ប៉ុន្ដែដោយចង់បញ្ជាក់ថាខ្លួនគាត់សុចរិត គាត់ក៏សួរព្រះយេស៊ូថា៖ «តើអ្នកណាជាអ្នកជិតខាងរបស់ខ្ញុំ?»
លូកា 18:9 - Khmer Christian Bible ព្រះអង្គក៏មានបន្ទូលជារឿងប្រៀបប្រដូចមួយទៀតនេះទៅអ្នកខ្លះដែលគិតថា ខ្លួនឯងសុចរិត ហើយមើលងាយអ្នកដទៃថា៖ ព្រះគម្ពីរខ្មែរសាកល ចំពោះអ្នកខ្លះដែលទុកចិត្តលើខ្លួនឯងថាជាមនុស្សសុចរិត ហើយមើលងាយអ្នកដទៃ ព្រះយេស៊ូវក៏មានបន្ទូលជាពាក្យឧបមានេះដែរថា៖ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គមានព្រះបន្ទូលជារឿងប្រៀបធៀបមួយទៀត ទៅកាន់អ្នកខ្លះដែលទុកចិត្តខ្លួនគេថាសុចរិត ហើយបែរជាមើលងាយអ្នកដទៃថា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គមានព្រះបន្ទូលជាប្រស្នាមួយទៀតទៅកាន់អ្នកខ្លះ ដែលនឹកស្មានថាខ្លួនជាមនុស្សសុចរិត ហើយបែរជាមើលងាយអ្នកដទៃ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកអ្នកខ្លះដែលទុកចិត្តនឹងខ្លួនគេថា គេសុចរិត ហើយក៏មើលងាយដល់មនុស្សឯទៀតផង នោះទ្រង់មានបន្ទូល ជាពាក្យប្រៀបប្រដូចនេះថា អាល់គីតាប អ៊ីសាមានប្រសាសន៍ជាប្រស្នាមួយទៀត ទៅកាន់អ្នកខ្លះដែលនឹកស្មានថាខ្លួនជាមនុស្សសុចរិត ហើយបែរជាមើលងាយអ្នកដទៃ។ |
ប៉ុន្ដែដោយចង់បញ្ជាក់ថាខ្លួនគាត់សុចរិត គាត់ក៏សួរព្រះយេស៊ូថា៖ «តើអ្នកណាជាអ្នកជិតខាងរបស់ខ្ញុំ?»
ប៉ុន្ដែទាំងពួកអ្នកខាងគណៈផារិស៊ី និងពួកគ្រូវិន័យបានរអ៊ូរទាំថា៖ «អ្នកនេះស្វាគមន៍ពួកមនុស្សបាប ហើយបរិភោគជាមួយពួកគេទៀតផង»
ប៉ុន្ដែព្រះអង្គមានបន្ទូលទៅគេថា៖ «អ្នករាល់គ្នាជាពួកអ្នកដែលរាប់ខ្លួនឯងថាសុចរិតនៅចំពោះមុខមនុស្ស តែព្រះជាម្ចាស់ជ្រាបពីចិត្ដអ្នករាល់គ្នា ដ្បិតអ្វីដែលជាទីរាប់អានបំផុតនៅក្នុងចំណោមមនុស្ស គឺជាទីស្អប់ខ្ពើមបំផុតនៅមុខព្រះជាម្ចាស់។
អ្នកខាងគណៈផារិស៊ីបានឈរអធិស្ឋានសម្រាប់ខ្លួនឯងយ៉ាងដូច្នេះថា ឱ ព្រះជាម្ចាស់អើយ! ខ្ញុំអរព្រះគុណព្រះអង្គដែលខ្ញុំមិនដូចជាមនុស្សដទៃទៀតដែលជាមនុស្សបោកប្រាស់ ទុច្ចរិត និងផិតក្បត់ ហើយក៏មិនដូចជាអ្នកទារពន្ធដារនេះដែរ។
កាលអ្នកខាងគណៈផារិស៊ីដែលបានអញ្ជើញព្រះអង្គឃើញដូច្នេះ ក៏គិតក្នុងចិត្ដថា៖ «បើលោកនេះជាអ្នកនាំព្រះបន្ទូលមែនលោកមុខជាដឹងថា ស្ដ្រីដែលកំពុងពាល់លោកជានរណា និងជាស្ដ្រីបែបណាហើយ ព្រោះនាងជាមនុស្សបាប»។
ពួកជនជាតិយូដាទូលឆ្លើយទៅព្រះអង្គថា៖ «តើយើងនិយាយមិនត្រូវទេឬអីថា អ្នកជាជនជាតិសាម៉ារី ហើយមានអារក្សចូល?»
ពួកគេក៏ប្រមាថគាត់ថា៖ «ឯងទេ ជាសិស្សរបស់អ្នកនោះ រីឯយើងវិញ ជាសិស្សរបស់លោកម៉ូសេ
ពួកគេឆ្លើយតបទៅគាត់ថា៖ «ឯងកើតមកមានបាបទាំងស្រុង តើឯងកំពុងបង្រៀនយើងឬ?» រួចពួកគេក៏បណ្តេញគាត់ចេញ។
ព្រះអង្គបានមានបន្ទូលមកខ្ញុំថា ចូរចេញទៅ ព្រោះខ្ញុំនឹងចាត់អ្នកឲ្យទៅឯសាសន៍ដទៃដែលនៅឆ្ងាយៗ»។
ព្រោះពួកគេមិនយល់អំពីសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់ ហើយពួកគេខំធ្វើឲ្យខ្លួនឯងបានសុចរិតដោយមិនបានចុះចូលតាមសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់ឡើយ
ចុះអ្នកវិញ ហេតុអ្វីបានជាថ្កោលទោសបងប្អូនរបស់ខ្លួនដូច្នេះ? ឬហេតុអ្វីបានជាអ្នកមើលងាយបងប្អូនរបស់ខ្លួនដូច្នេះ? ដ្បិតយើងនឹងឈរនៅមុខទីជំនុំជម្រះរបស់ព្រះជាម្ចាស់ទាំងអស់គ្នា
នោះចូរកុំឲ្យអ្នកដែលបរិភោគមើលងាយអ្នកដែលមិនបរិភោគ ហើយអ្នកដែលមិនបរិភោគក៏មិនត្រូវថ្កោលទោសអ្នកដែលបរិភោគដែរ ដ្បិតព្រះជាម្ចាស់បានទទួលអ្នកនោះ
កាលគ្មានគម្ពីរវិន័យនៅឡើយ ខ្ញុំមានជីវិត ប៉ុន្ដែពេលមានបញ្ញត្ដិ នោះបាបបានរស់ឡើងវិញ រីឯខ្ញុំបានស្លាប់