Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 9:34 - Khmer Christian Bible

34 ពួកគេ​ឆ្លើយ​តប​ទៅ​គាត់​ថា៖​ «ឯង​កើត​មក​មាន​បាប​ទាំង​ស្រុង​ តើ​ឯង​កំពុង​បង្រៀន​យើង​ឬ?»​ រួច​ពួកគេ​ក៏​បណ្តេញ​គាត់​ចេញ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

34 ពួកគេ​តប​ថា​៖ “អ្នកឯង​បាន​កើតមក​ក្នុង​បាប​ទាំងស្រុង ហើយ​អ្នកឯង​កំពុង​បង្រៀន​ពួកយើង​ឬ​?”។ រួច​ពួកគេ​ក៏​បណ្ដេញ​គាត់​ចេញ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

34 គេ​ឆ្លើយ​តប​ទៅ​គាត់​ថា៖ «ឯង​ជា​មនុស្ស​កើត​មក​ក្នុង​អំពើ​បាប​សុទ្ធ ហើយ​តើ​ឯង​ចង់​បង្រៀន​យើង​ឬ?» រួច​គេ​បណ្តេញ​គាត់​ចេញ​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

34 ពួក​គេ​នាំ​គ្នា​ពោល​ទៅ​គាត់​ថា៖ «ឯង​ជា​មនុស្ស​ជាប់​បាប​ពេញ​ខ្លួន តាំង​ពី​កំណើត​មក ហើយ​ឯង​ហ៊ាន​ប្រដៅ​យើង​ទៀត!»។ គេ​ក៏​បណ្ដេញ​គាត់​ចេញ​ទៅ​ខាង​ក្រៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

34 គេ​ឆ្លើយ​តប​ទៅ​គាត់​ថា ឯង​ជា​មនុស្ស​កើត​មក​ក្នុង​អំពើ​បាប​សុទ្ធ ហើយ​ឯង​បង្រៀន​យើង​ឬ រួច​គេ​បណ្តេញ​គាត់​ទៅ។

សូមមើលជំពូក ចម្លង

អាល់គីតាប

34 ពួក​គេ​នាំ​គ្នា​ពោល​ទៅ​គាត់​ថា៖ «ឯង​ជា​មនុស្ស​ជាប់​បាប​ពេញ​ខ្លួន​តាំង​ពី​កំណើត​មក ហើយ​ឯង​ហ៊ាន​ប្រដៅ​យើង​ទៀត!»។ គេ​ក៏​បណ្ដេញ​គាត់​ចេញ​ទៅ​ខាង​ក្រៅ។

សូមមើលជំពូក ចម្លង




យ៉ូហាន 9:34
34 ការដាក់ឲ្យឆ្លើយតបគ្នា  

មាន​ម្នាក់​ក្នុង​ចំណោម​ពួក​អ្នក​ជំនាញ​ច្បាប់​បាន​ទូល​តប​ទៅ​ព្រះអង្គ​ថា៖​ «លោក​គ្រូ​ លោក​និយាយ​សេចក្ដី​ទាំង​នេះ​ គឺ​លោក​ត្មះ​តិះ​ដៀល​យើង​ដែរ»​


ដ្បិត​អ្នកណា​លើក​តម្កើង​ខ្លួន​ នឹង​ត្រូវ​បន្ទាប​ចុះ​ ឯ​អ្នកណា​បន្ទាប​ខ្លួន​ នឹង​ត្រូវ​លើក​តម្កើង​វិញ»។​


ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ អ្នកណា​ដែល​មិន​ទទួល​នគរ​ព្រះជាម្ចាស់​ដូចជា​កូន​ក្មេង​ អ្នក​នោះ​មិន​អាច​ចូល​ទៅ​ក្នុង​នគរ​ព្រះជាម្ចាស់​បាន​ឡើយ»។​


អ្នក​រាល់គ្នា​មាន​ពរ​ហើយ​ នៅ​ពេល​មនុស្ស​ស្អប់​អ្នក​រាល់គ្នា​ លែង​រាប់​អាន​អ្នក​រាល់គ្នា​ ជេរ​អ្នក​រាល់គ្នា និង​បង្ខូច​ឈ្មោះ​របស់​អ្នក​រាល់គ្នា​ឲ្យ​អាក្រក់​ដោយ​ព្រោះ​កូន​មនុស្ស​


អស់​អ្នក​ដែល​ព្រះ​វរ​បិតា​ប្រទាន​ឲ្យ​ខ្ញុំ​ នឹង​មក​ឯ​ខ្ញុំ​ ហើយ​អស់​អ្នក​ដែល​មក​ឯ​ខ្ញុំ​ ខ្ញុំ​នឹង​មិន​បោះបង់​ចោល​ឡើយ​


ដូច្នេះ​អ្នក​រាល់គ្នា​កំពុង​ធ្វើ​អ្វី​ដែល​ឪពុក​របស់​អ្នក​រាល់គ្នា​បាន​ធ្វើ»​ ពួកគេ​ក៏​ទូល​ទៅ​ព្រះអង្គ​ថា៖​ «យើង​មិន​បាន​កើត​មកពី​ការ​សាហាយស្មន់​ទេ​ យើង​មាន​ឪពុក​តែ​មួយ​ គឺ​ព្រះជាម្ចាស់»​


ពួក​សិស្ស​ទូល​សួរ​ព្រះអង្គ​ថា៖​ «លោកគ្រូ​ តើ​បុរស​នេះ​ជា​អ្នក​មាន​បាប​ ឬ​មួយ​ឪពុក​ម្តាយ​របស់​គាត់​ជា​អ្នក​មាន​បាប​ បាន​ជា​គាត់​កើត​មក​ខ្វាក់​ភ្នែក​ដូច្នេះ»​


ឪពុក​ម្តាយ​របស់​គាត់​និយាយ​ដូច្នេះ​ ព្រោះ​ខ្លាច​ពួក​ជនជាតិ​យូដា​ ដ្បិត​ពួក​ជនជាតិ​យូដា​បាន​ព្រមព្រៀង​គ្នា​ហើយ​ថា​ បើ​អ្នកណា​ទទួល​ស្គាល់​ព្រះអង្គ​ថា​ជា​ព្រះគ្រិស្ដ​ ត្រូវ​កាត់​អ្នក​នោះ​ចេញ​ពី​សាលា​ប្រជុំ។​


កាល​ព្រះ​យេស៊ូ​ឮ​ថា ពួកគេ​បណ្តេញ​គាត់​ចេញ នោះ​ពេល​ព្រះអង្គ​ជួប​គាត់ ព្រះអង្គ​ក៏​មានបន្ទូល​សួរ​ថា​៖ «​តើ​អ្នកជឿលើ​កូនមនុស្សដែរឬទេ?»​


កាល​ពួកអ្នក​ខាង​គណៈ​ផារិស៊ី​ខ្លះ ​ដែល​នៅ​ជាមួយ​ព្រះអង្គ​បាន​ឮ​ដូច្នេះ​ ក៏​ទូល​សួរ​ព្រះអង្គ​ថា៖​ «តើ​យើង​ខ្វាក់​ដែរ​ឬ​ទេ?»​


ដ្បិត​ព្រះជាម្ចាស់​នឹង​ជំនុំជម្រះ​ពួកអ្នក​ខាង​ក្រៅ​ ចូរ​ដក​មនុស្ស​អាក្រក់​ចេញ​ពី​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ចុះ‍។​


យើង​ជា​ជនជាតិ​យូដា​ពី​កំណើត​ យើង​មិន​មែន​ជា​មនុស្ស​បាប​នៅ​ក្នុង​ចំណោម​សាសន៍​ដទៃ​ទេ​


កាល​ពី​មុន​យើង​ទាំង​អស់​គ្នា​ក៏​ធ្លាប់​រស់នៅ​តាម​ចំណង់​តណ្ហា​សាច់ឈាម​របស់​យើង​ក្នុង​ចំណោម​ពួកគេ​ដែរ​ ទាំង​បាន​ប្រព្រឹត្ដ​តាម​បំណង​ និង​គំនិត​ខាង​សាច់ឈាម​ ហើយ​យើង​ជា​កូន​នៃ​សេចក្ដី​ក្រោធ​ពី​កំណើត​ដូច​ជា​អ្នក​ដទៃ​ទៀត​ដែរ​


រីឯ​បុរស​ក្មេង​វិញ​ ក៏​ដូច្នេះ​ដែរ​ ចូរ​ចុះចូល​ជាមួយ​ចាស់ទុំ​ចុះ​ ហើយ​អ្នក​ទាំង​អស់​គ្នា​ត្រូវ​ចេះ​បន្ទាបខ្លួន​ចំពោះ​គ្នា​ទៅវិញ​ទៅមក​ ព្រោះ​ព្រះជាម្ចាស់​ប្រឆាំង​នឹង​មនុស្ស​អួតអាង​ ប៉ុន្ដែ​ផ្ដល់​ព្រះ​គុណ​ដល់​មនុស្ស​បន្ទាបខ្លួន​វិញ។​


ដូច្នេះ​ ពេល​ខ្ញុំ​មក​ដល់​ ខ្ញុំ​នឹង​រំលឹក​ពី​ការ​ដែល​គាត់​ធ្វើ​ គាត់​ចេះតែ​និយាយ​អំពី​យើង​ដោយ​ពាក្យ​អាក្រក់​ ហើយ​ប៉ុណ្ណឹង​មិន​ស្កប់​ចិត្ដ​ទេ​ គាត់​ថែម​ទាំង​មិន​ទទួល​បងប្អូន​ ហើយ​ហាមឃាត់​អស់​អ្នក​ដែល​ចង់​ទទួល​ ទាំង​បណ្ដេញ​ពួកគេ​ចេញ​ពី​ក្រុមជំនុំ​ទៀត​ផង។​


ខ្ញុំ​បាន​សរសេរ​សេចក្ដី​ខ្លះ​ជូន​ក្រុមជំនុំ​ ប៉ុន្ដែ​លោក​ឌីអូត្រេព​ដែល​ចូលចិត្ដ​ធ្វើ​ជា​អ្នក​ធំ​ក្នុង​ចំណោម​ពួកគេ​ គាត់​មិន​ទទួល​យើង​ទេ​


ដើម្បី​កុំ​ឲ្យ​អ្នកណា​អាច​ទិញ​ ​ឬ​លក់​អ្វី​បាន​ឡើយ​ ប្រសិន​បើ​គេ​គ្មាន​សញ្ញា​សំគាល់​នោះ​ទេ​ គឺ​ជា​ឈ្មោះ​របស់​សត្វ​សាហាវ​នោះ​ ឬ​លេខ​ឈ្មោះ​របស់​វា។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម