Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 14:3 - Khmer Christian Bible

3 នោះ​ចូរ​កុំ​ឲ្យ​អ្នក​ដែល​បរិភោគ​មើលងាយ​អ្នក​ដែល​មិន​បរិភោគ​ ហើយ​អ្នក​ដែល​មិន​បរិភោគ​ក៏​មិន​ត្រូវ​ថ្កោលទោស​អ្នក​ដែល​បរិភោគ​ដែរ​ ដ្បិត​ព្រះជាម្ចាស់​បាន​ទទួល​អ្នក​នោះ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

3 កុំឲ្យ​អ្នក​ដែល​ហូប មើលងាយ​អ្នក​ដែល​មិន​ហូប​ឡើយ ហើយក៏​កុំឲ្យ​អ្នក​ដែល​មិន​ហូប វិនិច្ឆ័យ​អ្នក​ដែល​ហូប​ដែរ ដ្បិត​ព្រះ​បាន​ទទួល​អ្នកនោះ​ហើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 អ្នក​ដែល​បរិ‌ភោគ មិន​ត្រូវ​មើល​ងាយ​អ្នក​ដែល​មិន​បរិ‌ភោគ​ឡើយ ហើយ​អ្នក​ដែល​មិន​បរិ‌ភោគ ក៏​មិន​ត្រូវ​ថ្កោល​ទោស​អ្នក​ដែល​បរិ‌ភោគ​ដែរ ដ្បិត​ព្រះ​បាន​ទទួល​អ្នក​នោះ​ដូច​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 មិន​ត្រូវ​ឲ្យ​អ្នក​បរិភោគ​អ្វី​ក៏​បាន មើល‌ងាយ​អ្នក​ដែល​មិន​បរិភោគ​នោះ​ឡើយ រីឯ​អ្នក​ដែល​មិន​បរិភោគ ក៏​មិន​ត្រូវ​វិនិច្ឆ័យ​អ្នក​បរិភោគ ដ្បិត​ព្រះ‌ជា‌ម្ចាស់​ទទួល​អ្នក​នោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 កុំ​ឲ្យ​អ្នក​ដែល​បរិភោគ មើល‌ងាយ​ដល់​អ្នក​ដែល​មិន​បរិភោគ​ឡើយ ក៏​កុំ​ឲ្យ​អ្នក​ដែល​មិន​បរិភោគ និន្ទា​ចំពោះ​អ្នក​ដែល​បរិភោគ​ដែរ ដ្បិត​ព្រះ‌ទ្រង់​ទទួល​អ្នក​នោះ​ដូច​គ្នា

សូមមើលជំពូក ចម្លង

អាល់គីតាប

3 មិន​ត្រូវ​ឲ្យ​អ្នក​បរិភោគ​អ្វី​ក៏​បាន មើល‌ងាយ​អ្នក​ដែល​មិន​បរិភោគ​នោះ​ឡើយ រីឯ​អ្នក​ដែល​មិន​បរិភោគ ក៏​មិន​ត្រូវ​វិនិច្ឆ័យ​អ្នក​បរិភោគ ដ្បិត​អុលឡោះ​ទទួល​អ្នក​នោះ​ដែរ។

សូមមើលជំពូក ចម្លង




រ៉ូម 14:3
20 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​ប្រយ័ត្ន​ កុំ​មើល​ងាយ​អ្នកណា​ម្នាក់​ក្នុង​ចំណោម​អ្នក​តូច​តាច​ទាំង​នេះ​ឲ្យ​សោះ​ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ នៅ​ឯ​ស្ថានសួគ៌​ទេវតា​របស់​ពួកគេ​តែងតែ​ឃើញ​ព្រះភក្ដ្រ​ព្រះវរបិតា​របស់​ខ្ញុំ​ដែល​គង់​នៅ​ស្ថានសួគ៌​ជានិច្ច‍។​


បន្ទាប់​មក​ សិស្ស​របស់​លោក​យ៉ូហាន​បាន​ចូល​មក​ជិត​ព្រះអង្គ​ ទូល​ថា៖​ «ហេតុ​អ្វី​ក៏​យើង​ខ្ញុំ​ និង​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​តម​អាហារ​ជា​ញឹកញាប់​ តែ​សិស្ស​របស់​លោក​មិន​តម​អាហារ​ដូច្នេះ?»​


ព្រះអង្គ​ក៏​មាន​បន្ទូល​ជា​រឿង​ប្រៀប​ប្រដូច​មួយ​ទៀត​នេះ​ទៅ​អ្នក​ខ្លះ​ដែល​គិត​ថា​ ខ្លួន​ឯង​សុចរិត​ ហើយ​មើល​ងាយ​អ្នក​ដទៃ​ថា៖​


លោក​ពេត្រុស​ចាប់ផ្ដើម​និយាយ​ថា៖​ «ឥឡូវ​នេះ​ ខ្ញុំ​យល់​ច្បាស់​ហើយ​ថា​ ព្រះជាម្ចាស់​មិន​មែន​ជា​ព្រះ​ដែល​លំអៀង​ទេ​


ពេល​លោក​ពេត្រុស​កំពុង​និយាយ​អំពី​សេចក្ដី​ទាំងនេះ​នៅ​ឡើយ​ នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​ក៏​មក​សណ្ឋិត​លើ​អ្នក​ទាំង​អស់​ដែល​កំពុង​ស្ដាប់​ព្រះបន្ទូល​


ហើយ​ពួក​អ្នក​កោះ​នោះ​បាន​បង្ហាញ​ចិត្ដ​សប្បុរស​ដល់​យើង​រក​ប្រៀបផ្ទឹម​ពុំ​បាន​ ពួកគេ​បាន​បង្កាត់​ភ្លើង​ទទួល​ពួក​យើង​ទាំង​អស់​គ្នា​ ព្រោះ​ភ្លៀង​កំពុង​ធ្លាក់​ ហើយ​ធាតុ​អាកាស​ក៏​ត្រជាក់។​


បើ​ការ​ដែល​ពួកគេ​ត្រូវ​បដិសេធ​ នាំ​សេចក្ដី​ផ្សះផ្សា​ដល់​ពិភពលោក​យ៉ាង​នេះ​ទៅ​ហើយ​ ចុះ​ទម្រាំ​បើ​ពួកគេ​ត្រូវ​ទទួល​យក​វិញ​ នោះតើ​មិន​មែន​ជា​ការ​មាន​ជីវិត​រស់​ឡើង​វិញ​ពី​សេចក្ដី​ស្លាប់​ទេឬ?​


ចូរ​ទទួល​អ្នក​ដែល​ខ្សោយ​ខាង​ជំនឿ​ កុំ​ឈ្លោះ​ប្រកែក​ពី​គំនិត​ខុស​ប្លែក​គ្នា​ឡើយ​


ចុះ​អ្នក​វិញ​ ហេតុអ្វី​បាន​ជា​ថ្កោលទោស​បងប្អូន​របស់​ខ្លួន​ដូច្នេះ?​ ឬ​ហេតុអ្វី​បានជា​អ្នក​មើលងាយ​បងប្អូន​របស់​ខ្លួន​ដូច្នេះ?​ ដ្បិត​យើង​នឹង​ឈរ​នៅ​មុខ​ទី​ជំនុំជម្រះ​របស់​ព្រះជាម្ចាស់​ទាំង​អស់​គ្នា​


ហេតុនេះ​ យើង​មិន​ត្រូវ​ថ្កោលទោស​គ្នា​ទៀត​ឡើយ​ ផ្ទុយ​ទៅ​វិញ​យើង​ត្រូវ​ប្ដេជ្ញា​ចិត្ដ​ថា​ យើង​មិន​ត្រូវ​ធ្វើ​ឲ្យ​បងប្អូន​ណា​ម្នាក់​ជំពប់​ដួល​ ឬ​រវាត​ចិត្ដ​ឡើយ។​


ប៉ុន្ដែ​ បើ​អ្នក​ធ្វើ​ឲ្យ​បងប្អូន​របស់​អ្នក​ព្រួយចិត្ដ​ដោយសារ​តែ​រឿង​អាហារ​ នោះ​អ្នក​មិន​បាន​រស់នៅ​ដោយ​សេចក្ដី​ស្រឡាញ់​ទៀត​ទេ​ ដូច្នេះ​ ​កុំ​ធ្វើ​ឲ្យ​បងប្អូន​របស់​អ្នក​ដែល​ព្រះគ្រិស្ដ​បាន​សោយ​ទិវង្គត​ជំនួស​ត្រូវ​វិនាស​ដោយសារ​តែ​អាហារ​របស់​អ្នក​ឡើយ។​


ហើយ​ជា​ការ​ប្រសើរ​ បើ​មិន​បរិភោគ​សាច់​ ឬ​ផឹក​ស្រា​ និង​អ្វី​ផ្សេង​ទៀត​ដែល​ធ្វើ​ឲ្យ​បងប្អូន​របស់​អ្នក​ជំពប់​ដួល។​


ដូច្នេះ​ ចូរ​ទទួល​គ្នា​ទៅវិញ​ទៅមក​ដូចជា​ព្រះគ្រិស្ដ​បាន​ទទួល​អ្នក​រាល់គ្នា​ដែរ​ចុះ​ ដើម្បី​ជា​សិរី​រុងរឿង​របស់​ព្រះជាម្ចាស់​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម