ព្រះអង្គបានយាងទៅពាសពេញស្រុកកាលីឡេ បង្រៀននៅក្នុងសាលាប្រជុំនានារបស់ពួកគេ ហើយប្រកាសដំណឹងល្អអំពីនគរ និងបានប្រោសជំងឺរោគាគ្រប់បែបយ៉ាងក្នុងចំណោមប្រជាជនឲ្យបានជាផង។
លូកា 13:11 - Khmer Christian Bible មើល៍ មានស្ដ្រីម្នាក់មានវិញ្ញាណនៃជំងឺបានចូលអស់រយៈពេលដប់ប្រាំបីឆ្នាំ ធ្វើឲ្យគាត់កោងខ្នងមិនអាចងើបត្រង់បានទាល់តែសោះ។ ព្រះគម្ពីរខ្មែរសាកល ពេលនោះ មើល៍! មានស្ត្រីម្នាក់ដែលមានវិញ្ញាណនៃជំងឺចូលដប់ប្រាំបីឆ្នាំមកហើយ នាងកោងខ្នង ងើបត្រង់មិនបានសោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ មានស្ត្រីម្នាក់ដែលអារក្សធ្វើឲ្យពិការ អស់ដប់ប្រាំបីឆ្នាំមកហើយ មានខ្នងកោង ងើបត្រង់ពុំបានសោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅទីនោះ មានស្ត្រីម្នាក់ដែលត្រូវវិញ្ញាណអាក្រក់ធ្វើឲ្យពិការ អស់រយៈពេលដប់ប្រាំបីឆ្នាំមកហើយ នាងកោងខ្នង ងើបត្រង់ពុំកើត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះឃើញមានស្ត្រីម្នាក់ ដែលអារក្សធ្វើឲ្យពិការ អស់១៨ឆ្នាំមកហើយ មានខ្នងកោង ងើបត្រង់ពុំបានសោះ អាល់គីតាប នៅទីនោះ មានស្ដ្រីម្នាក់ដែលត្រូវអ៊ីព្លេសធ្វើឲ្យពិការ អស់រយៈពេលដប់ប្រាំបីឆ្នាំមកហើយ នាងកោងខ្នងងើបត្រង់ពុំកើត។ |
ព្រះអង្គបានយាងទៅពាសពេញស្រុកកាលីឡេ បង្រៀននៅក្នុងសាលាប្រជុំនានារបស់ពួកគេ ហើយប្រកាសដំណឹងល្អអំពីនគរ និងបានប្រោសជំងឺរោគាគ្រប់បែបយ៉ាងក្នុងចំណោមប្រជាជនឲ្យបានជាផង។
ព្រះអង្គសួរទៅឪពុកក្មេងនោះថា៖ «តើការនេះបានកើតឡើងចំពោះក្មេងនេះតាំងពីពេលណាមក?» គាត់ទូលថា៖ «តាំងពីតូចមកម៉្លេះ
ពេលព្រះយេស៊ូឃើញ ក៏ហៅគាត់ រួចមានបន្ទូលទៅគាត់ថា៖ «នាងអើយ! អ្នកត្រូវបានដោះឲ្យរួចពីជំងឺរបស់អ្នកហើយ»
ឯស្ដ្រីនេះវិញ ជាកូនចៅរបស់លោកអ័ប្រាហាំដែលអារក្សសាតាំងបានចងអស់រយៈពេលដប់ប្រាំបីឆ្នាំមកហើយ តើមិនគួរស្រាយនាងឲ្យរួចពីចំណងនេះនៅថ្ងៃសប្ប័ទទេឬ?»
នៅពេលហេតុការណ៍ទាំងនេះចាប់ផ្ដើមកើតឡើង ចូរអ្នករាល់គ្នាក្រោកឈរ ងើយក្បាលរបស់អ្នករាល់គ្នាឡើង ព្រោះសេចក្ដីប្រោសលោះសម្រាប់អ្នករាល់គ្នាជិតមកដល់ហើយ»។
ព្រមទាំងស្ដ្រីខ្លះដែលព្រះអង្គបានប្រោសឲ្យជាពីជំងឺផ្សេងៗ និងពីវិញ្ញាណអាក្រក់ទាំងឡាយដែរ គឺនាងម៉ារាហៅថា អ្នកក្រុងម៉ាក់ដាឡា ដែលមានអារក្សចំនួនប្រាំពីរបានចេញពីនាង
កាលព្រះអង្គឡើងលើគោក ក៏បានជួបនឹងបុរសម្នាក់មកពីក្រុងនោះ ដែលមានអារក្សចូល និងមិនបានស្លៀកសម្លៀកបំពាក់អ្វីសោះអស់រយៈពេលយូរមកហើយ គាត់មិនបានរស់នៅក្នុងផ្ទះទេ គឺនៅតែតាមផ្នូរខ្មោចប៉ុណ្ណោះ។
ហើយមានស្ដ្រីម្នាក់មានជំងឺធ្លាក់ឈាមអស់រយៈពេលដប់ពីរឆ្នាំមកហើយ (នាងបានចំណាយទ្រព្យសម្បត្តិរបស់នាងទាំងអស់លើពួកគ្រូពេទ្យ) តែគ្មានអ្នកណាម្នាក់អាចព្យាបាលនាងជាឡើយ។
ហើយនៅត្រង់ខ្លោងទ្វារព្រះវិហារដែលហៅថាទ្វារលំអ មានបុរសម្នាក់ខ្វិនពីកំណើតដែលត្រូវបានគេសែងមកដាក់នៅទីនោះរៀងរាល់ថ្ងៃ ដើម្បីសុំទានពីអស់អ្នកដែលចូលទៅក្នុងព្រះវិហារ។
រីឯបុរសដែលបានទទួលការអស្ចារ្យនៃការប្រោសឲ្យជានេះ គាត់មានអាយុសែសិបឆ្នាំជាង។