Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 8:27 - Khmer Christian Bible

27 កាល​ព្រះអង្គ​ឡើង​លើ​គោក​ ក៏​បាន​ជួប​នឹង​បុរស​ម្នាក់​មកពី​ក្រុង​នោះ​ ដែល​មាន​អារក្ស​ចូល​ និង​មិន​បាន​ស្លៀក​សម្លៀក​បំពាក់​អ្វី​សោះ​អស់​រយៈពេល​យូរ​មក​ហើយ​ គាត់​មិន​បាន​រស់​នៅ​ក្នុង​ផ្ទះ​ទេ​ គឺ​នៅ​តែ​តាម​ផ្នូរ​ខ្មោច​ប៉ុណ្ណោះ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

27 នៅពេល​ព្រះយេស៊ូវ​យាង​ឡើង​លើ​គោក មាន​បុរស​ម្នាក់​ពី​ទីក្រុង​នោះ​ដែល​មានអារក្សចូល​បាន​មកជួប​ព្រះអង្គ​។ ជាយូរណាស់មកហើយ បុរសនោះ​មិន​បាន​ស្លៀក​សម្លៀកបំពាក់ ហើយ​មិន​បាន​រស់នៅ​ក្នុង​ផ្ទះ​ទេ គឺ​រស់​នៅតាម​រូងផ្នូរ​វិញ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

27 ពេល​ព្រះ‌អង្គ​យាង​ឡើង​លើ​គោក មាន​បុរស​ម្នាក់​ចេញ​ពី​ក្រុង​នោះ​មក​ជួប​ព្រះ‌អង្គ គាត់​មាន​អារក្ស​ចូល​ជា​យូរ​មក​ហើយ គ្មាន​ស្លៀក​ពាក់​អ្វី​ឡើយ គាត់​មិន​នៅ​ក្នុង​ផ្ទះ​ទេ គឺ​នៅ​តែ​តាម​ផ្នូរ​ខ្មោច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

27 កាល​ព្រះអង្គ​យាង​ឡើង​គោក មាន​បុរស​ម្នាក់​ចេញ​ពី​ក្រុង​មក​រក​ព្រះអង្គ។ គាត់​មាន​អារក្ស​ចូល ហើយ​មិន​ស្លៀក​ពាក់ មិន​រស់​នៅ​ក្នុង​ផ្ទះ​តាំង​ពី​យូរ​មក​ហើយ គឺ​គាត់​ស្នាក់​នៅ​តែ​តាម​ទី​បញ្ចុះ​សព។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

27 កាល​ឡើង​ដល់​លើ​គោក នោះ​មាន​មនុស្ស​ម្នាក់​ចេញ​ពី​ក្រុង​នោះ​មក​ជួប​នឹង​ទ្រង់ គាត់​មាន​អារក្ស​ចូល​ជា​យូរ​មក​ហើយ គ្មាន​ស្លៀក‌ពាក់​អ្វី​ឡើយ គាត់​មិន​នៅ​ក្នុង​ផ្ទះ​ទេ គឺ​អាស្រ័យ​នៅ​តែ​ក្នុង​ផ្នូរ​ខ្មោច​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

27 កាល​អ៊ីសា​ឡើង​គោក មាន​បុរស​ម្នាក់​ចេញ​ពី​ក្រុង​មក​រក​អ៊ីសា។ គាត់​មាន​អ៊ីព្លេស​ចូល ហើយ​មិន​ស្លៀក​ពាក់ មិន​រស់​នៅ​ក្នុង​ផ្ទះ​តាំង​ពី​យូរ​មក​ហើយ គឺ​គាត់​ស្នាក់​នៅ​តែ​តាម​ទី​បញ្ចុះ​សព។

សូមមើលជំពូក ចម្លង




លូកា 8:27
8 ការដាក់ឲ្យឆ្លើយតបគ្នា  

កេរ្ដិ៍​ឈ្មោះ​របស់​ព្រះអង្គ​ក៏​ល្បី​ខ្ចរ​ខ្ចាយ​ពាស​ពេញ​ស្រុក​ស៊ីរី​ គេ​បាន​នាំ​យក​មនុស្ស​ទាំងអស់​ដែល​មាន​ជំងឺ​រោគា​ផ្សេងៗ​មក​ឯ​ព្រះអង្គ មាន​ទាំង​មនុស្ស​ឈឺ​ធ្ងន់​ មនុស្ស​អារក្ស​ចូល​ មនុស្ស​ឆ្កួត​ជ្រូក​ និង​មនុស្ស​ស្លាប់​ដៃ​ជើង​ផង​ ហើយ​ព្រះអង្គ​បាន​ប្រោស​គេ​ឲ្យ​ជា​ទាំងអស់​គ្នា។​


ពួកគេ​មក​ឯ​ព្រះយេស៊ូ​ ហើយ​ឃើញ​អ្នក​ដែល​មាន​វិញ្ញាណ​អាក្រក់​ឈ្មោះ​កង​ទ័ព​ចូល​ពី​មុន​នោះ​ បាន​ស្លៀក​ពាក់​ និង​អង្គុយ​ទាំង​មាន​ស្មារតី​ឡើង​វិញ​ នោះ​ពួកគេ​ក៏​មាន​សេចក្ដី​កោត​ខ្លាច​


ពួកគេ​ក៏​ឆ្លងទូក​មក​ដល់​តំបន់​របស់​ពួក​គេរ៉ាស៊ីន​ ដែល​នៅ​ទល់​មុខ​ស្រុក​កាលីឡេ។​


ពេល​ឃើញ​ព្រះយេស៊ូ​ គាត់​ក៏​ក្រាប​នៅ​ពី​មុខ​ព្រះអង្គ​ និង​បាន​ស្រែក​ទូល​ដោយ​សំឡេង​ខ្លាំងៗ​ថា៖​ «ឱ​ព្រះយេស៊ូ​ ដែល​ជា​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​ដ៏​ខ្ពស់​បំផុត​អើយ!​ តើ​ខ្ញុំ​ និង​ព្រះអង្គ​មាន​រឿង​ហេតុអ្វី​នឹង​គ្នា?​ ខ្ញុំ​សូម​អង្វរ​ព្រះអង្គ​ កុំ​ធ្វើ​ទារុណ​កម្ម​ខ្ញុំ​អី»។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម