ដ្បិតមិនមែនអ្នករាល់គ្នាជាអ្នកនិយាយទេ គឺព្រះវិញ្ញាណព្រះវរបិតារបស់អ្នករាល់គ្នាមានបន្ទូលនៅក្នុងអ្នករាល់គ្នាវិញ។
រ៉ូម 8:26 - Khmer Christian Bible ព្រះវិញ្ញាណក៏ជួយដល់ភាពទន់ខ្សោយរបស់យើងដូច្នោះដែរ ដ្បិតយើងមិនដឹងថាគួរអធិស្ឋានយ៉ាងដូចម្ដេចទេ ប៉ុន្ដែព្រះវិញ្ញាណផ្ទាល់បានទូលអង្វរជំនួសយើងដោយសំឡេងថ្ងូរដែលរកថ្លែងមិនបាន ព្រះគម្ពីរខ្មែរសាកល មួយវិញទៀត ព្រះវិញ្ញាណក៏ជួយភាពខ្សោយរបស់យើងដូចគ្នាដែរ ដ្បិតយើងមិនដឹងថាគួរអធិស្ឋានដូចម្ដេចទេ ប៉ុន្តែព្រះវិញ្ញាណផ្ទាល់ទូលអង្វរជំនួសយើង ដោយសំឡេងថ្ងូរដែលរកពាក្យថ្លែងពុំបាន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះវិញ្ញាណក៏ជួយដល់ភាពទន់ខ្សោយរបស់យើងបែបដូច្នោះដែរ ដ្បិតយើងមិនដឹងថាគួរអធិស្ឋានដូចម្តេចទេ តែព្រះវិញ្ញាណផ្ទាល់ ទ្រង់ទូលអង្វរជំនួសយើង ដោយដំងូរដែលរកថ្លែងពុំបាន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យ៉ាងណាមិញ ព្រះវិញ្ញាណក៏យាងមកជួយយើងដែលទន់ខ្សោយនេះដែរ ដ្បិតយើងពុំដឹងអធិស្ឋាន*ដូចម្ដេច ដើម្បីឲ្យសមនោះឡើយ តែព្រះវិញ្ញាណផ្ទាល់ទ្រង់ទូលអង្វរឲ្យយើង ដោយព្រះសូរសៀងដែលគ្មាននរណាអាចថ្លែងបាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះវិញ្ញាណទ្រង់ក៏ជួយសេចក្ដីកំសោយរបស់យើងបែបដូច្នោះដែរ ដ្បិតយើងមិនដឹងជាគួរអធិស្ឋានសូមអ្វីទេ តែព្រះវិញ្ញាណទ្រង់ជួយអង្វរជំនួសយើង ដោយដំងូរដែលរកថ្លែងពុំបានវិញ អាល់គីតាប យ៉ាងណាមិញ រសអុលឡោះក៏មកជួយយើងដែលទន់ខ្សោយនេះដែរ ដ្បិតយើងពុំដឹងទូរអាដូចម្ដេច ដើម្បីឲ្យបានសមនោះឡើយ តែរសអុលឡោះផ្ទាល់ ទ្រង់អង្វរឲ្យយើង ដោយសំឡេងដែលគ្មាននរណាអាចថ្លែងបាន។ |
ដ្បិតមិនមែនអ្នករាល់គ្នាជាអ្នកនិយាយទេ គឺព្រះវិញ្ញាណព្រះវរបិតារបស់អ្នករាល់គ្នាមានបន្ទូលនៅក្នុងអ្នករាល់គ្នាវិញ។
ព្រះយេស៊ូមានបន្ទូលឆ្លើយថា៖ «អ្នកមិនដឹងថា អ្នកកំពុងសុំអ្វីទេ តើអ្នកអាចផឹកពីពែងដែលខ្ញុំបម្រុងនឹងផឹកនេះបានដែរឬទេ?» ពួកគេទូលព្រះអង្គថា៖ «យើងអាចផឹកបាន»។
ហើយកាលព្រះអង្គខ្វល់ខ្វាយជាពន់ពេក ក៏ខំប្រឹងអធិស្ឋានខ្លាំងឡើងថែមទៀត ញើសរបស់ព្រះអង្គត្រលប់ដូចជាតំណក់ឈាមកំពុងស្រក់មកលើដី។
ខ្ញុំនឹងសុំព្រះវរបិតាឲ្យព្រះអង្គប្រទានអ្នកជំនួយម្នាក់ទៀតដល់អ្នករាល់គ្នា ដើម្បីឲ្យនៅជាមួយអ្នករាល់គ្នាអស់កល្បជានិច្ច
យើងជាអ្នកដែលរឹងមាំ ត្រូវទ្រាំទ្រចំពោះភាពទន់ខ្សោយរបស់អ្នកដែលមិនរឹងមាំ ហើយមិនត្រូវផ្គាប់ចិត្ដខ្លួនឯងនោះទេ
ខ្ញុំជាមនុស្សវេទនាណាស់ តើអ្នកណាអាចជួយខ្ញុំឲ្យរួចពីរូបកាយនៃសេចក្ដីស្លាប់នេះបាន?
អ្នករាល់គ្នាក៏មិនបានទទួលវិញ្ញាណដែលធ្វើឲ្យអ្នករាល់គ្នាត្រលប់ជាបាវបម្រើ ដែលនាំឲ្យមានការភ័យខ្លាចទៀតទេ គឺអ្នករាល់គ្នាបានទទួលវិញ្ញាណដែលធ្វើឲ្យអ្នករាល់គ្នាត្រលប់ជាកូនចិញ្ចឹមរបស់ព្រះជាម្ចាស់ រួចដោយសារវិញ្ញាណនេះហើយបានជាយើងស្រែកថា អ័ប្បា ព្រះវរបិតាអើយ!
ដ្បិតពេលយើងកំពុងនៅក្នុងរោងនេះ យើងថ្ងូរណាស់ដោយមានបន្ទុកធ្ងន់ ប៉ុន្ដែមិនមែនដោយសារយើងចង់ដោះចេញទេ គឺចង់ពាក់វិញ ដើម្បីឲ្យជីវិតលេបយកអ្វីដែលតែងតែស្លាប់។
ហើយដោយព្រោះអ្នករាល់គ្នាជាកូន នោះព្រះជាម្ចាស់បញ្ជូនវិញ្ញាណនៃព្រះរាជបុត្រារបស់ព្រះអង្គឲ្យមកគង់នៅក្នុងចិត្តយើង គឺវិញ្ញាណនេះហើយដែលបន្លឺសំឡេងថា អ័ប្បា! ព្រះវរបិតាអើយ!
ទាំងអធិស្ឋាននៅក្នុងព្រះវិញ្ញាណគ្រប់ពេលវេលាដោយការអធិស្ឋាន និងពាក្យទូលអង្វរគ្រប់បែបយ៉ាង ហើយសម្រាប់ការនេះឯង ចូរប្រុងស្មារតីដោយសេចក្ដីព្យាយាមគ្រប់បែបយ៉ាង និងដោយការទូលអង្វរសម្រាប់ពួកបរិសុទ្ធទាំងអស់
ព្រោះសម្ដេចសង្ឃដែលយើងមាននោះ មិនមែនមិនចេះអាណិតអាសូរដល់ភាពទន់ខ្សោយរបស់យើងទេ ដ្បិតព្រះអង្គក៏ធ្លាប់ត្រូវល្បួងគ្រប់បែបយ៉ាងដូចយើងដែរ ប៉ុន្ដែព្រះអង្គគ្មានបាបឡើយ។
ហើយសម្ដេចសង្ឃអាចអត់ឱនដល់មនុស្សល្ងង់ខ្លៅ និងវង្វេងបាន ព្រោះគាត់ផ្ទាល់ក៏មានភាពទន់ខ្សោយដែរ
អ្នករាល់គ្នាសុំដែរ ប៉ុន្ដែមិនបានទទួលអ្វីឡើយ ពីព្រោះអ្នករាល់គ្នាសុំដោយបំណងអាក្រក់ គឺអ្នករាល់គ្នាចង់បាន សម្រាប់តែចាយបំពេញចិត្ដស្រើបស្រាលរបស់ខ្លួនប៉ុណ្ណោះ។