គឺដូចជាបុរសម្នាក់ចេញពីផ្ទះធ្វើដំណើរទៅ ហើយឲ្យសិទ្ធិអំណាចដល់បាវបម្រើរបស់គាត់ម្នាក់ៗធ្វើការរបស់គេរៀងៗខ្លួន ទាំងបង្គាប់អ្នកយាមទ្វារឲ្យប្រុងស្មារតី
រ៉ូម 14:18 - Khmer Christian Bible ព្រោះអ្នកដែលបម្រើព្រះគ្រិស្ដតាមរបៀបនេះ គាប់ព្រះហឫទ័យព្រះជាម្ចាស់ណាស់ ហើយមនុស្សទាំងឡាយក៏ទទួលស្គាល់អ្នកនោះដែរ។ ព្រះគម្ពីរខ្មែរសាកល ជាការពិត អ្នកដែលបម្រើព្រះគ្រីស្ទយ៉ាងដូច្នេះ ជាទីគាប់ព្រះហឫទ័យដល់ព្រះ ហើយជាទីគោរពរាប់អានដល់មនុស្ស។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកណាដែលបម្រើព្រះគ្រីស្ទតាមរបៀបនេះ អ្នកនោះបានជាទីគាប់ព្រះហឫទ័យដល់ព្រះ ហើយមនុស្សក៏គោរពរាប់អានដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកណាបម្រើព្រះគ្រិស្តរបៀបនេះ អ្នកនោះនឹងបានគាប់ព្រះហឫទ័យព្រះជាម្ចាស់ ហើយមនុស្សផងទាំងពួងក៏គោរពរាប់អានគេដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពីព្រោះអ្នកណាដែលបំរើព្រះគ្រីស្ទ ដោយសារសេចក្ដីទាំងនោះ អ្នកនោះជាទីគាប់ព្រះហឫទ័យដល់ព្រះហើយ ព្រមទាំងមានមនុស្សរាប់អានដល់ខ្លួនដែរ អាល់គីតាប អ្នកណាបម្រើអាល់ម៉ាហ្សៀសរបៀបនេះ អ្នកនោះនឹងបានគាប់ចិត្តអុលឡោះ ហើយមនុស្សផងទាំងពួងក៏គោរពរាប់អានគេដែរ។ |
គឺដូចជាបុរសម្នាក់ចេញពីផ្ទះធ្វើដំណើរទៅ ហើយឲ្យសិទ្ធិអំណាចដល់បាវបម្រើរបស់គាត់ម្នាក់ៗធ្វើការរបស់គេរៀងៗខ្លួន ទាំងបង្គាប់អ្នកយាមទ្វារឲ្យប្រុងស្មារតី
បើអ្នកណាបម្រើខ្ញុំ ចូរឲ្យអ្នកនោះមកតាមខ្ញុំចុះ ខ្ញុំនៅទីណា អ្នកបម្រើរបស់ខ្ញុំក៏នៅទីនោះដែរ ហើយបើអ្នកណាបម្រើខ្ញុំ នោះព្រះវរបិតានឹងលើកមុខអ្នកនោះឡើង។
គឺនៅក្នុងចំណោមជនជាតិទាំងអស់ អ្នកណាក៏ដោយដែលកោតខ្លាចព្រះអង្គ ហើយប្រព្រឹត្ដអំពើសុចរិត ព្រះអង្គទទួលយកអ្នកនោះ។
តើអ្នកជាអ្វី បានជាហ៊ានថ្កោលទោសបាវបម្រើរបស់គេ? ទោះជាអ្នកបម្រើនោះឈរក្ដី ដួលក្ដី ស្រេចលើចៅហ្វាយរបស់គេទេតើ តែគេនឹងឈរបាន ព្រោះព្រះអម្ចាស់មានអំណាចជួយគេឲ្យឈរបាន។
ដ្បិតពួកមនុស្សបែបនេះមិនបម្រើព្រះគ្រិស្ដជាព្រះអម្ចាស់របស់យើងទេ គឺពួកគេបម្រើក្រពះរបស់ពួកគេប៉ុណ្ណោះ ហើយបញ្ឆោតមនុស្សស្លូតត្រង់ដោយពាក្យសំដីផ្អែមល្ហែម និងពាក្យបញ្ជោរ។
ប៉ុន្ដែឥឡូវនេះ អ្នករាល់គ្នាបានរួចពីបាប ហើយត្រលប់ជាបាវបម្រើរបស់ព្រះជាម្ចាស់ អ្នករាល់គ្នាបានទទួលផលរបស់អ្នករាល់គ្នានៅក្នុងភាពបរិសុទ្ធដែលមានលទ្ធផលជាជីវិតអស់កល្បជានិច្ច
ដ្បិតនៅក្នុងព្រះអម្ចាស់អ្នកដែលបានទទួលការត្រាស់ហៅ នៅពេលជាបាវបម្រើ អ្នកនោះជាអ្នកមានសេរីភាពរបស់ព្រះអម្ចាស់ ដូចគ្នាដែរ អ្នកដែលបានទទួលការត្រាស់ហៅ នៅពេលជាអ្នកមានសេរីភាព អ្នកនោះជាបាវបម្រើរបស់ព្រះគ្រិស្ដ
ប៉ុន្ដែយើងលះបង់អំពើលាក់កំបាំងទាំងឡាយដែលគួរខ្មាស ហើយមិនរស់នៅដោយមានល្បិចកល ឬបំភ្លៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ ផ្ទុយទៅវិញ យើងបង្ហាញខ្លួនយើងដល់មនសិការរបស់មនុស្សគ្រប់គ្នា ដោយបើកសំដែងអំពីសេចក្ដីពិតនៅចំពោះព្រះជាម្ចាស់
ហេតុនេះហើយ ដោយស្គាល់ពីការកោតខ្លាចព្រះអម្ចាស់ បានជាយើងបញ្ចុះបញ្ចូលមនុស្សឲ្យជឿ។ យើងបានបង្ហាញឲ្យឃើញច្បាស់នៅចំពោះព្រះជាម្ចាស់ ហើយខ្ញុំក៏សង្ឃឹមថា បានបង្ហាញឲ្យឃើញច្បាស់ដល់មនសិការរបស់អ្នករាល់គ្នាដែរ។
ដូច្នេះហើយមិនថា នៅក្ដី ឬចាកចេញទៅក្ដី យើងមានបំណងឲ្យគាប់ព្រះហឫទ័យព្រះអង្គណាស់
ផ្ទុយទៅវិញ យើងបង្ហាញខ្លួនជាអ្នកបម្រើរបស់ព្រះជាម្ចាស់នៅក្នុងគ្រប់ការទាំងអស់ ដោយការស៊ូទ្រាំជាច្រើនក្នុងការលំបាក សេចក្ដីវេទនា សេចក្ដីទុក្ខព្រួយ
ដ្បិតយើងតាំងចិត្ដធ្វើការល្អ មិនមែនតែនៅចំពោះព្រះអម្ចាស់ប៉ុណ្ណោះទេ គឺនៅចំពោះមុខមនុស្សដែរ។
ដ្បិតខ្ញុំមានអ្វីៗគ្រប់បែបយ៉ាងទាំងហូរហៀរទៀតផង។ ខ្ញុំបានទទួលអ្វីៗគ្រប់គ្រាន់ហើយពីអ្នករាល់គ្នាតាមរយៈលោកអេប៉ាប្រូឌីត គឺជាតង្វាយដ៏សែនក្រអូប ជាយញ្ញបូជាដែលព្រះជាម្ចាស់ទទួលយកទាំងសព្វព្រះហឫទ័យ។
នៅទីបញ្ចប់នេះ បងប្អូនអើយ! សេចក្ដីណាដែលពិត សេចក្ដីណាដែលគួរគោរព សេចក្ដីណាដែលសុចរិត សេចក្ដីណាដែលបរិសុទ្ធ សេចក្ដីណាដែលគួរស្រឡាញ់ សេចក្ដីណាដែលមានកេរ្តិ៍ឈ្មោះល្អ បើមានសេចក្ដីល្អ ឬសេចក្ដីគួរសរសើរណាមួយ ចូរពិចារណាអំពីសេចក្ដីទាំងនោះចុះ
ដោយដឹងថា អ្នករាល់គ្នានឹងទទួលបានមរតកជារង្វាន់ពីព្រះអម្ចាស់ ដ្បិតអ្នករាល់គ្នាបម្រើព្រះគ្រិស្ដជាព្រះអម្ចាស់។
ប៉ុន្ដែបើស្រ្ដីមេម៉ាយណាមានកូនមានចៅ ចូរឲ្យកូនចៅទាំងនោះរៀនបង្ហាញភាពកតញ្ញូដល់ក្រុមគ្រួសាររបស់ខ្លួនជាមុនសិន ព្រមទាំងសងគុណដល់ឪពុកម្ដាយ ដ្បិតធ្វើដូច្នេះ ទើបសព្វព្រះហឫទ័យព្រះជាម្ចាស់។
ទាំងមានកិរិយាល្អនៅក្នុងចំណោមសាសន៍ដទៃចុះ ដើម្បីឲ្យគេសរសើរតម្កើងព្រះជាម្ចាស់នៅថ្ងៃប្រោសលោះ ដោយបានឃើញអំពើល្អរបស់អ្នករាល់គ្នា ទោះបីគេធ្លាប់និយាយមួលបង្កាច់អ្នករាល់គ្នាទុកដូចជាអ្នកប្រព្រឹត្ដអាក្រក់ក៏ដោយ។
បើអ្នករាល់គ្នាស៊ូទ្រាំឲ្យគេវាយ ដោយព្រោះបានធ្វើបាប នោះតើមានកិត្ដិយសអ្វី? ប៉ុន្ដែបើអ្នករាល់គ្នាស៊ូទ្រាំនឹងទុក្ខលំបាក ដោយព្រោះបានប្រព្រឹត្ដល្អ នោះទើបបានជាទីសព្វព្រះហឫទ័យដល់ព្រះជាម្ចាស់។
អ្នករាល់គ្នាក៏ដូចជាថ្មដ៏រស់ដែរ កំពុងតែបានសង់ឡើងឲ្យទៅជាដំណាក់ខាងវិញ្ញាណ និងជាសង្ឃដ៏បរិសុទ្ធ ដើម្បីថ្វាយយញ្ញបូជាខាងវិញ្ញាណដែលគាប់ព្រះហឫទ័យព្រះជាម្ចាស់តាមរយៈព្រះយេស៊ូគ្រិស្ដ
ប៉ុន្ដែចូរឆ្លើយប្រាប់គេដោយទន់ភ្លន់ និងដោយគោរពកោតខ្លាច ហើយត្រូវមានមនសិការល្អ ដើម្បីឲ្យពួកអ្នកដែលនិយាយមួលបង្កាច់អ្នករាល់គ្នាត្រង់ចំណុចណាមួយនោះត្រូវអាម៉ាស់មុខ គឺពួកអ្នកដែលនិយាយបង្ខូចអំពីអាកប្បកិរិយាល្អរបស់អ្នករាល់គ្នានៅក្នុងព្រះគ្រិស្ដ