Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ធីម៉ូថេ 5:4 - Khmer Christian Bible

4 ប៉ុន្ដែ​បើ​ស្រ្ដី​មេម៉ាយ​ណា​មាន​កូន​មាន​ចៅ​ ចូរ​ឲ្យ​កូន​ចៅ​ទាំង​នោះ​រៀន​បង្ហាញ​ភាព​កតញ្ញូ​ដល់​ក្រុម​គ្រួសារ​របស់​ខ្លួន​ជា​មុន​សិន​ ព្រមទាំង​សង​គុណ​ដល់​ឪពុក​ម្ដាយ​ ដ្បិត​ធ្វើ​ដូច្នេះ​ ទើប​សព្វ​ព្រះហឫទ័យ​ព្រះជាម្ចាស់។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

4 ប៉ុន្តែ​ប្រសិនបើ​ស្ត្រីមេម៉ាយ​ណាម្នាក់​មាន​កូន ‍ឬ​ចៅ នោះ​ចូរឲ្យ​ពួកគេ​រៀនឲ្យចេះ​បង្ហាញភាពកតញ្ញូ​ដល់​ក្រុមគ្រួសារ​របស់ខ្លួន​ជាមុនសិន ព្រមទាំង​សងគុណ​ដល់​ឪពុកម្ដាយ​ផង ដ្បិត​ការនេះ​ជា​ទីគាប់ព្រះហឫទ័យ​នៅចំពោះ​ព្រះ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 តែ​បើ​ស្ត្រី​មេម៉ាយ​ណា​មាន​កូន ឬ​មាន​ចៅ ត្រូវ​ឲ្យ​កូន​ចៅទាំង​នោះ​រៀន​បំពេញ​ករណីយកិច្ច​ដល់​ក្រុម​គ្រួសាររបស់​ខ្លួន ហើយ​ចេះ​សង​គុណ​ឪពុក​ម្តាយ ដ្បិត​ធ្វើ​ដូច្នេះ ទើប​ព្រះ​សព្វ​ព្រះ‌ហឫ‌ទ័យ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ប្រសិន​បើ​ស្ត្រី​មេ‌ម៉ាយ​ណា​មាន​កូន ឬ​មាន​ចៅ ត្រូវ​ឲ្យ​កូន​ចៅ​ទាំង​នោះ​រៀន​បំពេញ​ករណីយ‌កិច្ច​របស់​ខ្លួន​ចំពោះ​ក្រុម​គ្រួសារ និង​ចេះ​សង​គុណ​ឪពុក‌ម្ដាយ ធ្វើ​ដូច្នេះ ទើប​បាន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 តែ​បើ​ស្រី​មេម៉ាយ​ណា​មាន​កូន​ចៅ នោះ​ត្រូវ​ឲ្យ​កូន​ចៅ​នោះ​រៀន​ឲ្យ​ចេះ​គោរព​ប្រតិ‌បត្តិ ដល់​ពួក​ផ្ទះ​ខ្លួន​ជា​ដើម ទាំង​សង​គុណ​ឪពុក​ម្តាយ ដ្បិត​ព្រះ‌ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​យ៉ាង​ដូច្នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ប្រសិន​បើ​ស្ដ្រី​មេ‌ម៉ាយ​ណា​មាន​កូន ឬ​មាន​ចៅ ត្រូវ​ឲ្យ​កូន​ចៅ​ទាំង​នោះ​រៀន​បំពេញ​ករណីយ‌កិច្ច​របស់​ខ្លួន​ចំពោះ​ក្រុម​គ្រួសារ និង​ចេះ​សង​គុណ​ឪពុក‌ម្ដាយ ធ្វើ​ដូច្នេះ ទើប​បាន​គាប់​ចិត្ត​អុលឡោះ។

សូមមើលជំពូក ចម្លង




១ ធីម៉ូថេ 5:4
18 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់មក​ ព្រះអង្គ​ក៏​ចុះទៅ​ឯ​ក្រុង​ណាសារ៉ែត​ជា​មួយ​ឪពុក​ម្ដាយ​វិញ​ ហើយ​ព្រះអង្គ​បាន​ស្ដាប់​បង្គាប់​ពួកគេ​ ឯ​ម៉ារា​បាន​រក្សា​ហេតុ​ការណ៍​ទាំង​អស់​ទុក​ក្នុង​ចិត្ដ។​


ដ្បិត​នេះ​ជា​ការ​ល្អ​ ហើយ​សព្វ​ព្រះហឫទ័យ​ព្រះជាម្ចាស់​ ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង​


បើ​មាន​ស្រ្ដី​អ្នក​ជឿ​ម្នាក់​មាន​សាច់​ញាតិ​ជា​ស្រ្ដី​មេម៉ាយ​ ចូរ​ឲ្យ​ស្រ្ដី​នោះ​ជួយ​ស្រ្ដី​មេម៉ាយ​នោះ​ចុះ​ មិន​ត្រូវ​ដាក់​បន្ទុក​លើ​ក្រុមជំនុំ​ទេ​ ដើម្បី​ឲ្យ​ក្រុមជំនុំ​ជួយ​ពួក​ស្រ្ដី​មេម៉ាយ​ពិត​ប្រាកដ។​


ដូច្នេះ​ ត្រូវ​តែ​បិទ​មាត់​អ្នក​ទាំង​នោះ​ ដ្បិត​ដោយ​ព្រោះ​តែ​ការ​ចំណេញ​ដ៏​ថោកទាប​ ពួកគេ​បាន​បំផ្លាញ​គ្រួសារ​ទាំងឡាយ​ដោយ​បង្រៀន​សេចក្ដី​ដែល​មិន​គួរ​បង្រៀន។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម