អស់អ្នកដែលស្រឡាញ់ឪពុក ឬម្ដាយលើសខ្ញុំ នោះមិនស័ក្តិសមនឹងខ្ញុំទេ ហើយអស់អ្នកដែលស្រឡាញ់កូនប្រុស ឬកូនស្រីលើសខ្ញុំ នោះក៏មិនស័ក្តិសមនឹងខ្ញុំដែរ។
យ៉ូហាន 16:27 - Khmer Christian Bible ដ្បិតព្រះវរបិតាផ្ទាល់ស្រឡាញ់អ្នករាល់គ្នា ព្រោះអ្នករាល់គ្នាស្រឡាញ់ខ្ញុំ ហើយជឿថាខ្ញុំបានមកពីព្រះជាម្ចាស់។ ព្រះគម្ពីរខ្មែរសាកល ដ្បិតព្រះបិតាផ្ទាល់ទ្រង់ស្រឡាញ់អ្នករាល់គ្នា ដោយសារអ្នករាល់គ្នាបានស្រឡាញ់ខ្ញុំ និងជឿថា ខ្ញុំចេញមកពីព្រះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតព្រះវរបិតាស្រឡាញ់អ្នករាល់គ្នា ព្រោះអ្នករាល់គ្នាបានស្រឡាញ់ខ្ញុំ ហើយជឿថា ខ្ញុំមកពីព្រះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតព្រះបិតាមានព្រះហឫទ័យស្រឡាញ់អ្នករាល់គ្នា ព្រោះអ្នករាល់គ្នាបានស្រឡាញ់ខ្ញុំ ហើយជឿថាខ្ញុំចេញពីព្រះជាម្ចាស់មក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតព្រះវរបិតា ទ្រង់ក៏ស្រឡាញ់អ្នករាល់គ្នាដែរ ដោយព្រោះអ្នករាល់គ្នាស្រឡាញ់ខ្ញុំ ហើយក៏ជឿថា ខ្ញុំបានចេញពីព្រះមក អាល់គីតាប ដ្បិតអុលឡោះជាបិតាស្រឡាញ់អ្នករាល់គ្នា ព្រោះអ្នករាល់គ្នាបានស្រឡាញ់ខ្ញុំ ហើយជឿថាខ្ញុំចេញពីអុលឡោះមក។ |
អស់អ្នកដែលស្រឡាញ់ឪពុក ឬម្ដាយលើសខ្ញុំ នោះមិនស័ក្តិសមនឹងខ្ញុំទេ ហើយអស់អ្នកដែលស្រឡាញ់កូនប្រុស ឬកូនស្រីលើសខ្ញុំ នោះក៏មិនស័ក្តិសមនឹងខ្ញុំដែរ។
ដូច្នេះអ្នកណាមានបញ្ញត្ដិរបស់ខ្ញុំ ហើយកាន់តាម អ្នកនោះហើយជាអ្នកស្រឡាញ់ខ្ញុំ រួចអ្នកណាដែលស្រឡាញ់ខ្ញុំ ព្រះវរបិតារបស់ខ្ញុំនឹងស្រឡាញ់អ្នកនោះ ហើយខ្ញុំក៏ស្រឡាញ់អ្នកនោះដែរ ព្រមទាំងបង្ហាញខ្លួនខ្ញុំឲ្យអ្នកនោះស្គាល់ផង»។
ព្រះយេស៊ូមានបន្ទូលឆ្លើយទៅគាត់ថា៖ «បើអ្នកណាស្រឡាញ់ខ្ញុំ អ្នកនោះនឹងកាន់តាមពាក្យរបស់ខ្ញុំ ហើយព្រះវរបិតារបស់ខ្ញុំនឹងស្រឡាញ់អ្នកនោះ រួចយើងនឹងមកឯអ្នកនោះ ហើយតាំងទីលំនៅនៅជាមួយអ្នកនោះ។
ហើយឥឡូវនេះ យើងដឹងថា ព្រះអង្គជ្រាបអំពីអ្វីៗទាំងអស់ដោយមិនចាំបាច់មានអ្នកណាម្នាក់សួរព្រះអង្គឡើយ ដូច្នេះហើយយើងជឿថា ព្រះអង្គបានមកពីព្រះជាម្ចាស់មែន»។
គឺខ្ញុំនៅក្នុងពួកគេ ហើយព្រះអង្គនៅក្នុងខ្ញុំ ដើម្បីឲ្យពួកគេបានគ្រប់លក្ខណ៍រហូតត្រលប់ជាតែមួយ ដូច្នេះលោកិយនេះអាចដឹងថា ព្រះអង្គបានចាត់ខ្ញុំឲ្យមក ហើយព្រះអង្គស្រឡាញ់ពួកគេដូចដែលព្រះអង្គស្រឡាញ់ខ្ញុំដែរ។
នេះជាទីសំគាល់អស្ចារ្យដំបូងបង្អស់ដែលព្រះយេស៊ូបានធ្វើនៅភូមិកាណា ក្នុងស្រុកកាលីឡេ ទាំងបង្ហាញសិរីរុងរឿងរបស់ព្រះអង្គ ហើយពួកសិស្សរបស់ព្រះអង្គក៏ជឿលើព្រះអង្គ
មិនដែលមានអ្នកណាធ្លាប់ទៅដល់ស្ថានសួគ៌ទេ មានតែព្រះអង្គដែលបានយាងចុះពីស្ថានសួគ៌ប៉ុណ្ណោះ គឺជាកូនមនុស្សនោះហើយ។
ប៉ុន្ដែខ្ញុំស្គាល់ព្រះអង្គ ព្រោះខ្ញុំមកពីព្រះអង្គ គឺព្រះអង្គហើយដែលចាត់ខ្ញុំឲ្យមក»
ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «បើព្រះជាម្ចាស់ជាឪពុករបស់អ្នករាល់គ្នាមែន អ្នករាល់គ្នាមុខជាស្រឡាញ់ខ្ញុំមិនខាន ដ្បិតខ្ញុំនៅទីនោះ ខ្ញុំចេញពីព្រះជាម្ចាស់មក ខ្ញុំមិនបានមកដោយខ្លួនខ្ញុំទេ គឺព្រះអង្គបានចាត់ខ្ញុំឲ្យមក។
ព្រោះអ្វីដែលគម្ពីរវិន័យមិនអាចធ្វើបានដោយសារភាពទន់ខ្សោយខាងសាច់ឈាម នោះព្រះជាម្ចាស់បានធ្វើរួចហើយ គឺបានចាត់ព្រះរាជបុត្រារបស់ព្រះអង្គឲ្យមកដោយមានលក្ខណៈដូចជាសាច់ឈាមដែលមានបាប ហើយព្រះអង្គបានដាក់ទោសបាបដែលមាននៅក្នុងសាច់ឈាមនោះ
ព្រោះសេចក្ដីស្រឡាញ់របស់ព្រះគ្រិស្ដជំរុញយើង យើងក៏វិនិច្ឆ័យដូច្នេះថា មនុស្សម្នាក់បានស្លាប់ជំនួសមនុស្សទាំងអស់ ហេតុនេះមនុស្សទាំងអស់ក៏បានស្លាប់ដែរ
លុះដល់ពេលកំណត់ហើយ ព្រះជាម្ចាស់ក៏ចាត់ព្រះរាជបុត្រារបស់ព្រះអង្គឲ្យមកប្រសូតពីស្រ្តីម្នាក់ គឺឲ្យប្រសូតនៅក្រោមគម្ពីរវិន័យ
សូមឲ្យអស់អ្នកដែលស្រឡាញ់ព្រះអម្ចាស់ព្រះយេស៊ូគ្រិស្ដនៃយើងដោយសេចក្ដីស្រឡាញ់ដែលមិនសាបសូន្យ បានប្រកបដោយព្រះគុណ៕
ពាក្យនេះគួរឲ្យជឿ ហើយសមនឹងទទួលយកទាំងស្រុង គឺថា ព្រះគ្រិស្ដយេស៊ូបានយាងមកក្នុងពិភពលោកនេះ ដើម្បីសង្គ្រោះមនុស្សបាប ហើយក្នុងចំណោមនោះ ខ្ញុំជាមនុស្សបាបបំផុត
ដ្បិតព្រះអម្ចាស់វាយប្រដៅអស់អ្នកដែលព្រះអង្គស្រឡាញ់ ហើយវាយកូនទាំងអស់ដែលព្រះអង្គទទួល»។
អ្នករាល់គ្នាមិនបានឃើញព្រះអង្គទេ ប៉ុន្ដែស្រឡាញ់ព្រះអង្គ ហើយទោះបីពេលនេះ អ្នករាល់គ្នាមិនទាន់បានឃើញព្រះអង្គក៏ដោយ ក៏អ្នករាល់គ្នាជឿព្រះអង្គ ទាំងមានអំណរដ៏រកថ្លែងពុំបាន និងអំណរដ៏រុងរឿង
យើងស្ដីបន្ទោស ហើយវាយប្រដៅអ្នកណាដែលយើងស្រឡាញ់ ដូច្នេះ ចូរមានចិត្ដសង្វាត ហើយប្រែចិត្ដចុះ។
មើល៍ យើងនឹងធ្វើឲ្យក្រុមជំនុំរបស់អារក្សសាតាំង ជាពួកអ្នកដែលហៅខ្លួនឯងថាជាជនជាតិយូដា ប៉ុន្ដែមិនមែនឡើយ ពួកគេជាពួកកុហក គឺយើងនឹងធ្វើឲ្យពួកគេមកក្រាបនៅទៀបជើងរបស់អ្នក ហើយពួកគេនឹងដឹងថា យើងស្រឡាញ់អ្នកមែន។