យ៉ូហាន 10:24 - Khmer Christian Bible នោះមានពួកជនជាតិយូដាចោមរោមព្រះអង្គ ទាំងទូលសួរថា៖ «តើឲ្យចិត្ដរបស់យើងនៅរារែកដល់ពេលណា? បើអ្នកជាព្រះគ្រិស្ដមែន សូមប្រាប់យើងត្រង់ៗមក» ព្រះគម្ពីរខ្មែរសាកល ពួកយូដាក៏ចោមរោមព្រះអង្គ ហើយនិយាយថា៖ “តើអ្នកទុកឲ្យពួកយើងភ័យអរដល់ពេលណាទៀត? បើសិនអ្នកជាព្រះគ្រីស្ទមែន ចូរប្រាប់ពួកយើងឲ្យច្បាស់មក”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះពួកសាសន៍យូដាចោមរោមព្រះអង្គ ហើយទូលសួរថា៖ «តើលោកទុកឲ្យយើងខ្ញុំនៅស្ទាក់ស្ទើរដល់កាលណាទៀត? បើលោកជាព្រះគ្រីស្ទពិតមែន សូមប្រាប់យើងខ្ញុំឲ្យច្បាស់មក»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជនជាតិយូដានាំគ្នាចោមរោមព្រះអង្គ ទូលសួរថា៖ «តើលោកទុកឲ្យយើងខ្ញុំនៅរារែកក្នុងចិត្តដល់ណាទៀត? ប្រសិនបើលោកពិតជាព្រះគ្រិស្ត*មែន សូមប្រាប់យើងខ្ញុំឲ្យត្រង់ៗមក»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះមានពួកសាសន៍យូដាចោមព័ទ្ធទ្រង់ទូលសួរថា តើលោកទុកឲ្យយើងខ្ញុំនៅស្ទាក់ស្ទើរដល់កាលណាទៀត បើលោកជាព្រះគ្រីស្ទពិត នោះសូមប្រាប់យើងខ្ញុំឲ្យច្បាស់មកចុះ អាល់គីតាប ជនជាតិយូដានាំគ្នាចោមរោមអ៊ីសាសួរថា៖ «តើលោកទុកឲ្យយើងខ្ញុំនៅរារែកក្នុងចិត្ដដល់ណាទៀត? ប្រសិនបើលោកពិតជាអាល់ម៉ាហ្សៀសមែន សូមប្រាប់យើងខ្ញុំឲ្យត្រង់ៗមក»។ |
ព្រះអង្គមានបន្ទូលអំពីការនេះត្រង់ៗ លោកពេត្រុសក៏នាំព្រះអង្គទៅដាច់ដោយឡែកពីគេ រួចក៏ចាប់ផ្ដើមទូលជំទាស់ព្រះអង្គ
កាលប្រជាជនកំពុងទន្ទឹងរង់ចាំ ពួកគេគ្រប់គ្នាក៏នឹកឆ្ងល់ក្នុងចិត្ដអំពីលោកយ៉ូហានថា ប្រហែលគាត់ជាព្រះគ្រិស្ដទេដឹង។
កាលពួកជនជាតិយូដាបានចាត់ពួកសង្ឃ និងពួកលេវីពីក្រុងយេរូសាឡិមឲ្យមកសួរលោកយ៉ូហានថា៖ «តើអ្នកជានរណា?» គាត់បានធ្វើបន្ទាល់ដូចតទៅ
ពួកជនជាតិយូដាតបទៅព្រះអង្គថា៖ «យើងគប់អ្នកនឹងដុំថ្មនេះ មិនមែនដោយព្រោះកិច្ចការល្អណាមួយទេ គឺអ្នកប្រមាថព្រះជាម្ចាស់ ដ្បិតអ្នកជាមនុស្ស ហើយតាំងខ្លួនឯងជាព្រះជាម្ចាស់»។
ខ្ញុំប្រាប់អ្នករាល់គ្នាជារឿងប្រៀបប្រដូចអំពីសេចក្ដីទាំងនេះ ប៉ុន្ដែកាលណាពេលកំណត់មកដល់ ខ្ញុំលែងនិយាយនឹងអ្នករាល់គ្នាជារឿងប្រៀបប្រដូចទៀតហើយ ផ្ទុយទៅវិញ ខ្ញុំនឹងប្រាប់អ្នករាល់គ្នាយ៉ាងច្បាស់អំពីព្រះវរបិតា
ពួកគេក៏ទូលសួរព្រះអង្គថា៖ «តើអ្នកជានរណា?» ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាតាំងពីដំបូងហើយថាខ្ញុំជានរណា
តើអ្នកធំជាងលោកអ័ប្រាហាំ ជាដូនតារបស់យើង និងពួកអ្នកនាំព្រះបន្ទូលដែលបានស្លាប់ទៅហើយនោះឬ? តើអ្នកតាំងខ្លួនជានរណា?»
ឪពុកម្តាយរបស់គាត់និយាយដូច្នេះ ព្រោះខ្លាចពួកជនជាតិយូដា ដ្បិតពួកជនជាតិយូដាបានព្រមព្រៀងគ្នាហើយថា បើអ្នកណាទទួលស្គាល់ព្រះអង្គថាជាព្រះគ្រិស្ដ ត្រូវកាត់អ្នកនោះចេញពីសាលាប្រជុំ។