Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 16:25 - Khmer Christian Bible

25 ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​រឿង​ប្រៀប​ប្រដូច​អំពី​សេចក្ដី​ទាំងនេះ​ ប៉ុន្ដែ​កាល​ណា​ពេល​កំណត់​មក​ដល់​ ខ្ញុំ​លែង​និយាយ​នឹង​អ្នក​រាល់គ្នា​ជា​រឿង​ប្រៀប​ប្រដូច​​ទៀត​ហើយ​ ផ្ទុយ​ទៅ​វិញ​ ខ្ញុំ​នឹង​ប្រាប់​អ្នក​រាល់គ្នា​យ៉ាង​ច្បាស់​អំពី​ព្រះវរបិតា​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

25 “ខ្ញុំ​បាន​និយាយ​សេចក្ដីទាំងនេះ​នឹង​អ្នករាល់គ្នា​ដោយ​ពាក្យប្រៀបប្រដូច​។ ពេលវេលា​នឹង​មក ដែល​ខ្ញុំ​លែង​និយាយ​នឹង​អ្នករាល់គ្នា​ដោយ​ពាក្យប្រៀបប្រដូច​ទៀតឡើយ ផ្ទុយទៅវិញ​ខ្ញុំ​នឹង​ប្រាប់​អ្នករាល់គ្នា​យ៉ាងច្បាស់​អំពី​ព្រះ​បិតា​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 «ខ្ញុំ​និយាយ​សេចក្តី​ទាំង​នេះ​ប្រាប់​អ្នក​រាល់​គ្នា​ជា​រឿង​ប្រៀប​ធៀប តែ​ពេល​វេលា​នោះ​នឹង​មក​ដល់ ដែល​ខ្ញុំ​នឹង​មិន​និយាយ​ដោយ​រឿង​ប្រៀប​ធៀប​ទៀត​ទេ គឺ​និយាយ​ប្រាប់​អ្នក​រាល់​គ្នា ពី​ព្រះ‌វរបិតា​យ៉ាង​ច្បាស់​លាស់​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 «ខ្ញុំ​បាន​និយាយ​ប្រាប់​អ្នក​រាល់​គ្នា​អំពី​សេចក្ដី​ទាំង​នេះ ដោយ​ប្រើ​ប្រស្នា។ បន្តិច​ទៀត ខ្ញុំ​នឹង​និយាយ​ប្រាប់​អ្នក​រាល់​គ្នា​យ៉ាង​ច្បាស់ៗ​អំពី​ព្រះ‌បិតា ខ្ញុំ​មិន​ប្រើ​ប្រស្នា​ទៀត​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 ខ្ញុំ​និយាយ​សេចក្ដី​ទាំង​នេះ​ដល់​អ្នក​រាល់​គ្នា ដោយ​ពាក្យ​ប្រៀប​ធៀប តែ​នឹង​មាន​ពេល​វេលា​មក ដែល​ខ្ញុំ​នឹង​មិន​និយាយ​នឹង​អ្នក​រាល់​គ្នា ដោយ​ពាក្យ​ប្រៀប​ធៀប​ទៀត​ទេ គឺ​នឹង​និយាយ​នឹង​អ្នក​រាល់​គ្នា​ពី​ព្រះវរ‌បិតា​យ៉ាង​ច្បាស់‌លាស់​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

25 «ខ្ញុំ​បាន​និយាយ​ប្រាប់​អ្នក​រាល់​គ្នា អំពី​សេចក្ដី​ទាំង​នេះ ដោយ​ប្រើ​ប្រស្នា។ បន្ដិច​ទៀត ខ្ញុំ​នឹង​និយាយ​ប្រាប់​អ្នក​រាល់​គ្នា​យ៉ាង​ច្បាស់ៗ​អំពី​អុលឡោះ​ជា​បិតា​មិន​ប្រើ​ប្រស្នា​ទៀត​ទេ។

សូមមើលជំពូក ចម្លង




យ៉ូហាន 16:25
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ទៀត​ថា៖​ «តើ​អ្នក​រាល់គ្នា​មិន​យល់​រឿង​ប្រៀប​ប្រដូច​នេះ​ទេ​ឬ?​ បើ​ដូច្នេះ​ តើ​ធ្វើ​ដូច​ម្ដេច​ឲ្យ​អ្នក​រាល់គ្នា​យល់​រឿង​ប្រៀប​ប្រដូច​ទាំង​អស់​បាន?​


ព្រះអង្គ​មិន​បាន​មាន​បន្ទូល​ទៅ​ពួកគេ​ ក្រៅ​ពី​រឿង​ប្រៀប​ប្រដូច​ឡើយ​ តែ​ពេល​នៅ​តែ​ឯង​ជាមួយ​នឹង​ពួក​សិស្ស​ ព្រះអង្គ​បាន​ពន្យល់​ប្រាប់​សព្វគ្រប់។​


ព្រះអង្គ​មាន​បន្ទូល​អំពី​ការ​នេះ​ត្រង់ៗ​ លោក​ពេត្រុស​ក៏​នាំ​ព្រះអង្គ​ទៅ​ដាច់​ដោយ​ឡែក​ពីគេ​ រួច​ក៏​ចាប់​ផ្ដើម​ទូល​ជំទាស់​ព្រះអង្គ​


នោះ​មាន​ពួក​ជនជាតិ​យូដា​ចោម​រោម​ព្រះអង្គ​ ទាំង​ទូល​សួរ​ថា៖​ «តើ​ឲ្យ​ចិត្ដ​របស់​យើង​នៅ​រារែក​ដល់​ពេលណា?​ បើ​អ្នក​ជា​ព្រះគ្រិស្ដ​មែន​ សូម​ប្រាប់​យើង​ត្រង់ៗ​មក»​


ព្រះយេស៊ូ​មាន​បន្ទូល​ពាក្យ​ប្រៀប​ប្រដូច​នេះ​ទៅ​ពួកគេ​ ប៉ុន្ដែ​អ្នក​ទាំង​នោះ​មិន​យល់​អំពី​អ្វី​ដែល​ព្រះអង្គ​កំពុង​មាន​បន្ទូល​ទៅ​កាន់​ពួកគេ​ទេ‍។​


ខ្ញុំ​មាន​សេចក្ដី​ជាច្រើន​ទៀត​ដែល​ត្រូវ​ប្រាប់​អ្នក​រាល់គ្នា​ ប៉ុន្ដែ​ឥឡូវ​នេះ​ អ្នក​រាល់គ្នា​ពុំ​អាច​ទទួល​បាន​ទេ។​


ប៉ុន្ដែ​នឹង​មាន​ពេល​មួយ​មក​ដល់​ដែល​ពួកគេ​នឹង​បណ្ដេញ​អ្នក​រាល់គ្នា​ចេញ​ពី​សាលា​ប្រជុំ​រួច​ពួកអ្នក​ដែល​សម្លាប់​អ្នក​រាល់គ្នា​នឹក​ស្មាន​ថា​ គេ​ថ្វាយ​ការ​បម្រើ​ដល់​ព្រះជាម្ចាស់​


មើល៍​ ពេល​កំណត់​ដែល​ត្រូវ​មក​ដល់​ នោះ​បាន​មក​ដល់​ហើយ​ គេ​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់គ្នា​ខ្ចាត់ខ្ចាយ​ទៅ​រៀងៗ​ខ្លួន​ ហើយ​ទុក​ឲ្យ​ខ្ញុំ​នៅ​តែ​ឯង​ ប៉ុន្ដែ​ខ្ញុំ​មិន​នៅ​តែ​ឯង​ទេ​ ព្រោះ​ព្រះវរបិតា​គង់​នៅ​ជាមួយ​ខ្ញុំ។​


ប៉ុន្ដែ​យើង​លះបង់​អំពើ​លាក់កំបាំង​ទាំងឡាយ​ដែល​គួរ​ខ្មាស​ ហើយ​មិន​រស់នៅ​ដោយ​មាន​ល្បិចកល​ ឬ​បំភ្លៃ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ឡើយ​ ផ្ទុយ​ទៅ​វិញ​ យើង​បង្ហាញ​ខ្លួន​យើង​ដល់​មនសិការ​របស់​មនុស្ស​គ្រប់​គ្នា​ ដោយ​បើកសំដែងអំពី​សេចក្ដី​ពិត​នៅ​ចំពោះ​ព្រះជាម្ចាស់​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម