ហើយពេលអ្នករាល់គ្នាឈរអធិស្ឋាន ប្រសិនបើអ្នករាល់គ្នាមានអ្វីមួយទាស់នឹងអ្នកណាម្នាក់ ចូរលើកលែងទោសឲ្យគាត់ ដើម្បីឲ្យព្រះវរបិតាអ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌លើកលែងទោសចំពោះកំហុសរបស់អ្នករាល់គ្នាដែរ
ម៉ាថាយ 5:7 - Khmer Christian Bible មានពរហើយ អស់អ្នកដែលមានចិត្ដមេត្ដា ដ្បិតអ្នកទាំងនោះនឹងទទួលសេចក្ដីមេត្ដា។ ព្រះគម្ពីរខ្មែរសាកល មានពរហើយ អ្នកដែលមានចិត្តមេត្តា ដ្បិតពួកគេនឹងទទួលសេចក្ដីមេត្តាវិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានពរហើយ អស់អ្នកដែលមានចិត្តមេត្តាករុណា ដ្បិតអ្នកទាំងនោះនឹងបានព្រះហឫទ័យមេត្តាករុណាវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកណាមានចិត្តមេត្តាករុណា អ្នកនោះមានសុភមង្គលហើយ ដ្បិតព្រះជាម្ចាស់នឹងសម្តែងព្រះហឫទ័យ មេត្តាករុណាដល់ពួកគេវិញ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានពរហើយ អស់អ្នកដែលមានចិត្តមេត្តាករុណា ដ្បិតអ្នកទាំងនោះនឹងបានសេចក្ដីមេត្តាករុណាវិញ អាល់គីតាប អ្នកណាមានចិត្ដមេត្ដាករុណា អ្នកនោះមានសុភមង្គលហើយ ដ្បិតអុលឡោះនឹងសំដែងចិត្ត មេត្ដាករុណាដល់ពួកគេវិញ! |
ហើយពេលអ្នករាល់គ្នាឈរអធិស្ឋាន ប្រសិនបើអ្នករាល់គ្នាមានអ្វីមួយទាស់នឹងអ្នកណាម្នាក់ ចូរលើកលែងទោសឲ្យគាត់ ដើម្បីឲ្យព្រះវរបិតាអ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌លើកលែងទោសចំពោះកំហុសរបស់អ្នករាល់គ្នាដែរ
ប៉ុន្ដែចូរស្រឡាញ់សត្រូវរបស់អ្នករាល់គ្នា ចូរធ្វើអំពើល្អ ចូរឲ្យខ្ចីដោយមិនសង្ឃឹមថាបានទទួលមកវិញ នោះរង្វាន់របស់អ្នករាល់គ្នានឹងមានច្រើនអនេក រួចអ្នករាល់គ្នានឹងត្រលប់ជាកូនរបស់ព្រះដ៏ខ្ពស់បំផុត ព្រោះព្រះអង្គក៏សប្បុរសចំពោះមនុស្សអកតញ្ញូ និងមនុស្សអាក្រក់ដែរ។
ដ្បិតពីដើមអ្នករាល់គ្នាមិនបានស្ដាប់បង្គាប់ព្រះជាម្ចាស់ តែឥឡូវអ្នករាល់គ្នាបានទទួលសេចក្ដីមេត្តាករុណាដោយសារពួកអ្នកមិនស្ដាប់បង្គាប់ទាំងអស់នោះជាយ៉ាងណា
រីឯមនុស្សមិនទាន់រៀបការ ខ្ញុំគ្មានសេចក្ដីបង្គាប់មកពីព្រះអម្ចាស់ទេ ប៉ុន្ដែខ្ញុំជូនគំនិតក្នុងនាមជាមនុស្សស្មោះត្រង់ដោយសារព្រះអម្ចាស់មេត្តា
ហេតុនេះ ដោយសារយើងបានទទួលសេចក្ដីមេត្ដាករុណា ទើបយើងមានមុខងារបម្រើនេះ យើងមិនរសាយចិត្ដទេ
ចូរមានចិត្ដសប្បុរសចំពោះគ្នាទៅវិញទៅមក និងមានចិត្ដអាណិតអាសូរ ព្រមទាំងលើកលែងទោសឲ្យគ្នាទៅវិញទៅមក ដូចដែលព្រះជាម្ចាស់បានលើកលែងទោសឲ្យអ្នករាល់គ្នានៅក្នុងព្រះគ្រិស្ដដែរ។
ដូច្នេះ ដោយព្រោះព្រះជាម្ចាស់បានរើសតាំងអ្នករាល់គ្នាជាពួកបរិសុទ្ធ និងជាទីស្រឡាញ់របស់ព្រះអង្គ ចូរពាក់ចិត្ដអាណិតអាសូរ ចិត្ដសប្បុរស ចិត្ដសុភាព ចិត្ដស្លូតបូត និងចិត្ដអត់ធ្មត់ចុះ
ទោះបីកាលពីដើម ខ្ញុំជាអ្នកប្រមាថព្រះជាម្ចាស់ ជាអ្នកបៀតបៀន ហើយជាមនុស្សព្រហើនក៏ដោយ ក៏ព្រះអង្គបានអាណិតមេត្ដាដល់ខ្ញុំដែរ ព្រោះខ្ញុំបានប្រព្រឹត្ដដោយមិនយល់ និងដោយគ្មានជំនឿ។
ប៉ុន្ដែព្រះអង្គអាណិតមេត្ដាដល់ខ្ញុំដូច្នេះ គឺដើម្បីឲ្យព្រះគ្រិស្ដយេស៊ូបង្ហាញសេចក្ដីអត់ធ្មត់ដ៏ពេញលេញរបស់ព្រះអង្គដល់ខ្ញុំ ដែលជាមនុស្សបាបបំផុត និងទុកជាគំរូដល់អស់អ្នកដែលនឹងជឿលើព្រះអង្គដើម្បីឲ្យបានជីវិតអស់កល្បជានិច្ច។
ដូច្នេះ ចូរយើងចូលជិតបល្ល័ង្កនៃព្រះគុណដោយចិត្ដក្លាហាន ដើម្បីទទួលសេចក្ដីមេត្ដាករុណា និងទទួលបានព្រះគុណសម្រាប់ជាជំនួយនៅពេលត្រូវការ។
ដ្បិតព្រះជាម្ចាស់មិនមែនអយុត្តិធម៌ទេ ព្រះអង្គមិនភ្លេចកិច្ចការរបស់អ្នករាល់គ្នា ឬសេចក្ដីស្រឡាញ់ដែលអ្នករាល់គ្នាបានបង្ហាញចំពោះព្រះនាមរបស់ព្រះអង្គឡើយ គឺការដែលអ្នករាល់គ្នាបានបម្រើពួកបរិសុទ្ធ ហើយនៅតែបម្រើតទៅទៀតនោះ។
ដ្បិតការជំនុំជម្រះគ្មានសេចក្ដីមេត្ដាករុណាទេ ចំពោះអស់អ្នកដែលគ្មានសេចក្ដីមេត្ដាករុណា ប៉ុន្ដែសេចក្ដីមេត្ដាករុណានឹងឈ្នះការជំនុំជម្រះ។
ប៉ុន្ដែប្រាជ្ញាដែលមកពីស្ថានលើ មុនដំបូងបរិសុទ្ធ បន្ទាប់មក ផ្ដល់សេចក្ដីសុខសាន្ត ស្លូតបូត អធ្យាស្រ័យ ពេញដោយសេចក្ដីមេត្តាករុណា និងផលល្អគ្រប់បែបយ៉ាង មិនលំអៀង ហើយឥតពុតត្បុតឡើយ។
កាលពីដើម អ្នករាល់គ្នាមិនមែនជាប្រជារាស្ដ្ររបស់ព្រះជាម្ចាស់ទេ ប៉ុន្ដែឥឡូវនេះអ្នករាល់គ្នាជាប្រជារាស្ដ្ររបស់ព្រះជាម្ចាស់ ហើយពីដើមអ្នករាល់គ្នាមិនបានទទួលសេចក្ដីមេត្ដាករុណាទេ ប៉ុន្ដែឥឡូវនេះអ្នករាល់គ្នាបានទទួលហើយ។