Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 7:25 - Khmer Christian Bible

25 រីឯ​មនុស្ស​មិន​ទាន់​រៀបការ​ ខ្ញុំ​គ្មាន​សេចក្ដី​បង្គាប់​មក​ពី​ព្រះអម្ចាស់​ទេ​ ប៉ុន្ដែ​ខ្ញុំ​ជូន​គំនិត​ក្នុង​នាម​ជា​មនុស្ស​ស្មោះត្រង់​ដោយសារ​ព្រះអម្ចាស់​មេត្តា​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

25 ចំពោះ​ស្ត្រីព្រហ្មចារី ខ្ញុំ​គ្មាន​បទបញ្ជា​ពី​ព្រះអម្ចាស់​ទេ ប៉ុន្តែ​ខ្ញុំ​សូម​ផ្ដល់​យោបល់​មួយ ក្នុងនាម​ជា​មនុស្ស​ស្មោះត្រង់​ដោយសារតែ​សេចក្ដី​មេត្តា​របស់​ព្រះអម្ចាស់​:

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 រីឯ​ស្រ្ដី​ដែល​នៅ​ក្រ​មុំ ខ្ញុំ​ពុំ​បាន​ទ​ទួល​បង្គាប់​ពី​ព្រះ‌អម្ចាស់​ទេ តែ​ខ្ញុំ​ជូន​យោបល់​ក្នុង​នាម​ជា​មនុស្ស​ដែល​គួរ​ឲ្យ​ទុក​ចិត្ត ដោយ​សារ​សេចក្ដី​មេត្តា‌ករុណា​របស់​ព្រះ‌អម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 រីឯ​អ្នក​ដែល​មិន​ទាន់​មាន​គូ‌ស្រករ ខ្ញុំ​ពុំ​បាន​ទទួល​បញ្ជា​អ្វី​ពី​ព្រះ‌អម្ចាស់​ទេ ក៏​ប៉ុន្តែ ខ្ញុំ​សូម​ជូន​យោបល់ ក្នុង​នាម​ខ្ញុំ​ជា​មនុស្ស​គួរ​ឲ្យ​ទុក​ចិត្ត ព្រោះ​ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​ចំពោះ​រូប​ខ្ញុំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 ឯ​ត្រង់​ពួក​ស្រី​ក្រមុំៗ ខ្ញុំ​គ្មាន​ទទួល​សេចក្ដី​បង្គាប់​ពី​ព្រះ‌អម្ចាស់​មក​ទេ តែ​ខ្ញុំ​សំដែង​ដោយ​គំនិត​ខ្ញុំ ទុក​ដូច​ជា​បាន​ទទួល​សេចក្ដី​មេត្តា‌ករុណា​មក​ពី​ព្រះ‌អម្ចាស់ ឲ្យ​បាន​គួរ​ជឿ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

25 រីឯ​អ្នក​ដែល​មិន​ទាន់​មាន​គូ​ស្រករ ខ្ញុំ​ពុំ​បាន​ទទួល​បញ្ជា​អ្វី​ពី​អ៊ីសា‌ជាអម្ចាស់​ទេ ក៏​ប៉ុន្ដែ ខ្ញុំ​សូម​ជូន​យោបល់ ក្នុង​នាម​ខ្ញុំ​ជា​មនុស្ស​គួរ​ឲ្យ​ទុក​ចិត្ដ ព្រោះ​អ៊ីសា‌ជាអម្ចាស់​មេត្ដា‌ករុណា​ចំពោះ​រូប​ខ្ញុំ។

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 7:25
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្ដែ​ដែលខ្ញុំ​បាន​ត្រលប់​ជា​ដូច​សព្វ​ថ្ងៃ​នេះ​ គឺ​ដោយសារ​ព្រះគុណ​របស់​ព្រះជាម្ចាស់​ ហើយ​ព្រះគុណ​ដែល​ព្រះអង្គ​បាន​ផ្ដល់​មក​ខ្ញុំ​ នោះ​មិន​មែន​ឥត​ប្រយោជន៍​ឡើយ​ ផ្ទុយ​ទៅ​វិញ​ ខ្ញុំ​បាន​ធ្វើ​ការ​យ៉ាង​ច្រើន​លើស​អ្នក​ទាំង​នោះទៅទៀត​ ប៉ុន្ដែ​មិន​មែន​ខ្ញុំ​ទេ​ គឺ​ជា​ព្រះគុណ​របស់​ព្រះជាម្ចាស់​ដែល​ស្ថិត​នៅ​ជាមួយ​ខ្ញុំ​វិញ‍។​


លើស​ពី​នេះ​ ត្រូវ​រក​ឲ្យ​ឃើញ​ថា​ អ្នក​មើល​ខុស​ត្រូវ​ជា​មនុស្ស​ម្នាក់​ស្មោះត្រង់​


ប៉ុន្ដែ​ចំពោះ​ពួកអ្នក​ដែល​រៀបការ​ហើយ​ ខ្ញុំ​សូម​ដាស់តឿន​តាម​បង្គាប់​ព្រះអម្ចាស់​ មិន​មែន​ខ្ញុំ​ទេ​ គឺ​ថា​ ប្រពន្ធ​មិន​ត្រូវ​បែក​ពី​ប្ដី​ឡើយ​


ប៉ុន្ដែ​សម្រាប់​អ្នក‍​ផ្សេង​ទៀត​ ខ្ញុំ​សូម​ប្រាប់​ថា​ សេចក្ដី​នេះ​មិន​មែន​ព្រះអម្ចាស់​មាន​បន្ទូល​ទេ​ គឺ​ខ្ញុំ​ ប្រសិនបើ​បងប្អូន​ណា​ម្នាក់​មាន​ប្រពន្ធ​ដែល​មិន​ជឿ​ ហើយ​នាង​ពេញចិត្ដ​រស់នៅ​ជាមួយ​គាត់​ ចូរ​កុំ​បោះបង់​នាង​ឡើយ​


ប៉ុន្ដែ​ទោះបី​អ្នក​រៀបការ​មែន​ក៏​ដោយ​ អ្នក​មិន​បាន​ធ្វើ​បាប​ទេ​ ហើយ​ទោះបី​ស្រី​ក្រមុំ​រៀបការ​ នាង​ក៏​មិន​ធ្វើ​បាប​ដែរ​ ប៉ុន្ដែ​មនុស្ស​បែប​នេះ​នឹង​មាន​សេចក្ដី​វេទនា​ខាង​ឯ​សាច់ឈាម​ ដូច្នេះ​ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់គ្នា​ចៀស​ផុត​ពី​សេចក្ដី​វេទនា​នោះ។​


ហើយ​គេ​មាន​ចិត្ដ​បែងចែក។​ រីឯ​ស្រ្ដី​ដែល​គ្មាន​ប្ដី​ និង​ស្រី​ក្រមុំ​វិញ​ គេ​ខ្វល់ខ្វាយ​តែ​នឹង​កិច្ចការ​របស់​ព្រះអម្ចាស់​ ដើម្បី​ឲ្យ​នាង​បាន​បរិសុទ្ធ​ទាំង​រូបកាយ​ និង​វិញ្ញាណ​ ប៉ុន្ដែ​ស្រ្ដី​ដែល​មាន​ប្ដី​ គេ​ខ្វល់ខ្វាយ​តែ​នឹង​កិច្ចការ​នៅ​លោកិយ​នេះ​ គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​គាប់​ចិត្ដ​ប្ដី​ប៉ុណ្ណោះ។​


ប៉ុន្ដែ​តាម​យោបល់​របស់​ខ្ញុំ​ ​បើ​នាង​នៅ​ដូច្នោះ​បាន​ នោះ​មាន​ពរ​ជាង​ ហើយ​ខ្ញុំ​យល់​ឃើញ​ថា​ ខ្ញុំ​ក៏​មាន​ព្រះវិញ្ញាណ​របស់​ព្រះជាម្ចាស់​ដែរ។​


ប៉ុន្ដែខ្ញុំ​និយាយ​បែប​នេះ​ទុក​ជា​យោបល់​ មិន​មែន​ទុកជា​សេចក្ដី​បង្គាប់​ឡើយ​


អ្វី​ដែល​ខ្ញុំ​និយាយ​នេះ​មិន​មែន​និយាយ​ស្រប​តាម​ព្រះអម្ចាស់​ទេ​ គឺ​តាម​សេចក្ដី​ចម្កួត​ដែល​ទុក​ចិត្ដ​លើ​ការ​អួតអាង​


ដ្បិត​យើង​មិន​ដូចជា​មនុស្ស​ជាច្រើន​ដែល​រក​ចំណេញ​ពី​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ទេ​ ប៉ុន្ដែ​យើង​និយាយ​ដោយ​អស់​ពី​ចិត្ដ​នៅ​ក្នុងព្រះគ្រិស្ដ​នៅ​ចំពោះ​ព្រះជាម្ចាស់​ ​ដូចជា​អ្នក​ដែល​ព្រះជាម្ចាស់​បាន​ចាត់ឲ្យ​មក។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម