ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាថាយ 5:6 - Khmer Christian Bible

មាន​ពរ​ហើយ​ អស់​អ្នក​ដែល​ស្រេក​ឃ្លាន​សេចក្ដី​សុចរិត​ ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​ឆ្អែត។​

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

មានពរ​ហើយ អ្នក​ដែល​ស្រេកឃ្លាន​សេចក្ដីសុចរិត ដ្បិត​ពួកគេ​នឹង​បាន​ស្កប់ស្កល់​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

មាន​ពរ​ហើយ អស់​អ្នក​ដែល​ស្រេក​ឃ្លាន​សេចក្តី​សុចរិត ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​ឆ្អែត។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អ្នក​ណា​ស្រេក​ឃ្លាន​សេចក្ដី​សុចរិត* អ្នក​នោះ​មាន​សុភមង្គល​ហើយ ដ្បិត​ព្រះ‌ជាម្ចាស់​នឹង​ប្រទាន​ឲ្យ ពួក​គេ​បាន​ឆ្អែត!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

មាន​ពរ​ហើយ អស់​អ្នក​ដែល​ស្រេក​ឃ្លាន​នូវ​សេចក្ដី​សុចរិត ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​ឆ្អែត

សូមមើលជំពូក

អាល់គីតាប

អ្នក​ណា​ស្រេក​ឃ្លាន​សេចក្ដី​សុចរិត អ្នក​នោះ​មាន​សុភមង្គល​ហើយ ដ្បិត​អុលឡោះ​នឹង​ប្រទាន​ឲ្យ ពួក​គេ​បាន​ឆ្អែត!

សូមមើលជំពូក



ម៉ាថាយ 5:6
29 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​បំពេញ​អស់​អ្នក​ស្រេក​ឃ្លាន​ដោយ​សេចក្ដី​ល្អ​ និង​បញ្ចូន​អ្នក​មាន​ឲ្យ​ទៅ​ដោយ​ដៃ​ទទេ​


មាន​ពរ​ហើយ​អស់​អ្នក​ដែល​ឃ្លាន​នៅ​ពេល​នេះ​ ដ្បិត​អ្នក​រាល់គ្នា​នឹង​បាន​ឆ្អែត។​ មាន​ពរ​ហើយ​ អស់​អ្នក​ដែល​យំ​សោក​នៅ​ពេល​នេះ ដ្បិត​អ្នក​រាល់គ្នា​នឹង​បាន​សើច​សប្បាយ។​


វេទនា​ដល់​អ្នក​រាល់គ្នា​ដែល​ឆ្អែត​នៅ​ពេល​នេះ​ ដ្បិត​អ្នក​រាល់គ្នា​នឹង​ឃ្លាន​មិន​ខាន។​ វេទនា​ហើយ​ ​អស់​អ្នក​ដែល​សើច​សប្បាយ​នៅ​ពេល​នេះ​ ដ្បិត​អ្នក​រាល់គ្នា​នឹង​កាន់​ទុក្ខ​ ហើយ​យំ​សោក​មិន​ខាន។​


ប៉ុន្ដែ​អស់​អ្នក​ផឹក​ទឹក​ដែល​ខ្ញុំ​ឲ្យ​ គេ​នឹង​មិន​ស្រេក​ទៀត​ឡើយ​ ហើយ​ទឹក​ដែល​ខ្ញុំ​ឲ្យ​នោះ​ នឹង​ត្រលប់​ជា​ប្រភព​ទឹក​នៅ​ក្នុង​អ្នក​នោះ​ ដែល​ផុស​ឡើង​ផ្ដល់​ជីវិត​អស់កល្ប​ជានិច្ច»​


ចូរ​កុំ​ធ្វើ​ការ​ដើម្បី​តែ​អាហារ​ដែល​នឹង​ខូច​រលួយ​ ប៉ុន្ដែ​ចូរ​ធ្វើ​ការ​ដើម្បី​អាហារ​ដែល​នៅ​ស្ថិតស្ថេរ​ដរាប​ដល់​ជីវិត​អស់កល្ប​ជានិច្ច​ ដែល​កូន​មនុស្ស​នឹង​ឲ្យ​អ្នក​រាល់គ្នា​ ដ្បិត​ព្រះជាម្ចាស់​ដ៏​ជា​ព្រះ​វរ​បិតា​បាន​ដៅ​ព្រះអង្គ​ចំណាំ​ទុក»។​


នៅ​ថ្ងៃ​ចុងក្រោយ​នៃ​ពិធី​បុណ្យ​ ជា​ថ្ងៃ​ដ៏​សំខាន់​ ព្រះយេស៊ូ​ក៏​ក្រោក​ឈរ​ឡើង​ ហើយ​បន្លឺ​សំឡេង​ថា៖​ «បើ​អ្នកណា​ស្រេក​ ចូរ​មក​ឯ​ខ្ញុំ​ ហើយ​ផឹក​ចុះ​


ពួកគេ​នឹង​មិន​ឃ្លាន​ ឬ​ស្រេក​ទៀត​ឡើយ​ ក៏​មិន​ត្រូវ​ថ្ងៃ​ចាំង​ ឬ​ត្រូវ​កម្ដៅ​ណា​ទៀត​ដែរ​