Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 6:21 - Khmer Christian Bible

21 មាន​ពរ​ហើយ​អស់​អ្នក​ដែល​ឃ្លាន​នៅ​ពេល​នេះ​ ដ្បិត​អ្នក​រាល់គ្នា​នឹង​បាន​ឆ្អែត។​ មាន​ពរ​ហើយ​ អស់​អ្នក​ដែល​យំ​សោក​នៅ​ពេល​នេះ ដ្បិត​អ្នក​រាល់គ្នា​នឹង​បាន​សើច​សប្បាយ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

21 មានពរ​ហើយ អ្នក​ដែល​ឃ្លាន​នៅឥឡូវនេះ ដ្បិត​អ្នករាល់គ្នា​នឹង​បាន​ស្កប់ស្កល់​។ មានពរ​ហើយ អ្នក​ដែល​យំសោក​នៅឥឡូវនេះ ដ្បិត​អ្នករាល់គ្នា​នឹង​សើច​វិញ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 មាន​ពរ​ហើយ អ្នក​រាល់​គ្នា​ដែល​ឃ្លាន​នៅ​ពេល​នេះ ដ្បិត​អ្នក​រាល់​គ្នា​នឹង​បាន​ឆ្អែត។ មាន​ពរ​ហើយ អ្នក​រាល់​គ្នា​ដែល​យំ​នៅ​ពេល​នេះ ដ្បិត​អ្នក​រាល់​គ្នា​នឹង​បាន​សើច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 អ្នក​រាល់​គ្នា​ដែល​កំពុង​តែ​ស្រេក​ឃ្លាន​អើយ! អ្នក​មាន​សុភមង្គល​ហើយ ដ្បិត​អ្នក​រាល់​គ្នា​នឹង​បាន​ឆ្អែត។ អ្នក​រាល់​គ្នា​ដែល​កំពុង​តែ​យំ​សោក​អើយ! អ្នក​មាន​សុភមង្គល​ហើយ ដ្បិត​អ្នក​រាល់​គ្នា​នឹង​បាន​ត្រេក​អរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 មាន​ពរ​ហើយ អ្នក​រាល់​គ្នា​ដែល​ឃ្លាន​ឥឡូវ​នេះ ដ្បិត​អ្នក​រាល់​គ្នា​នឹង​បាន​ឆ្អែត មាន​ពរ​ហើយ អ្នក​រាល់​គ្នា​ដែល​យំ​ឥឡូវ​នេះ ដ្បិត​អ្នក​រាល់​គ្នា​នឹង​បាន​សើច​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

21 អ្នក​រាល់​គ្នា​ដែល​កំពុង​តែ​ស្រេក​ឃ្លាន​អើយ! អ្នក​មាន​សុភ‌មង្គល​ហើយ ដ្បិត​អ្នក​រាល់​គ្នា​នឹង​បាន​ឆ្អែត។ អ្នក​រាល់​គ្នា​ដែល​កំពុង​តែ​យំ​សោក​អើយ! អ្នក​មាន​សុភ‌មង្គល​ហើយ ដ្បិត​អ្នក​រាល់​គ្នា​នឹង​បាន​ត្រេក​អរ។

សូមមើលជំពូក ចម្លង




លូកា 6:21
56 ការដាក់ឲ្យឆ្លើយតបគ្នា  

មាន​ពរ​ហើយ​ អស់​អ្នក​ដែល​យំ​សោក​ ដ្បិត​អ្នក​ទាំង​នោះ​នឹង​ទទួល​ការ​កម្សាន្ដ​ចិត្ដ។​


មាន​ពរ​ហើយ​ អស់​អ្នក​ដែល​ស្រេក​ឃ្លាន​សេចក្ដី​សុចរិត​ ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​ឆ្អែត។​


ហើយ​បំពេញ​អស់​អ្នក​ស្រេក​ឃ្លាន​ដោយ​សេចក្ដី​ល្អ​ និង​បញ្ចូន​អ្នក​មាន​ឲ្យ​ទៅ​ដោយ​ដៃ​ទទេ​


ព្រះអង្គ​ងើប​មើល​ទៅ​សិស្ស​របស់​ព្រះអង្គ​ ទាំង​មាន​បន្ទូល​ថា៖​ «មាន​ពរ​ហើយ​អ្នក​ដែល​មាន​សេចក្ដី​កម្សត់​ ដ្បិត​នគរ​ព្រះជាម្ចាស់​ជា​របស់​អ្នក​រាល់គ្នា។​


អ្នក​រាល់គ្នា​មាន​ពរ​ហើយ​ នៅ​ពេល​មនុស្ស​ស្អប់​អ្នក​រាល់គ្នា​ លែង​រាប់​អាន​អ្នក​រាល់គ្នា​ ជេរ​អ្នក​រាល់គ្នា និង​បង្ខូច​ឈ្មោះ​របស់​អ្នក​រាល់គ្នា​ឲ្យ​អាក្រក់​ដោយ​ព្រោះ​កូន​មនុស្ស​


វេទនា​ដល់​អ្នក​រាល់គ្នា​ដែល​ឆ្អែត​នៅ​ពេល​នេះ​ ដ្បិត​អ្នក​រាល់គ្នា​នឹង​ឃ្លាន​មិន​ខាន។​ វេទនា​ហើយ​ ​អស់​អ្នក​ដែល​សើច​សប្បាយ​នៅ​ពេល​នេះ​ ដ្បិត​អ្នក​រាល់គ្នា​នឹង​កាន់​ទុក្ខ​ ហើយ​យំ​សោក​មិន​ខាន។​


ព្រះយេស៊ូ​ក៏​សម្រក់​ទឹកភ្នែក​


ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ទៅ​នាង​ថា៖​ «បើ​អ្នក​បាន​ស្គាល់​អំណោយ​ទាន​របស់​ព្រះជាម្ចាស់​ ទាំង​ដឹង​ថា​ អ្នក​ដែល​និយាយ​ទៅ​អ្នក​ថា​ ខ្ញុំ​សុំ​ទឹក​ផឹក​ផង​ ជា​អ្នកណា​ អ្នក​មុខ​ជា​សុំ​ទឹក​ពី​គាត់​វិញ​ ហើយ​គាត់​នឹង​ឲ្យ​ទឹក​ដែល​ផ្ដល់​ជីវិត​ដល់​អ្នក»​


ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ខ្ញុំ​ជា​នំប៉័ង​ជីវិត​ អ្នកណា​ដែល​មក​ឯ​ខ្ញុំ​ មិន​ឃ្លាន​ទៀត​ឡើយ​ ហើយ​អ្នកណា​ដែល​ជឿ​លើ​ខ្ញុំ ក៏​មិន​ស្រេក​ទៀត​ដែរ​


រហូត​ដល់​ឥឡូវ​នេះ​ យើង​ឃ្លាន​ផង​ ស្រេក​ផង​ ហើយ​នៅ​អាក្រាត​ ទាំង​ត្រូវ​គេ​វាយ​ និង​រសាត់​អណ្ដែត​ទៀត​


ទាំង​មាន​ការ​នឿយ​ហត់​ និង​លំបាក​ អត់​ងងុយ​ជា​ញឹកញាប់​ ស្រេកឃ្លាន​ តម​អាហារ​ជា​ញឹកញាប់​ រងា​ និង​នៅ​អាក្រាត​ទៀត​ផង។​


ហេតុនេះ​ហើយ​ ដោយ​ព្រោះ​ព្រះគ្រិស្ដ​ ខ្ញុំ​ពេញចិត្ដ​នឹង​ភាព​កម្សោយ​ ការ​ត្មះតិះដៀល​ ការ​លំបាក​ ការ​បៀត​បៀន​ ព្រមទាំង​សេចក្ដី​ទុក្ខ​ព្រួយ​ ដ្បិត​ពេលណា​ខ្ញុំ​ខ្សោយ​ ពេល​នោះ​ខ្ញុំ​រឹងមាំ។​


ជា​អ្នក​ព្រួយចិត្ដ​ ប៉ុន្ដែ​ត្រេកអរ​ជានិច្ច​ ជា​អ្នក​ក្រ​ក្សត់​ ប៉ុន្ដែ​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​ចម្រុង​ចម្រើន​ ជា​អ្នក​គ្មាន​អ្វី​សោះ​ ប៉ុន្ដែ​មាន​សព្វ​គ្រប់។​


មាន​ពរ​ហើយ​អ្នកណា​ដែល​ស៊ូទ្រាំ​នឹង​សេចក្ដី​ល្បួង​ ព្រោះ​ក្រោយ​ពី​បាន​ឃើញ​ថា​ខ្ជាប់ខ្ជួន​ អ្នក​នោះ​នឹង​ទទួល​បាន​មកុដ​នៃ​ជីវិត​ដែល​ព្រះអង្គ​បាន​សន្យា​សម្រាប់​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះអង្គ។​


ខ្ញុំ​បាន​ឮ​សំឡេង​មួយ​យ៉ាង​ខ្លាំង​ចេញ​ពី​បល្ល័ង្ក​មក​ថា៖​ «មើល៍​ រោង​របស់​ព្រះជាម្ចាស់​បាន​នៅ​ជាមួយ​មនុស្ស​ហើយ​ ព្រះអង្គ​នឹង​តាំង​លំនៅ​ក្នុង​ចំណោម​ពួកគេ​ ពួកគេ​នឹង​ធ្វើ​ជា​ប្រជារាស្រ្ដ​របស់​ព្រះអង្គ​ ហើយ​ព្រះជាម្ចាស់​ផ្ទាល់​នឹង​នៅ​ជាមួយ​ពួកគេ​


ពួកគេ​នឹង​មិន​ឃ្លាន​ ឬ​ស្រេក​ទៀត​ឡើយ​ ក៏​មិន​ត្រូវ​ថ្ងៃ​ចាំង​ ឬ​ត្រូវ​កម្ដៅ​ណា​ទៀត​ដែរ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម