ដើម្បីឲ្យសម្រេចសេចក្ដីដែលបានថ្លែងទុកតាមរយៈអ្នកនាំព្រះបន្ទូលថា៖ «យើងនឹងបើកមាត់យើងនិយាយជារឿងប្រៀបប្រដូច ហើយយើងនឹងនិយាយអំពីសេចក្ដីដែលបានលាក់កំបាំងតាំងពីដើមកំណើតពិភពលោកមក»។
ម៉ាថាយ 5:2 - Khmer Christian Bible រួចព្រះអង្គក៏ចាប់ផ្ដើមបង្រៀនពួកគេថា៖ ព្រះគម្ពីរខ្មែរសាកល ដូច្នេះព្រះអង្គក៏បើកព្រះឱស្ឋបង្រៀនពួកគេថា៖ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ព្រះអង្គចាប់ផ្តើមមានព្រះបន្ទូលបង្រៀនគេថា៖ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គក៏មានព្រះបន្ទូលបង្រៀនគេថា៖ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយទ្រង់បើកព្រះឱស្ឋបង្រៀនគេថា អាល់គីតាប អ៊ីសាក៏បានបង្រៀនគេថា៖ |
ដើម្បីឲ្យសម្រេចសេចក្ដីដែលបានថ្លែងទុកតាមរយៈអ្នកនាំព្រះបន្ទូលថា៖ «យើងនឹងបើកមាត់យើងនិយាយជារឿងប្រៀបប្រដូច ហើយយើងនឹងនិយាយអំពីសេចក្ដីដែលបានលាក់កំបាំងតាំងពីដើមកំណើតពិភពលោកមក»។
កាលបានឃើញបណ្ដាជន ព្រះអង្គក៏យាងឡើងលើភ្នំ ហើយអង្គុយចុះ ពួកសិស្សរបស់ព្រះអង្គបានចូលមកជិតព្រះអង្គ
លោកពេត្រុសចាប់ផ្ដើមនិយាយថា៖ «ឥឡូវនេះ ខ្ញុំយល់ច្បាស់ហើយថា ព្រះជាម្ចាស់មិនមែនជាព្រះដែលលំអៀងទេ
ប៉ុន្ដែ ពេលលោកប៉ូលបម្រុងនិយាយ លោកកាលីយ៉ូបាននិយាយទៅជនជាតិយូដាថា៖ «ឱជនជាតិយូដាអើយ! បើបញ្ហានេះជាបទល្មើស ឬបទឧក្រិដ្ឋ នោះសមឲ្យខ្ញុំស្ដាប់អ្នករាល់គ្នា
ដូច្នេះលោកភីលីពក៏បើកមាត់ប្រកាសប្រាប់មន្ដ្រីនោះអំពីព្រះយេស៊ូ ដោយចាប់ផ្ដើមពីបទគម្ពីរនោះ។
ហើយសម្រាប់ខ្ញុំផង គឺសូមព្រះអង្គប្រទានពាក្យសំដីដល់ខ្ញុំនៅពេលដែលខ្ញុំនិយាយ ដើម្បីឲ្យខ្ញុំប្រាប់គេឲ្យដឹងអំពីអាថ៌កំបាំងនៃដំណឹងល្អដោយសេចក្ដីក្លាហាន