Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 8:35 - Khmer Christian Bible

35 ដូច្នេះ​លោក​ភីលីព​ក៏​បើក​មាត់​ប្រកាស​ប្រាប់​មន្ដ្រីនោះ​អំពី​ព្រះយេស៊ូ​ ដោយ​ចាប់ផ្ដើម​ពី​បទគម្ពីរ​នោះ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

35 ភីលីព​ក៏​បើក​មាត់ ហើយ​ផ្សាយដំណឹងល្អ​អំពី​ព្រះយេស៊ូវ​ដល់​លោក ដោយ​ចាប់ផ្ដើម​ពី​បទគម្ពីរ​នេះ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

35 ពេល​នោះ លោក​ភីលីព​បើក​មាត់ ហើយ​ប្រាប់​ដំណឹង​ល្អ​អំពី​ព្រះ‌យេស៊ូវដល់​លោក ដោយ​ចាប់ផ្ដើមជាមួយ​បទ‌គម្ពីរ​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

35 លោក​ភីលីព​ក៏​ជម្រាប​ជូន​ដំណឹង‌ល្អ​អំពី​ព្រះ‌យេស៊ូ​ប្រាប់​លោក ដោយ​ចាប់​ផ្ដើម​ពី​អត្ថ‌បទ​គម្ពីរ​នោះ​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

35 នោះ​ភីលីព​បើក​មាត់​សំដែង​ប្រាប់​ដំណឹង​ល្អ​ពី​ព្រះ‌យេស៊ូវ ចាប់​តាំង​ពី​បទ​គម្ពីរ​នោះ​រៀង​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

35 លោក​ភីលីព​ក៏​ជម្រាប​ជូន​ដំណឹង‌ល្អ​អំពី​អ៊ីសា​ប្រាប់​លោក ដោយ​ចាប់​ផ្ដើម​ពី​អាយិត​គីតាប​នោះ​ទៅ។

សូមមើលជំពូក ចម្លង




កិច្ចការ 8:35
20 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​ព្រះអង្គ​ក៏​ចាប់​ផ្ដើម​បង្រៀន​ពួកគេ​ថា៖​


រួច​ព្រះអង្គ​ក៏​ពន្យល់​ប្រាប់​ពួកគេ​គ្រប់​សេចក្ដី​ដែល​បាន​ចែង​អំពី​ព្រះអង្គ​នៅ​ក្នុង​បទគម្ពីរ​ទាំង​អស់​ ចាប់​ផ្ដើម​ពី​គម្ពីរ​ម៉ូសេ​រហូត​ដល់​គម្ពីរ​របស់​ពួក​អ្នក​នាំ​ព្រះបន្ទូល។​


លោក​ពេត្រុស​ចាប់ផ្ដើម​និយាយ​ថា៖​ «ឥឡូវ​នេះ​ ខ្ញុំ​យល់​ច្បាស់​ហើយ​ថា​ ព្រះជាម្ចាស់​មិន​មែន​ជា​ព្រះ​ដែល​លំអៀង​ទេ​


ប៉ុន្ដែ​មាន​អ្នក​ខ្លះ​ក្នុង​ចំណោម​ពួកគេ​ ជា​អ្នក​មក​ពី​កោះ​គីប្រុស​ និង​ក្រុង​គីរេន​ ដែល​បាន​មក​ក្រុង​អាន់ទីយ៉ូក​ ហើយ​និយាយ​ជាមួយ​ជនជាតិ​យូដា​ដែល​និយាយ​ភាសា​ក្រេក​ ទាំង​ប្រកាស​អំពី​ព្រះអម្ចាស់​យេស៊ូ​ដែរ​


ហើយ​ក៏​មាន​ពួក​ទស្សនវិទូ​ខាង​គណៈ​អេពីគួរ​ និង​ខាង​គណៈ​ស្ទអ៊ីក​ខ្លះ​ បាន​ជជែក​ដេញដោល​ជាមួយ​លោក​ប៉ូល​ដែរ​ គឺ​មាន​អ្នក​ខ្លះ​សួរ​ថា៖​ «តើ​អ្នក​និយាយ​ប៉ប៉ាច់​ប៉ប៉ោច​នេះ​ ចង់​និយាយ​អំពី​អ្វី?»​ អ្នក​ខ្លះ​ទៀត​និយាយ​ថា៖​ «គាត់​ប្រហែល​ជា​អ្នក​ផ្សព្វផ្សាយ​អំពី​ព្រះ​របស់​ពួក​បរទេស​ហើយ»​ [ពួកគេ​ពោល​ដូច្នេះ]​ ព្រោះ​គាត់​កំពុង​ប្រកាស​អំពី​ព្រះយេស៊ូ​ និង​ការ​រស់​ឡើង​វិញ​របស់​ព្រះអង្គ។​


ដ្បិត​គាត់​ឆ្លើយ​បំភ្លឺ​ដល់​ជនជាតិ​យូដា​យ៉ាង​មាន​អំណាច​នៅ​ចំពោះ​មុខ​មហាជន​ ទាំង​បង្ហាញ​តាម​បទគម្ពីរ​ថា​ ព្រះយេស៊ូ​ជា​ព្រះគ្រិស្ដ។​


ដូច្នេះ​ ក៏​មាន​គ្រូ​មន្ដ​អាគម​ជនជាតិ​យូដា​ខ្លះ​ ដែល​ដើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​បាន​ព្យាយាម​ប្រើ​ព្រះនាម​ព្រះអម្ចាស់​យេស៊ូ​ បង្គាប់​លើ​ពួក​អ្នក​ដែល​មាន​វិញ្ញាណ​អាក្រក់​ចូល​ ដោយ​និយាយ​ថា៖​ «យើង​បង្គាប់​ឯង​ដោយ​នូវ​ព្រះ​យេស៊ូ​ ដែល​លោក​ប៉ូល​ប្រកាស»​


ពេល​ដល់​ថ្ងៃ​ណាត់​ជួប​លោក​ប៉ូល​ ពួកគេ​ជាច្រើន​បាន​មក​ជួប​គាត់​នៅ​ផ្ទះ​សំណាក់​ គាត់​បាន​ពន្យល់​ដល់​អ្នក​ទាំង​នោះ​ ដោយ​ធ្វើ​បន្ទាល់​ប្រាប់​អំពី​នគរ​ព្រះជាម្ចាស់​តាំងពី​ព្រឹក​រហូត​ដល់​ល្ងាច​ ហើយ​បាន​ពន្យល់​ប្រាប់​ពួកគេ​អំពី​ព្រះយេស៊ូ​ចាប់​ពី​គម្ពីរ​វិន័យ​របស់​លោក​ម៉ូសេ​ រហូត​ដល់​គម្ពីរ​អ្នក​នាំ​ព្រះបន្ទូល។​


និង​ដើម្បី​ឲ្យ​មាន​ពេល​ល្ហែល្ហើយ​ដែល​មក​ពី​ព្រះ​វត្ដមាន​របស់​ព្រះអម្ចាស់​ ព្រមទាំង​ដើម្បី​ឲ្យ​ព្រះអង្គ​ចាត់​ព្រះ​យេស៊ូ​មក​ជា​មុន​ ជា​ព្រះគ្រិស្ដ​ដែល​ព្រះអង្គ​បាន​ជ្រើសរើស​ទុក​មក​ឯ​អ្នក​រាល់គ្នា​


ហើយ​ជា​រៀង​រាល់​ថ្ងៃ​ ពួក​សាវក​បាន​បន្ដ​បង្រៀន​ ព្រមទាំង​ប្រកាស​ដំណឹង​ល្អ​អំពី​ព្រះយេស៊ូ​ជា​ព្រះគ្រិស្ដ​ឥត​ឈប់ឈរ​ ទាំង​នៅ​ក្នុង​ព្រះ​វិហារ​ និង​នៅ​តាម​ផ្ទះ។​


មនុស្ស​កម្រៀវ​នោះ​បាន​សួរ​លោក​ភីលីព​ថា៖​ «ខ្ញុំ​សូម​សួរ​អ្នក​ទៅ​មើល៍​ តើ​អ្នក​នាំ​ព្រះបន្ទូល​និយាយ​យ៉ាង​ដូច្នេះ​អំពី​អ្នកណា?​ អំពី​ខ្លួន​គាត់​ ឬ​អំពី​អ្នក​ដទៃ?»​


ហើយ​ភ្លាម​នោះ​ គាត់​ចាប់ផ្ដើម​ប្រកាស​នៅ​តាម​សាលា​ប្រជុំ​នានា​អំពី​ព្រះយេស៊ូ​ថា​ ព្រះអង្គ​នេះ​ហើយ​ជា​ព្រះ​រាជ​បុត្រា​របស់​ព្រះជាម្ចាស់​


រីឯ​យើង​វិញ​ យើង​ប្រកាស​អំពី​ព្រះគ្រិស្ដ​ដែល​ត្រូវ​គេ​ឆ្កាង​ ជា​សេចក្ដី​ដែល​នាំឲ្យ​ជំពប់​ដួល​ចំពោះ​ជនជាតិ​យូដា​ និង​ជា​សេចក្ដី​ល្ងង់ខ្លៅ​ចំពោះ​សាសន៍​ដទៃ​


ដ្បិត​ខ្ញុំ​បាន​សម្រេច​ចិត្ត​ថា​ នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ ខ្ញុំ​មិន​ស្គាល់​អ្វី​ឡើយ​ ក្រៅ​ពី​ព្រះយេស៊ូ​គ្រិស្ដ​ដែល​ត្រូវ​គេ​ឆ្កាង​


បងប្អូន​នៅ​ក្រុង​កូរិនថូស​អើយ!​ យើង​បាន​និយាយ​ដោយ​ស្មោះត្រង់​ទៅ​កាន់​អ្នក​រាល់គ្នា​ រីឯ​ចិត្ត​របស់​យើង​ក៏​ទូលំ​ទូលាយ​ដែរ​


អ្នក​រាល់គ្នា​ពិត​ជា​បាន​ឮ​អំពី​ព្រះអង្គ​ និង​បាន​ទទួល​ការ​បង្រៀន​ក្នុង​ព្រះអង្គ​ ដែល​ស្រប​ទៅ​តាម​សេចក្ដី​ពិត​ក្នុង​ព្រះយេស៊ូ​ហើយ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម