ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ក្នុងចំណោមមនុស្សដែលកើតពីស្ត្រីមក គ្មានអ្នកណាវិសេសជាងលោកយ៉ូហាន អ្នកធ្វើពិធីជ្រមុជទឹកទេ ប៉ុន្ដែអ្នកតូចជាងគេនៅក្នុងនគរស្ថានសួគ៌វិសេសជាងគាត់ទៅទៀត។
ម៉ាថាយ 5:19 - Khmer Christian Bible ដូច្នេះ អ្នកណាល្មើសបញ្ញត្ដិតូចបំផុតមួយក្នុងចំណោមបញ្ញត្ដិទាំងនេះ ហើយបង្រៀនមនុស្សឲ្យធ្វើដូច្នោះ អ្នកនោះនឹងត្រូវហៅថាជាអ្នកតូចបំផុតនៅក្នុងនគរស្ថានសួគ៌ ប៉ុន្ដែអ្នកណាដែលអនុវត្ដតាម និងបង្រៀនបញ្ញត្ដិទាំងនេះ អ្នកនោះនឹងត្រូវហៅថាជាអ្នកធំនៅក្នុងនគរស្ថានសួគ៌។ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ អ្នកណាក៏ដោយដែលល្មើសបទបញ្ជាមួយតូចបំផុតក្នុងបទបញ្ជាទាំងនេះ ហើយបង្រៀនគេឲ្យធ្វើដូច្នោះ អ្នកនោះនឹងត្រូវបានហៅថាអ្នកតូចបំផុតក្នុងអាណាចក្រស្ថានសួគ៌។ ផ្ទុយទៅវិញ អ្នកណាក៏ដោយដែលប្រព្រឹត្តតាម ព្រមទាំងបង្រៀនបទបញ្ជាទាំងនេះ អ្នកនោះនឹងត្រូវបានហៅថាអ្នកធំក្នុងអាណាចក្រស្ថានសួគ៌។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ អ្នកណាដែលរំលងបទបញ្ជាណាមួយ សូម្បីយ៉ាងតូចបំផុត ក្នុងចំណោមបទបញ្ជាទាំងនេះ ហើយបង្រៀនមនុស្សឲ្យធ្វើតាម នោះនឹងត្រូវហៅថាជាអ្នកតូចបំផុតក្នុងព្រះរាជ្យនៃស្ថានសួគ៌ តែអ្នកណាដែលប្រព្រឹត្តតាម ហើយបង្រៀនបទបញ្ជាទាំងនេះ នោះនឹងត្រូវហៅថាជាអ្នកធំក្នុងព្រះរាជ្យនៃស្ថានសួគ៌វិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកណាល្មើសបទបញ្ជាតូចមួយនេះ ហើយបង្រៀនអ្នកផ្សេងឲ្យធ្វើតាម អ្នកនោះនឹងមានឋានៈតូចជាងគេ ក្នុងព្រះរាជ្យ*នៃស្ថានបរមសុខ។ ផ្ទុយទៅវិញ អ្នកណាប្រព្រឹត្តតាមបទបញ្ជាទាំងនេះ ហើយបង្រៀនអ្នកផ្សេងឲ្យប្រព្រឹត្តតាម អ្នកនោះនឹងមានឋានៈធំក្នុងព្រះរាជ្យនៃស្ថានបរមសុខ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ អ្នកណាដែលនឹងរំលងបទណាមួយ សូម្បីយ៉ាងតូចបំផុត ក្នុងបញ្ញត្តទាំងនេះ ហើយបង្រៀនមនុស្សឲ្យធ្វើដូច្នោះដែរ នោះនឹងត្រូវហៅជាអ្នកតូចបំផុតក្នុងនគរស្ថានសួគ៌ តែអ្នកណាដែលកាន់តាម ហើយបង្រៀនចំពោះបញ្ញត្តទាំងនេះ នោះនឹងបានហៅជាអ្នកធំក្នុងនគរស្ថានសួគ៌វិញ អាល់គីតាប អ្នកណាល្មើសបទបញ្ជាតូចមួយនេះ ហើយបង្រៀនអ្នកផ្សេងឲ្យធ្វើតាម អ្នកនោះនឹងមានឋានៈតូចជាងគេ ក្នុងនគរនៃអុលឡោះ។ ផ្ទុយទៅវិញ អ្នកណាប្រព្រឹត្ដតាមបទបញ្ជាទាំងនេះ ហើយបង្រៀនអ្នកផ្សេងឲ្យប្រព្រឹត្ដតាម អ្នកនោះនឹងមានឋានៈធំក្នុងនគរនៃអុលឡោះ។ |
ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ក្នុងចំណោមមនុស្សដែលកើតពីស្ត្រីមក គ្មានអ្នកណាវិសេសជាងលោកយ៉ូហាន អ្នកធ្វើពិធីជ្រមុជទឹកទេ ប៉ុន្ដែអ្នកតូចជាងគេនៅក្នុងនគរស្ថានសួគ៌វិសេសជាងគាត់ទៅទៀត។
ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា នៅក្នុងសករាជថ្មី ពេលកូនមនុស្សអង្គុយនៅលើបល្ល័ង្កដែលប្រកបដោយសិរីរុងរឿងរបស់លោក នោះអ្នករាល់គ្នាដែលបានដើរតាមខ្ញុំនឹងអង្គុយនៅលើបល្ល័ង្កទាំងដប់ពីរ ជំនុំជម្រះកុលសម្ព័ន្ធទាំងដប់ពីររបស់អ៊ីស្រាអែលដែរ
ប៉ុន្ដែក្នុងចំណោមអ្នករាល់គ្នា មិនមែនដូច្នោះឡើយ អ្នកណាដែលចង់ធ្វើធំក្នុងចំណោមអ្នករាល់គ្នា អ្នកនោះត្រូវធ្វើជាអ្នកបម្រើអ្នករាល់គ្នាវិញ
ហើយបង្រៀនពួកគេឲ្យកាន់តាមសេចក្ដីទាំងប៉ុន្មានដែលខ្ញុំបានបង្គាប់ដល់អ្នករាល់គ្នា ហើយមើល៍ ខ្ញុំនៅជាមួយអ្នករាល់គ្នាគ្រប់ពេលវេលារហូតដល់អស់កល្ប»៕
ដ្បិតកូននោះនឹងត្រលប់ជាមនុស្សដ៏អស្ចារ្យនៅចំពោះព្រះអម្ចាស់ កូននោះនឹងមិនផឹកស្រាទំពាំងបាយជូរ និងគ្រឿងស្រវឹងឡើយ ហើយបានពេញដោយព្រះវិញ្ញាណបរិសុទ្ធតាំងពីនៅក្នុងផ្ទៃម្ដាយមក។
វេទនាដល់អ្នករាល់គ្នាហើយ ពួកអ្នកខាងគណៈផារិស៊ី ដ្បិតអ្នករាល់គ្នាថ្វាយតង្វាយមួយភាគដប់ ជាជីរអង្កាម រមៀត និងបន្លែគ្រប់មុខ ប៉ុន្ដែអ្នករាល់គ្នាល្មើសលើសេចក្ដីយុត្ដិធម៌ និងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់។ អ្នករាល់គ្នាត្រូវប្រព្រឹត្ដតាមសេចក្ដីទាំងនេះ សេចក្ដីទាំងនេះចាំបាច់ត្រូវតែធ្វើ ហើយក៏មិនត្រូវល្មើសនឹងសេចក្ដីទាំងនេះដែរ។
រួចព្រះអង្គបានមានបន្ទូលទៅពួកគេថា៖ «អ្នកណាដែលទទួលក្មេងតូចនេះក្នុងឈ្មោះខ្ញុំ នោះគឺទទួលខ្ញុំ ហើយអ្នកណាទទួលខ្ញុំ នោះគឺទទួលព្រះអង្គដែលបានចាត់ខ្ញុំឲ្យមកដែរ ដ្បិតអ្នកដែលតូចជាងគេក្នុងចំណោមអ្នកទាំងអស់គ្នា គឺអ្នកនោះហើយជាអ្នកធំ»។
ឱ លោកថេវភីលអើយ! នៅក្នុងសៀវភៅទីមួយ ខ្ញុំបានសរសេរអំពីកិច្ចការទាំងឡាយដែលព្រះយេស៊ូបានចាប់ផ្ដើមធ្វើ និងបង្រៀន
ហើយហេតុអ្វីយើងមិននិយាយថា ចូរយើងធ្វើការអាក្រក់ដើម្បីឲ្យការល្អកើតចេញមក? ដូចជាមនុស្សមួយចំនួនបាននិយាយបង្ខូចយើងថាយើងនិយាយដូច្នេះ។ អ្នកទាំងនោះដែលនិយាយដូច្នេះសមតែទទួលការជំនុំជម្រះ!
តើយើងនិយាយយ៉ាងដូចម្ដេច? តើយើងត្រូវធ្វើបាបបន្ដទៀតឬ ដើម្បីឲ្យព្រះគុណបានចម្រើនឡើង?
តើយើងនិយាយយ៉ាងដូចម្ដេច? ដោយព្រោះយើងនៅក្រោមព្រះគុណ ហើយមិននៅក្រោមក្រឹត្យវិន័យ តើឲ្យយើងធ្វើបាបឬ? មិនមែនដូច្នោះទេ!
រីឯអ្នកវិញ ឱអ្នកសំណប់របស់ព្រះជាម្ចាស់អើយ! ចូរគេចចេញពីសេចក្ដីទាំងនេះ ហើយដេញតាមសេចក្ដីសុចរិត ការគោរពកោតខ្លាចព្រះជាម្ចាស់ ជំនឿ សេចក្ដីស្រឡាញ់ សេចក្ដីអត់ធ្មត់ និងសេចក្ដីស្លូតបូតចុះ។
ពាក្យនេះគួរឲ្យជឿ ហើយខ្ញុំចង់ឲ្យអ្នកបញ្ជាក់សេចក្ដីនេះឲ្យបានច្បាស់លាស់ ដើម្បីឲ្យពួកអ្នកដែលជឿលើព្រះជាម្ចាស់ខិតខំយកចិត្ដទុកដាក់ចំពោះការប្រព្រឹត្ដិល្អ។ ការទាំងនេះជាការប្រសើរ និងមានប្រយោជន៍ដល់មនុស្ស។
ដ្បិតនៅពេលមេអ្នកគង្វាលបង្ហាញខ្លួន អ្នករាល់គ្នានឹងទទួលបានមកុដនៃសិរីរុងរឿង ដែលមិនសាបសូន្យឡើយ។
រីឯអស់អ្នកដែលប្រព្រឹត្ដបាប នោះក៏ប្រព្រឹត្ដល្មើសក្រឹត្យវិន័យដែរ ដ្បិតបាបជាការល្មើសក្រឹត្យវិន័យ។
ប៉ុន្ដែយើងប្រកាន់នឹងអ្នកអំពីសេចក្ដីនេះ គឺអ្នកបានបណ្ដោយឲ្យយេសិបិលជាស្រ្ដីដែលហៅខ្លួនឯងថាជាអ្នកនាំព្រះបន្ទូល បង្រៀន ហើយនាំពួកបាវបម្រើរបស់យើងឲ្យវង្វេងទៅប្រព្រឹត្ដអំពើអសីលធម៌ខាងផ្លូវភេទ និងបរិភោគសំណែនដល់រូបព្រះទៀតផង