Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 3:8 - Khmer Christian Bible

8 ហើយ​ហេតុអ្វី​យើង​មិន​និយាយ​ថា​ ចូរ​យើង​ធ្វើ​ការ​អាក្រក់​ដើម្បី​ឲ្យ​ការ​ល្អ​កើត​ចេញ​មក?​ ដូចជា​មនុស្ស​មួយ​ចំនួន​បាន​និយាយ​បង្ខូច​យើង​ថា​យើង​និយាយ​ដូច្នេះ។​ អ្នក​ទាំង​នោះ​ដែល​និយាយ​ដូច្នេះ​សម​តែ​ទទួល​ការ​ជំនុំជម្រះ!​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

8 ដូច្នេះ ម្ដេចក៏​មិន​និយាយថា‍៖ “យើង​នាំគ្នា​ប្រព្រឹត្តការអាក្រក់ ដើម្បីឲ្យ​កើតមាន​ការល្អ” ដូចដែល​អ្នកខ្លះ​និយាយ​មួលបង្កាច់​យើង ថា​យើង​និយាយ​ដូច្នោះ​? អ្នកទាំងនោះ​សមតែ​ទទួល​ការផ្ដន្ទាទោស​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ហើយ​ហេតុ​អ្វី​ក៏​មិន​និយាយ​ថា ចូរ​យើង​ប្រព្រឹត្ត​ការ​អាក្រក់​ទៅ ដើម្បី​ឲ្យ​ការ​ល្អ​កើត​ចេញ​មក ដូច​អ្នក​ខ្លះ​និយាយ​បង្កាច់​យើង ថា​យើង​និយាយ​ដូច្នោះ? គេ​និយាយ​បង្កាច់​ដូច្នោះ សម​នឹង​ទទួល​ទោស​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 បើ​ដូច្នេះ ម្ដេច​ក៏​យើង​មិន​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​អាក្រក់ ដើម្បី​ឲ្យ​មាន​ផល​ល្អ​កើត​ចេញ​មក ដូច​អ្នក​ខ្លះ​ដែល​មួល​បង្កាច់​យើង​ថា យើង​បាន​និយាយ​បែប​នេះ! អ្នក​ទាំង​នោះ​មុខ​តែ​ទទួល​ទោស​ជា​ពុំ‌ខាន!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ហើយ​ហេតុ​អ្វី​បាន​ជា​យើង​ខ្ញុំ​មិន​ថា ចូរ​ប្រព្រឹត្ត​ការ​អាក្រក់ ដើម្បី​ឲ្យ​ការ​ល្អ​បាន​កើត​ឡើង ដូច​ជា​គេ​និយាយ​បង្កាច់​យើង​ខ្ញុំ ហើយ​ខ្លះ​ប្រកាន់​ថា យើង​ខ្ញុំ​ប្រដៅ​ដូច្នោះ​មែន​នោះ ឯ​ទោស​នៃ​ពួក​អ្នក​ដែល​ប្រកាន់​ដូច្នោះ នោះ​ត្រឹម‌ត្រូវ​ហើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

8 បើ​ដូច្នេះ ម្ដេច​ក៏​យើង​មិន​នាំ​គ្នា​ប្រព្រឹត្ដ​អំពើ​អាក្រក់ ដើម្បី​ឲ្យ​មាន​ផល​ល្អ​កើត​ចេញ​មក ដូច​អ្នក​ខ្លះ​ដែល​មួល​បង្កាច់​យើង​ថា យើង​បាន​និយាយ​បែប​នេះ! អ្នក​ទាំង​នោះ​មុខ​តែ​ទទួល​ទោស​ជា​ពុំ‌ខាន!

សូមមើលជំពូក ចម្លង




រ៉ូម 3:8
10 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​រាល់គ្នា​មាន​ពរ​ហើយ​ ក្នុង​កាល​ដែល​គេ​ជេរ​ បៀតបៀន​ និយាយ​អាក្រក់​បង្ខូច​អ្នក​រាល់គ្នា​គ្រប់​បែប​យ៉ាង​ដោយ​ព្រោះ​ខ្ញុំ‍។​


គម្ពីរ​វិន័យ​ចូល​មក​ ដើម្បី​ឲ្យ​កំហុស​កើន​ឡើង​ ប៉ុន្ដែ​កន្លែង​ណា​ដែល​មាន​បាប​កើន​ឡើង​ នោះ​ព្រះគុណ​ក៏​ចម្រើន​ឡើង​ជាបរិបូរ​លើស​នោះ​ទៅ​ទៀត​


តើ​យើង​និយាយ​យ៉ាង​ដូចម្ដេច?​ តើ​យើង​ត្រូវ​ធ្វើ​បាប​បន្ដ​ទៀត​ឬ​ ដើម្បី​ឲ្យ​ព្រះគុណ​បាន​ចម្រើន​ឡើង?​


តើ​យើង​និយាយ​យ៉ាង​ដូចម្ដេច?​ ដោយ​ព្រោះ​យើង​នៅ​ក្រោម​ព្រះគុណ​ ហើយ​មិន​នៅ​ក្រោម​ក្រឹត្យវិន័យ​ តើ​ឲ្យ​យើង​ធ្វើ​បាប​ឬ?​ មិន​មែន​ដូច្នោះ​ទេ!​


តើ​យើង​និយាយ​យ៉ាង​ដូចម្ដេច?​ តើ​គម្ពីរ​វិន័យ​ជា​បាប​ឬ?​ មិន​មែន​ដូច្នោះ​ទេ​ ព្រោះ​បើ​គ្មាន​គម្ពីរ​វិន័យ​ នោះ​ខ្ញុំ​ក៏​មិន​ស្គាល់​បាប​ដែរ​ ដ្បិត​បើ​ក្រឹត្យ​វិន័យ​មិន​បាន​ចែង​ថា​ កុំ​លោភលន់​ នោះ​ខ្ញុំ​ក៏​មិន​ស្គាល់​សេចក្ដី​លោភលន់​ជា​អ្វី​ដែរ​


ដូច្នេះ​ មិន​មែន​ជា​រឿង​ធំ​អ្វី​ទេ​ បើ​អ្នកបម្រើ​របស់​វា​ក្លែង​ខ្លួន​ជា​អ្នកបម្រើ​នៃ​សេចក្ដី​សុចរិត​នោះ​ ឯ​ទីបញ្ចប់​របស់​ពួកវា​នឹង​ទៅ​តាម​កិច្ចការ​របស់​ពួកវា។​


ទាំង​មាន​កិត្តិយស​ ​ឬ​អាប់យស​ ទាំង​មាន​ការ​បង្អាប់​បង្អោន​ ឬ​ការ​សរសើរ​ ហើយ​ត្រូវ​គេ​ចាត់​ទុក​ជា​ជន​បោកប្រាស់​ ប៉ុន្ដែ​តាម​ពិត​ទៀង​ត្រង់​ទេ​


ដ្បិត​មាន​មនុស្ស​ខ្លះ​បាន​ជ្រៀតចូល​មក​ដោយ​លួចលាក់​ គឺ​ជា​ពួក​ដែល​ត្រូវ​បាន​កត់​ទុក​តាំង​ពីដើម​មក​សម្រាប់​ការ​ជំនុំជម្រះ​នេះ​ ពួកគេ​ជា​មនុស្ស​មិន​គោរព​កោតខ្លាច​ព្រះជាម្ចាស់​ គេ​បាន​ផ្លាស់ប្ដូរ​ព្រះគុណ​របស់​ព្រះជាម្ចាស់​នៃ​យើង​ទៅ​ការ​ល្មោភកាម​ ហើយ​បដិសេធ​មិន​ព្រម​ទទួល​ស្គាល់​ព្រះយេស៊ូ​គ្រិស្ដ​ជា​ចៅ​ហ្វាយ​ និង​ជា​ព្រះអម្ចាស់​តែ​មួយ​គត់​របស់​យើង​ទេ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម