ម៉ាថាយ 15:12 - Khmer Christian Bible ពួកសិស្សចូលមកជិតព្រះអង្គ ទូលថា៖ «តើលោកគ្រូជ្រាបដែរឬទេថា ពួកអ្នកខាងគណៈផារិស៊ីទាស់ចិត្ដណាស់ ពេលឮពាក្យនេះ?» ព្រះគម្ពីរខ្មែរសាកល ពេលនោះ ពួកសិស្សចូលមកជិត ទូលព្រះអង្គថា៖ “តើព្រះអង្គជ្រាបឬទេថា ពួកផារិស៊ីទាស់ចិត្ត ពេលឮព្រះបន្ទូលនេះ?”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ពួកសិស្សចូលមកជិត ហើយទូលព្រះអង្គថា៖ «តើលោកគ្រូជ្រាបថា ពួកផារិស៊ីអន់ចិត្តឬទេ ពេលគេឮសេចក្តីនេះ?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ សិស្ស*នាំគ្នាចូលមកជិតព្រះអង្គ ហើយទូលថា៖ «សូមព្រះគ្រូជ្រាប ពួកខាងគណៈផារីស៊ី*ទាស់ចិត្តណាស់ មកពីឮព្រះគ្រូមានប្រសាសន៍ដូច្នេះ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះពួកសិស្សក៏មកទូលថា តើទ្រង់ជ្រាបថា ពួកផារិស៊ី គេអន់ចិត្ត ដោយឮសេចក្ដីនោះឬទេ អាល់គីតាប ពេលនោះសិស្ស នាំគ្នា ចូលមកជិតអ៊ីសាហើយជម្រាបថា៖ «សូមតួនជ្រាប ពួកខាងគណៈផារីស៊ីទាស់ចិត្ដណាស់ មកពីឮតួនមានប្រសាសន៍ដូច្នេះ»។ |
អ្វីដែលចូលតាមមាត់ មិនធ្វើឲ្យមនុស្សទៅជាមិនបរិសុទ្ធទេ ផ្ទុយទៅវិញអ្វីដែលចេញពីមាត់ទេតើ ដែលធ្វើឲ្យមនុស្សទៅជាមិនបរិសុទ្ធ»។
តែព្រះអង្គមានបន្ទូលឆ្លើយថា៖ «រុក្ខជាតិទាំងឡាយណាដែលព្រះវរបិតារបស់ខ្ញុំគង់នៅស្ថានសួគ៌មិនបានដាំ នោះនឹងត្រូវដកចោល
ប៉ុន្ដែដើម្បីកុំឲ្យគេទាស់ចិត្ដ ចូរទៅបឹង ហើយបោះសន្ទូចចុះ រួចយកត្រីដែលជាប់សន្ទូចមុនគេ បើកមាត់វា នោះអ្នកនឹងឃើញកាក់មួយ ចូរយកកាក់នោះបង់ពន្ធឲ្យគេសម្រាប់ខ្ញុំ និងអ្នកចុះ»។
យើងមិនផ្ដល់សេចក្ដីដែលនាំឲ្យអ្នកណាម្នាក់ជំពប់ដួលក្នុងកិច្ចការអ្វីឡើយ ដើម្បីកុំឲ្យមុខងារបម្រើនោះត្រូវរិះគន់ឡើយ
ប៉ុន្ដែយើងមិនព្រមចុះចូលនឹងពួកគេទេ សូម្បីតែបន្ដិច ដើម្បីឲ្យសេចក្ដីពិតនៃដំណឹងល្អបាននៅស្ថិតស្ថេរជាមួយអ្នករាល់គ្នា។
ប៉ុន្ដែប្រាជ្ញាដែលមកពីស្ថានលើ មុនដំបូងបរិសុទ្ធ បន្ទាប់មក ផ្ដល់សេចក្ដីសុខសាន្ត ស្លូតបូត អធ្យាស្រ័យ ពេញដោយសេចក្ដីមេត្តាករុណា និងផលល្អគ្រប់បែបយ៉ាង មិនលំអៀង ហើយឥតពុតត្បុតឡើយ។