Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 15:11 - Khmer Christian Bible

11 អ្វី​ដែល​ចូល​តាម​មាត់​ មិន​ធ្វើ​ឲ្យ​មនុស្ស​ទៅ​ជា​មិន​បរិសុទ្ធ​ទេ​ ផ្ទុយ​ទៅ​វិញ​អ្វី​ដែល​ចេញ​ពី​មាត់​ទេ​តើ​ ដែល​ធ្វើ​ឲ្យ​មនុស្ស​ទៅ​ជាមិន​បរិសុទ្ធ»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

11 មិនមែន​អ្វី​ដែល​ចូល​តាម​មាត់ ធ្វើឲ្យ​មនុស្ស​សៅហ្មង​នោះ​ឡើយ គឺ​អ្វី​ដែល​ចេញមក​ពី​មាត់​វិញ​ទេ ដែល​ធ្វើឲ្យ​មនុស្ស​សៅហ្មង”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 មិន​មែន​អ្វី​ដែល​ចូល​ទៅ​ក្នុង​មាត់ ធ្វើ​ឲ្យ​មនុស្ស​មិន​បរិសុទ្ធ​នោះ​ទេ ប៉ុន្តែ អ្វី​ដែល​ចេញ​ពី​មាត់​នោះ​វិញ ដែល​ធ្វើ​ឲ្យ​មនុស្ស​មិន​បរិសុទ្ធ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 អ្វីៗ​ដែល​ចូល​តាម​មាត់​មនុស្ស​ពុំ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ទៅ​ជា​មិន​បរិសុទ្ធ ឡើយ ផ្ទុយ​ទៅ​វិញ មាន​តែ​អ្វីៗ​ដែល​ចេញ​ពី​មាត់​មនុស្ស​ប៉ុណ្ណោះ ដែល​ធ្វើ​ឲ្យ​មនុស្ស​ត្រឡប់​ទៅ​ជា​មិន​បរិសុទ្ធ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 មិន​មែន​ជា​របស់​ចូល​តាម​មាត់ ដែល​ធ្វើ​ឲ្យ​មនុស្ស​ស្មោក‌គ្រោក​នោះ​ទេ ឯ​របស់​ដែល​ធ្វើ​ឲ្យ​គេ​ស្មោក‌គ្រោក នោះ​គឺ​ជា​សេចក្ដី​ដែល​ចេញ​ពី​មាត់​វិញ​ទេ​តើ។

សូមមើលជំពូក ចម្លង

អាល់គីតាប

11 អ្វីៗ​ដែល​ចូល​តាម​មាត់​មនុស្ស ពុំ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ទៅ​ជា​មិន​បរិសុទ្ធឡើយ ផ្ទុយ​ទៅ​វិញ​មាន​តែ​អ្វីៗ​ដែល​ចេញ​ពី​មាត់​មនុស្ស​ប៉ុណ្ណោះ ដែល​ធ្វើ​ឲ្យ​មនុស្ស​ត្រឡប់​ទៅ​ជា​មិន​បរិសុទ្ធ»។

សូមមើលជំពូក ចម្លង




ម៉ាថាយ 15:11
26 ការដាក់ឲ្យឆ្លើយតបគ្នា  

គ្មាន​អ្វី​នៅ​ខាង​ក្រៅ​ដែល​ចូល​ក្នុង​មនុស្ស​ អាច​ធ្វើ​ឲ្យ​មនុស្ស​មិន​បរិសុទ្ធ​នោះ​ទេ​ ប៉ុន្ដែ​អ្វី​ដែល​ចេញ​មក​ពី​ខាង​ក្នុង​មនុស្ស​វិញ​ទេ​តើ​ ដែល​ធ្វើ​ឲ្យ​មនុស្ស​មិន​បរិសុទ្ធ​


ដ្បិត​នគរ​របស់​ព្រះជាម្ចាស់​មិន​មែន​ជា​ការ​បរិភោគ​ និង​ការ​ផឹក​ឡើយ​ គឺ​ជា​សេចក្ដី​សុចរិត​ សេចក្ដី​សុខសាន្ត​ និង​សេចក្ដី​អំណរ​នៅ​ក្នុង​ព្រះវិញ្ញាណ​បរិសុទ្ធ។​


កុំ​បំផ្លាញ​កិច្ចការ​របស់​ព្រះជាម្ចាស់​ដោយសារ​តែ​អាហារ​ឡើយ​ ដ្បិត​អាហារ​សុទ្ធតែ​បរិសុទ្ធ​ទេ​ ប៉ុន្ដែ​ជា​ការ​អាក្រក់​សម្រាប់​អ្នក​ដែល​បរិភោគ​ដោយ​ធ្វើ​ឲ្យ​គេ​ជំពប់​ដួល​


កុំ​បណ្ដោយ​តាម​សេចក្ដី​បង្រៀន​ផ្សេងៗ​ និង​ប្លែកៗ​ឡើយ។​ ដ្បិត​ជា​ការ​ប្រសើរ​ ដែល​តាំងចិត្ដ​ឲ្យ​ខ្ជាប់ខ្ជួន​ដោយ​ព្រះគុណ​ មិន​មែន​ដោយ​អាហារ​ទេ​ ព្រោះ​អ្នកដែល​ប្រព្រឹត្ដ​បែប​នេះ​ គ្មាន​ប្រយោជន៍​អ្វី​ឡើយ។


ខ្ញុំ​ដឹង​ ហើយ​ជឿ​ជាក់​នៅ​ក្នុង​ព្រះអម្ចាស់​យេស៊ូ​ថា​ គ្មាន​អ្វី​មួយ​មិន​បរិសុទ្ធ​ដោយ​ខ្លួន​ឯង​នោះ​ទេ​ លុះត្រា​តែ​មាន​អ្នកណា​ម្នាក់​ចាត់​ទុក​ថា​ វា​មិន​បរិសុទ្ធ​ ទើប​វា​ត្រលប់​ជា​មិន​បរិសុទ្ធ​សម្រាប់​អ្នក​នោះ​


ដ្បិត​ពួកគេ​និយាយ​ពាក្យ​អួតអាង​ឥត​ប្រយោជន៍​ ហើយ​ទាក់ទាញ​អស់​អ្នក​ដែល​ទើប​តែ​រួចចេញ​ពី​ពួកអ្នក​រស់នៅ​ក្នុង​សេចក្ដី​វង្វេង​ដោយ​សេចក្ដី​ប៉ង​ប្រាថ្នា​ខាង​សាច់ឈាម​ និង​ការ​ល្មោភកាម​


ចំពោះ​ពួកអ្នក​ដែល​បរិសុទ្ធ​ អ្វីៗ​ទាំង​អស់​ក៏​បរិសុទ្ធ​ រីឯ​ពួកអ្នក​ដែល​ស្មោកគ្រោក​ ហើយ​មិន​ជឿ​ គ្មាន​អ្វី​បរិសុទ្ធ​ឡើយ​ ផ្ទុយ​ទៅ​វិញ​ ទាំង​គំនិត​ និង​មនសិការ​របស់​ពួកគេ​ស្មោកគ្រោក​អស់​ហើយ។​


ព្រះអង្គ​ក៏​ហៅ​បណ្ដាជន​ ហើយ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ចូរ​ស្ដាប់​ ហើយ​យល់​ចុះ​


ពួក​សិស្ស​ចូល​មក​ជិត​ព្រះអង្គ​ ទូល​ថា៖​ «តើ​លោកគ្រូ​ជ្រាប​ដែរ​ឬ​ទេ​ថា​ ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ទាស់ចិត្ដ​ណាស់​ ពេល​ឮ​ពាក្យ​នេះ?»​


ពួកគេ​ហាមឃាត់​មិន​ឲ្យ​រៀបការ​ ហើយ​ឲ្យ​តម​អាហារ​ដែល​ព្រះជាម្ចាស់​បាន​បង្កើត​មក​សម្រាប់​ពួកអ្នក​ជឿ​ និង​ពួកអ្នក​ដែល​ស្គាល់​សេចក្ដី​ពិត​បាន​បរិភោគ​ ទាំង​អរព្រះគុណ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម