Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កាឡាទី 2:5 - Khmer Christian Bible

5 ប៉ុន្ដែ​យើង​មិន​ព្រម​ចុះចូល​នឹង​ពួកគេ​ទេ​ សូម្បី​តែ​បន្ដិច​ ដើម្បី​ឲ្យ​សេចក្ដី​ពិត​នៃ​ដំណឹង​ល្អ​បាន​នៅ​ស្ថិតស្ថេរ​ជាមួយ​អ្នក​រាល់គ្នា។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

5 យើង​មិន​ព្រម​ចុះចូល​នឹង​ពួកគេ​ឡើយ សូម្បីតែ​មួយភ្លែត ដើម្បីឲ្យ​សេចក្ដីពិត​នៃ​ដំណឹងល្អ បន្តស្ថិតនៅ​ក្នុងចំណោម​អ្នករាល់គ្នា​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 យើង​មិន​ព្រម​ចុះ​ចូល​នឹង​ពួក​គេ​ឡើយ សូម្បី​តែ​មួយ​ភ្លែត ដើម្បី​ឲ្យ​សេចក្ដី​ពិត​នៃ​ដំណឹង​ល្អ បាននៅ​ស្ថិត‌ស្ថេរ​ជាប់​ជាមួយ​អ្នក​រាល់​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 យើង​ពុំ​បាន​សុខ​ចិត្ត​ធ្វើ​តាម​ពួក​គេ​ឡើយ សូម្បី​តែ​មួយ‌ភ្លែត​ក៏​មិន​ធ្វើ​តាម​ផង ដើម្បី​រក្សា​ការពារ​សេចក្ដី​ពិត​នៃ​ដំណឹង‌ល្អ​សម្រាប់​បងប្អូន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 តែ​យើង​ខ្ញុំ​មិន​ព្រម​ចុះ​ចូល​នឹង​ពួក​នោះ សូម្បី​តែ​១​ភ្លែត​ផង ដើម្បី​ឲ្យ​សេចក្ដី​ពិត​របស់​ដំណឹង​ល្អ បាន​នៅ​ស្ថិត‌ស្ថេរ​ជាប់​នឹង​អ្នក​រាល់​គ្នា

សូមមើលជំពូក ចម្លង

អាល់គីតាប

5 យើង​ពុំ​បាន​សុខ​ចិត្ដ​ធ្វើ​តាម​ពួក​គេ​ឡើយ សូម្បី​តែ​មួយ​ភ្លែត​ក៏​មិន​ធ្វើ​តាម​ផង ដើម្បី​រក្សា​ការ‌ពារ​សេចក្ដី​ពិត​នៃ​ដំណឹង‌ល្អ​សម្រាប់​បង​ប្អូន។

សូមមើលជំពូក ចម្លង




កាឡាទី 2:5
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ​ ក្រោយពី​លោក​ប៉ូល​ និង​លោក​បារណាបាស​បាន​ប្រកែក​ជំទាស់​នឹង​ពួក​អ្នក​ទាំង​នោះ​ ព្រមទាំង​សួរ​ដេញដោល​យ៉ាង​ខ្លាំង​រួច​មក​ ពួក​បងប្អូន​ក៏​ចាត់​លោក​ប៉ូល​ និង​លោក​បារណាបាស​ ព្រមទាំង​អ្នក​ខ្លះ​ទៀត​ពី​ក្នុង​ចំណោម​ពួកគេ​ឲ្យ​ឡើង​ទៅ​ក្រុង​យេរូសាឡិម​ ដើម្បី​ជួប​ពួក​សាវក​ និង​ពួក​ចាស់ទុំ​អំពី​រឿង​នេះ។​


ខ្ញុំ​ឆ្ងល់​ណាស់​ ដែល​អ្នក​រាល់គ្នា​បែរ​ចេញ​យ៉ាង​ឆាប់​រហ័ស​ពី​ព្រះអង្គ​ដែល​បាន​ត្រាស់​ហៅ​អ្នក​រាល់គ្នា​មក​ក្នុង​ព្រះគុណ​របស់​ព្រះគ្រិស្ដ​ដូច្នេះ​ ហើយ​ទៅ​ឯ‍​ដំណឹង​ល្អ​ផ្សេង​ទៀត​


ដូច្នេះ​ ពេល​ខ្ញុំ​ឃើញ​ថា​ ពួកគេ​ដើរ​មិន​ត្រឹមត្រូវ​តាម​សេចក្ដី​ពិត​នៃ​ដំណឹង​ល្អ​ ខ្ញុំ​ក៏​សួរ​លោក​កេផាស​នៅ​ចំពោះ​មុខ​ពួកគេ​ទាំង​អស់​គ្នា​ថា​ បើ​លោក​ដែល​ជា​ជនជាតិ​យូដា​មិន​រស់នៅ​ដូច​ជនជាតិ​យូដា​ផង​ បែរ​ជា​រស់នៅ​ដូច​សាសន៍​ដទៃ​ តើ​លោក​បង្ខំ​សាសន៍​ដទៃ​ឲ្យ​រស់នៅ​ដូច​ជនជាតិ​យូដា​យ៉ាង​ដូច​ម្ដេច​បាន?​


ដូច្នេះ​ តើ​ខ្ញុំ​ត្រលប់​ជា​ខ្មាំង​សត្រូវ​របស់​អ្នក​រាល់គ្នា​ ដោយ​ព្រោះ​ខ្ញុំ​និយាយ​សេចក្ដី​ពិត​ឬ?​


នៅ​ក្នុង​ព្រះអង្គ​ អ្នក​រាល់គ្នា​ក៏​បាន​ឮ​ព្រះបន្ទូល​នៃ​សេចក្ដី​ពិត​ដែរ​ គឺ​ជា​ដំណឹង​ល្អ​អំពី​សេចក្ដី​សង្គ្រោះ​សម្រាប់​អ្នក​រាល់គ្នា​ ហើយ​នៅ​ក្នុង​ព្រះអង្គ​ ពេល​អ្នក​រាល់គ្នា​ជឿ​ នោះ​អ្នក​រាល់គ្នា​ក៏​ទទួល​បាន​ការ​បោះត្រា​ ដែល​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ​តាម​សេចក្ដី​សន្យា​ដែរ​


គឺ​ជា​សេចក្ដី​ស្រឡាញ់​មក​ពី​សេចក្ដី​សង្ឃឹម​ដែល​បាន​បម្រុង​ទុក​សម្រាប់​អ្នក​រាល់គ្នា​នៅ​ស្ថានសួគ៌​ ជា​សេចក្ដី​សង្ឃឹម​ដែល​អ្នក​រាល់គ្នា​បាន​ឮ​រួច​មក​ហើយ​នៅ​ក្នុង​ព្រះបន្ទូល​នៃ​សេចក្ដី​ពិត​ដែល​ជា​ដំណឹង​ល្អ​


យើង​អរព្រះគុណ​ព្រះជាម្ចាស់​ឥត​ឈប់ឈរ​ ដោយ​ព្រោះ​ពេល​ដែល​អ្នក​រាល់គ្នា​បាន​ទទួល​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ដែល​យើង​បាន​ប្រកាស​ អ្នក​រាល់គ្នា​មិន​បាន​ទទួល​ទុក​ជា​ពាក្យ​របស់​មនុស្ស​ទេ​ ផ្ទុយ​ទៅ​វិញ​ទុក​ជា​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ពិត​ប្រាកដ​មែន​ ដែល​ធ្វើ​ការ​នៅ​ក្នុង​អ្នក​រាល់គ្នា​ដែល​ជឿ។​


បងប្អូន​ជាទី​ស្រឡាញ់​អើយ!​ នៅ​ពេល​ខ្ញុំ​ខ្នះខ្នែង​យ៉ាង​ខ្លាំង​ ដើម្បី​សរសេរ​មក​ឯអ្នក​រាល់គ្នា​អំពី​សេចក្ដី​សង្គ្រោះ​ដែល​យើង​បាន​ទទួល​រួម​គ្នា​ នោះ​ខ្ញុំ​យល់​ឃើញ​ថា ​ខ្ញុំ​ត្រូវ​តែ​សរសេរ​ដាស់តឿន​អ្នក​រាល់គ្នា​ឲ្យ​ខំ​តយុទ្ធ​ដើម្បី​ជំនឿ​ ដែល​បាន​ប្រគល់​មក​ពួក​បរិសុទ្ធ​មួយ​ដង​ជា​សម្រេច។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម