ហើយអ្នកណាពោលពាក្យទាស់នឹងកូនមនុស្ស អាចលើកលែងទោសឲ្យបាន ប៉ុន្ដែអ្នកណាពោលពាក្យទាស់នឹងព្រះវិញ្ញាណបរិសុទ្ធ នោះមិនអាចលើកលែងទោសឲ្យបានទេ ទាំងនៅជំនាន់នេះ និងនៅជំនាន់ដែលនឹងមកដល់។
ម៉ាថាយ 13:39 - Khmer Christian Bible សត្រូវដែលព្រោះស្រងែគឺជាអារក្សសាតាំង ហើយខែចម្រូតគឺជាគ្រាចុងក្រោយ ឯអ្នកច្រូតគឺជាទេវតា។ ព្រះគម្ពីរខ្មែរសាកល សត្រូវដែលសាបព្រោះស្រងែ គឺមារ ការច្រូតកាត់ គឺចុងបញ្ចប់នៃពិភពលោក ហើយពួកអ្នកច្រូត គឺទូតសួគ៌។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សត្រូវដែលព្រោះស្រងែនោះ គឺជាអារក្ស ចម្រូត គឺជាគ្រាចុងបំផុត ហើយពួកអ្នកច្រូត គឺជាពួកទេវតា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សត្រូវដែលសាបព្រោះស្រងែគឺមារ រដូវចម្រូតគឺអវសានកាលនៃពិភពលោក ហើយអ្នកច្រូតគឺទេវតា*។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្មាំងសត្រូវដែលប្លមព្រោះស្រងែ នោះគឺជាអារក្ស ចំរូត គឺជាបំផុតកល្ប ហើយពួកច្រូតនោះ គឺជាពួកទេវតា អាល់គីតាប សត្រូវដែលសាបព្រោះស្រងែ គឺអ៊ីព្លេស រដូវចម្រូត គឺអវសានកាលនៃពិភពលោក ហើយអ្នកច្រូត គឺម៉ាឡាអ៊ីកាត់។ |
ហើយអ្នកណាពោលពាក្យទាស់នឹងកូនមនុស្ស អាចលើកលែងទោសឲ្យបាន ប៉ុន្ដែអ្នកណាពោលពាក្យទាស់នឹងព្រះវិញ្ញាណបរិសុទ្ធ នោះមិនអាចលើកលែងទោសឲ្យបានទេ ទាំងនៅជំនាន់នេះ និងនៅជំនាន់ដែលនឹងមកដល់។
ឯអ្នកដែលទទួលគ្រាប់ពូជនៅលើដីមានបន្លា គឺជាអ្នកដែលឮព្រះបន្ទូល ប៉ុន្ដែសេចក្ដីខ្វល់ខ្វាយនៅក្នុងជីវិត និងការបោកបញ្ឆោតនៃទ្រព្យសម្បត្ដិបានរួបរឹតព្រះបន្ទូលមិនឲ្យបង្កើតផលផ្លែ
ក្រោយមក ពេលមនុស្សដេកលក់អស់ សត្រូវគាត់បានមកព្រោះស្រងែក្នុងចំណោមស្រូវនោះ ហើយក៏ចេញទៅ
គាត់ប្រាប់គេថា មនុស្សដែលធ្វើការនេះ គឺជាសត្រូវ។ ពួកបាវបម្រើក៏សួរគាត់ទៀតថា ដូច្នេះ តើលោកចង់ឲ្យយើងទៅដកស្រងែទាំងនោះដែរឬទេ?
ដូច្នេះ ដែលគេប្រមូលស្រងែដុតបន្សុសនឹងភ្លើងយ៉ាងណា នៅចុងបញ្ចប់នៃពិភពលោក ក៏នឹងកើតមានយ៉ាងនោះដែរ
នៅចុងបញ្ចប់នៃពិភពលោកនឹងកើតមានដូច្នោះដែរ ពួកទេវតានឹងចេញមក ហើយញែកមនុស្សអាក្រក់ចេញពីក្នុងចំណោមមនុស្សសុចរិត
កាលព្រះអង្គអង្គុយនៅលើភ្នំដើមអូលីវ នោះពួកសិស្សបានចូលមកជិតព្រះអង្គដាច់ឡែកពីគេ ទូលសួរថា៖ «សូមប្រាប់យើងផង តើការទាំងនេះនឹងកើតឡើងនៅពេលណា? តើទីសំគាល់នៃការមកដល់របស់លោក និងគ្រាចុងបញ្ចប់មានអ្វីខ្លះ?»
ពេលកូនមនុស្សមកនៅក្នុងសិរីរុងរឿងរបស់លោកជាមួយនឹងពួកទេវតាទាំងអស់ នោះលោកនឹងអង្គុយលើបល្ល័ង្កនៃសិរីរុងរឿងរបស់លោក
ហើយបង្រៀនពួកគេឲ្យកាន់តាមសេចក្ដីទាំងប៉ុន្មានដែលខ្ញុំបានបង្គាប់ដល់អ្នករាល់គ្នា ហើយមើល៍ ខ្ញុំនៅជាមួយអ្នករាល់គ្នាគ្រប់ពេលវេលារហូតដល់អស់កល្ប»៕
ហេតុការណ៍ទាំងនេះបានកើតឡើងដល់ពួកគេទុកជាគំរូ និងត្រូវបានចែងទុកសម្រាប់ការព្រមានដល់យើងដែលរស់នៅសម័យចុងក្រោយនេះ។
ប៉ុន្ដែខ្ញុំខ្លាចក្រែងលោគំនិតរបស់អ្នករាល់គ្នាត្រូវបំផ្លាញពីក្ដីស្មោះស្ម័គ្រ និងក្ដីបរិសុទ្ធនៅក្នុងព្រះគ្រិស្ដដូចជាសត្វពស់បញ្ឆោតនាងអេវ៉ាដោយល្បិចកលរបស់វា។
ដ្បិតយើងមិនដូចជាមនុស្សជាច្រើនដែលរកចំណេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ ប៉ុន្ដែយើងនិយាយដោយអស់ពីចិត្ដនៅក្នុងព្រះគ្រិស្ដនៅចំពោះព្រះជាម្ចាស់ ដូចជាអ្នកដែលព្រះជាម្ចាស់បានចាត់ឲ្យមក។
កាលពីមុនអ្នករាល់គ្នារស់នៅតាមរបៀបរបស់លោកិយនេះ គឺតាមចៅហ្វាយនៃសិទ្ធិអំណាចនៅលើអាកាស ជាវិញ្ញាណដែលកំពុងធ្វើការសព្វថ្ងៃនេះក្នុងពួកកូនៗដែលមិនស្តាប់បង្គាប់។
ប៉ុន្ដែនៅគ្រាចុងក្រោយនេះ ព្រះជាម្ចាស់មានបន្ទូលមកកាន់យើងតាមរយៈព្រះរាជបុត្រាដែលព្រះអង្គបានតែងតាំងជាអ្នកស្នងមរតកលើរបស់សព្វសារពើ ហើយព្រះអង្គក៏បានបង្កើតពិភពលោកតាមរយៈព្រះរាជបុត្រាដែរ។
ដ្បិតបើដូច្នេះមែន នោះព្រះអង្គមុខជាត្រូវរងទុក្ខជាច្រើនលើកតាំងពីកំណើតពិភពលោកមកម៉្លេះ ប៉ុន្ដែនៅគ្រាចុងក្រោយនេះ ព្រះអង្គបានបង្ហាញខ្លួនតែមួយដងគត់ ដើម្បីលុបបំបាត់បាប ដោយថ្វាយអង្គទ្រង់ទុកជាយញ្ញបូជា។
ចូរកុំភ្លេចខ្លួន ហើយប្រុងស្មារតីជានិច្ច ដ្បិតអារក្សសាតាំងដែលជាខ្មាំងសត្រូវរបស់អ្នករាល់គ្នា កំពុងតែដើរក្រវែលអ្នករាល់គ្នាដូចជាសត្វតោដែលគ្រហឹម ទាំងរកអ្នកណាម្នាក់ដើម្បីត្របាក់ស៊ីទៀតផង។
លោកហេណុកដែលជាតំណទីប្រាំពីរបន្ទាប់ពីលោកអ័ដាម គាត់បានថ្លែងទុកអំពីមនុស្សទាំងនោះថា មើល៍ ព្រះអម្ចាស់បានយាងមកជាមួយពួកបរិសុទ្ធរបស់ព្រះអង្គជាច្រើនអនេក
នោះនាគដ៏ធំនោះត្រូវបានទម្លាក់ចុះមក គឺជាពស់ពីបុរាណដែលហៅថាមេអារក្សផង និងសាតាំងផង ជាអ្នកដែលនាំឲ្យមនុស្សនៅលើផែនដីទាំងមូលវង្វេង វាត្រូវបានទម្លាក់ចុះមកផែនដី ហើយពួកទេវតារបស់វាក៏ត្រូវបានទម្លាក់ចុះមកជាមួយវាដែរ
ហើយវាបោកបញ្ឆោតពួកអ្នកដែលរស់នៅលើផែនដីដោយសារទីសំគាល់ដែលវាបានទទួលអំណាចនឹងធ្វើនៅពីមុខសត្វសាហាវនោះ ទាំងប្រាប់ពួកអ្នកដែលរស់នៅលើផែនដីឲ្យធ្វើរូបចម្លាក់មួយសម្រាប់សត្វសាហាវដែលមានរបួសដោយសារដាវ ហើយនៅមានជីវិតនោះ។
សត្វសាហាវនោះត្រូវចាប់បានជាមួយនឹងអ្នកនាំព្រះបន្ទូលក្លែងក្លាយដែលធ្វើទីសំគាល់នៅមុខវា ហើយដោយសារទីសំគាល់ទាំងនោះ វាបានបោកបញ្ឆោតអស់អ្នកដែលទទួលសញ្ញាសំគាល់របស់សត្វសាហាវនោះ និងអស់អ្នកដែលថ្វាយបង្គំរូបចម្លាក់របស់សត្វសាហាវនោះ។ ពួកវាទាំងពីរត្រូវបានបោះទាំងរស់ទៅក្នុងបឹងភ្លើងដែលឆេះដោយស្ពាន់ធ័រ