ព្រះអង្គក៏មានបន្ទូលទៅគេថា៖ «អាថ៌កំបាំងនៃនគរព្រះជាម្ចាស់បានប្រទានមកអ្នករាល់គ្នា ប៉ុន្ដែសម្រាប់អ្នកក្រៅ សេចក្ដីទាំងនោះបានមកដល់គេតាមរយៈរឿងប្រៀបប្រដូចវិញ
ម៉ាកុស 8:29 - Khmer Christian Bible ព្រះអង្គក៏មានបន្ទូលសួរទៅពួកសិស្សថា៖ «ចុះអ្នករាល់គ្នាវិញ ថាខ្ញុំជាអ្នកណាដែរ?» ពេត្រុសទូលឆ្លើយថា៖ «លោកជាព្រះគ្រិស្ដ» ព្រះគម្ពីរខ្មែរសាកល ព្រះអង្គទ្រង់សួរពួកគេទៀតថា៖“ចុះអ្នករាល់គ្នាវិញ តើអ្នករាល់គ្នាថាខ្ញុំជានរណា?”។ ពេត្រុសទូលឆ្លើយថា៖ “លោកជាព្រះគ្រីស្ទ!”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គសួរគេថា៖ «ចុះអ្នករាល់គ្នាវិញ តើអ្នករាល់គ្នាថាខ្ញុំជាអ្នកណា?» ពេត្រុសទូលព្រះអង្គថា៖ «ព្រះអង្គជាព្រះគ្រីស្ទ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គមានព្រះបន្ទូលសួរគេថា៖ «ចុះអ្នករាល់គ្នាវិញ តើអ្នករាល់គ្នាថាខ្ញុំជានរណាដែរ?»។ លោកពេត្រុសទូលព្រះអង្គថា៖ «លោកជាព្រះគ្រិស្ត»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់សួរថា ចុះឯអ្នករាល់គ្នា តើថាខ្ញុំជាអ្នកណា នោះពេត្រុសឆ្លើយឡើងថា ទ្រង់ជាព្រះគ្រីស្ទ អាល់គីតាប អ៊ីសាបានសួរគេថា៖ «ចុះអ្នករាល់គ្នាវិញ តើអ្នករាល់គ្នាថាខ្ញុំជានរណាដែរ?»។ ពេត្រុសជម្រាបអ៊ីសាថា៖ «តួនជាអាល់ម៉ាហ្សៀស»។ |
ព្រះអង្គក៏មានបន្ទូលទៅគេថា៖ «អាថ៌កំបាំងនៃនគរព្រះជាម្ចាស់បានប្រទានមកអ្នករាល់គ្នា ប៉ុន្ដែសម្រាប់អ្នកក្រៅ សេចក្ដីទាំងនោះបានមកដល់គេតាមរយៈរឿងប្រៀបប្រដូចវិញ
ព្រះអង្គក៏មានបន្ទូលទៅពួកគេថា៖ «ចុះអ្នករាល់គ្នាវិញថាខ្ញុំជាអ្នកណាដែរ?» លោកពេត្រុសទូលឆ្លើយថា៖ «លោកជាព្រះគ្រិស្ដរបស់ព្រះជាម្ចាស់»។
នាងទូលទៅព្រះអង្គថា៖ «ចាស៎ ព្រះអម្ចាស់ ខ្ញុំជឿថា ព្រះអង្គជាព្រះគ្រិស្ដ ជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់ ដែលត្រូវយាងមកក្នុងពិភពលោកនេះ»។
ហើយពួកគេនិយាយទៅស្រ្តីនោះថា៖ «ឥឡូវនេះ យើងជឿ មិនមែនដោយសារតែសំដីរបស់នាងទៀតទេ គឺដោយសារយើងបានឮផ្ទាល់ ហើយដឹងថា ព្រះអង្គជាព្រះអង្គសង្គ្រោះមនុស្សលោកពិតមែន»។
លោកស៊ីម៉ូនពេត្រុសទូលឆ្លើយទៅព្រះអង្គថា៖ «ព្រះអម្ចាស់អើយ! តើឲ្យយើងទៅរកអ្នកណាវិញ? ដ្បិតព្រះអង្គមានបន្ទូលដែលនាំទៅឯជីវិតអស់កល្បជានិច្ច
ពេលអ្នកទាំងពីរកំពុងធ្វើដំណើរតាមផ្លូវ ពួកគេក៏មកដល់កន្លែងមួយមានទឹក។ មនុស្សកម្រៀវនោះក៏ប្រាប់ថា៖ «មើល៍ នៅទីនេះមានទឹក! តើមានអ្វីរារាំងខ្ញុំមិនឲ្យទទួលពិធីជ្រមុជទឹកបាន?»
ហើយភ្លាមនោះ គាត់ចាប់ផ្ដើមប្រកាសនៅតាមសាលាប្រជុំនានាអំពីព្រះយេស៊ូថា ព្រះអង្គនេះហើយជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់
ដូច្នេះ ថ្មនេះមានតម្លៃសម្រាប់អ្នករាល់គ្នាដែលជាអ្នកជឿ ប៉ុន្ដែសម្រាប់អ្នកមិនជឿវិញ ថ្មនេះជាថ្មដែលជាងសំណង់បោះបង់ចោល នោះត្រលប់ជាថ្មដ៏សំខាន់នៅតាមជ្រុង
អ្នកណាដែលទទួលស្គាល់ថា ព្រះយេស៊ូជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់ ព្រះជាម្ចាស់គង់នៅក្នុងអ្នកនោះ ហើយអ្នកនោះក៏នៅក្នុងព្រះជាម្ចាស់ដែរ។
អស់អ្នកដែលជឿថា ព្រះយេស៊ូជាព្រះគ្រិស្ដ អ្នកនោះកើតមកពីព្រះជាម្ចាស់ ហើយអស់អ្នកដែលស្រឡាញ់ព្រះអង្គដែលបានបង្កើតខ្លួនមក ក៏ស្រឡាញ់អ្នកដែលកើតពីព្រះអង្គដែរ។