យ៉ូហាន 4:42 - Khmer Christian Bible42 ហើយពួកគេនិយាយទៅស្រ្តីនោះថា៖ «ឥឡូវនេះ យើងជឿ មិនមែនដោយសារតែសំដីរបស់នាងទៀតទេ គឺដោយសារយើងបានឮផ្ទាល់ ហើយដឹងថា ព្រះអង្គជាព្រះអង្គសង្គ្រោះមនុស្សលោកពិតមែន»។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល42 ពួកគេក៏និយាយនឹងស្ត្រីនោះថា៖ “ឥឡូវនេះយើងជឿ មិនមែនដោយសារតែសម្ដីរបស់នាងទៀតទេ គឺដោយសារយើងផ្ទាល់បានឮ ហើយដឹងថា ព្រះអង្គពិតជាព្រះសង្គ្រោះនៃពិភពលោក”។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦42 ពួកគេនិយាយទៅស្ត្រីនោះថា៖ «ឥឡូវនេះ យើងជឿមិនមែនដោយព្រោះពាក្យសម្ដីរបស់នាងប៉ុណ្ណោះទេ យើងជឿដោយព្រោះបានឮព្រះអង្គផ្ទាល់ ហើយយើងដឹងថា ព្រះអង្គពិតជាព្រះសង្គ្រោះមនុស្សលោកមែន»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥42 ពួកគេនិយាយទៅកាន់ស្ត្រីនោះថា៖ «ឥឡូវនេះ យើងជឿមិនមែនត្រឹមតែឮពាក្យនាងប៉ុណ្ណោះទេ គឺមកពីយើងបានឮព្រះអង្គមានព្រះបន្ទូលផ្ទាល់នឹងត្រចៀកថែមទៀតផង ហើយយើងដឹងថា ព្រះអង្គពិតជាព្រះសង្គ្រោះរបស់មនុស្សលោកមែន»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤42 រួចគេនិយាយទៅស្ត្រីនោះថា ឥឡូវនេះ យើងជឿ មិនមែនដោយព្រោះពាក្យសំដីរបស់អ្នកទៀតទេ គឺជឿដោយព្រោះបានឮទ្រង់ផ្ទាល់ខ្លួនយើងវិញ ហើយយើងដឹងថា ទ្រង់ជាព្រះគ្រីស្ទ ជាព្រះដ៏ជួយសង្គ្រោះមនុស្សលោកពិតប្រាកដមែន។ សូមមើលជំពូកអាល់គីតាប42 ពួកគេនិយាយទៅកាន់ស្ដ្រីនោះថា៖ «ឥឡូវនេះ យើងជឿមិនមែនត្រឹមតែឮពាក្យនាងប៉ុណ្ណោះទេ គឺមកពីយើងបានឮអ៊ីសាមានប្រសាសន៍ផ្ទាល់នឹងត្រចៀកថែមទៀតផង ហើយយើងដឹងថាអ៊ីសាពិតជាអ្នកសង្រ្គោះរបស់មនុស្សលោកមែន»។ សូមមើលជំពូក |
ហើយយើងក៏ដឹងថា ព្រះរាជបុត្រារបស់ព្រះជាម្ចាស់បានយាងមក ទាំងបានប្រទានប្រាជ្ញាដល់យើង ដើម្បីឲ្យស្គាល់ព្រះដ៏ពិត ហើយយើងជាអ្នកនៅក្នុងព្រះដ៏ពិតនោះ គឺនៅក្នុងព្រះយេស៊ូគ្រិស្ដជាព្រះរាជបុត្រារបស់ព្រះអង្គ។ ព្រះរាជបុត្រានេះហើយជាព្រះដ៏ពិត និងជាជីវិតអស់កល្បជានិច្ច។