គ្មានអ្វីនៅខាងក្រៅដែលចូលក្នុងមនុស្ស អាចធ្វើឲ្យមនុស្សមិនបរិសុទ្ធនោះទេ ប៉ុន្ដែអ្វីដែលចេញមកពីខាងក្នុងមនុស្សវិញទេតើ ដែលធ្វើឲ្យមនុស្សមិនបរិសុទ្ធ
ម៉ាកុស 7:23 - Khmer Christian Bible គឺសេចក្ដីអាក្រក់ដែលចេញមកពីខាងក្នុងទាំងអស់នេះហើយ ដែលធ្វើឲ្យមនុស្សមិនបរិសុទ្ធ»។ ព្រះគម្ពីរខ្មែរសាកល ការអាក្រក់ទាំងអស់នេះចេញមកពីខាងក្នុង ហើយធ្វើឲ្យមនុស្សសៅហ្មង”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សេចក្តីអាក្រក់ទាំងនេះហើយដែលចេញពីខាងក្នុងមក ហើយធ្វើឲ្យមនុស្សមិនបរិសុទ្ធ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ការអាក្រក់ទាំងនេះហើយ ដែលចេញពីខាងក្នុងមនុស្សមក ធ្វើឲ្យគេក្លាយទៅជាមិនបរិសុទ្ធ*»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺសេចក្ដីអាក្រក់ទាំងនេះហើយ ដែលចេញពីខាងក្នុងមក ហើយធ្វើឲ្យមនុស្សស្មោកគ្រោកវិញ។ អាល់គីតាប ការអាក្រក់ទាំងនេះហើយ ដែលចេញពីខាងក្នុងមនុស្សមក ធ្វើឲ្យគេក្លាយទៅជាមិនបរិសុទ្ធ»។ |
គ្មានអ្វីនៅខាងក្រៅដែលចូលក្នុងមនុស្ស អាចធ្វើឲ្យមនុស្សមិនបរិសុទ្ធនោះទេ ប៉ុន្ដែអ្វីដែលចេញមកពីខាងក្នុងមនុស្សវិញទេតើ ដែលធ្វើឲ្យមនុស្សមិនបរិសុទ្ធ
ព្រះអង្គក៏មានបន្ទូលទៅគេថា៖ «តើអ្នករាល់គ្នាមិនយល់ដែរឬ? តើអ្នករាល់គ្នាមិនយល់ទេឬថា អ្វីនៅខាងក្រៅ ដែលចូលក្នុងមនុស្សមិនអាចធ្វើឲ្យមនុស្សមិនបរិសុទ្ធបានទេនោះ?
ព្រះអង្គក៏មានបន្ទូលទៀតថា៖ «គឺអ្វីដែលចេញមកពីខាងក្នុងមនុស្សនោះហើយ ដែលធ្វើឲ្យមនុស្សមិនបរិសុទ្ធ
ផិតក្បត់ លោភលន់ ចិត្ដអាក្រក់ បោកប្រាស់ ល្មោភកាម ច្រណែនឈ្នានីស ជេរប្រមាថ អំនួត ឆ្កួតលេលា
រួចព្រះអង្គក៏ក្រោកឡើងធ្វើដំណើរចេញពីទីនោះ ឆ្ពោះទៅកាន់ក្រុងទីរ៉ុស និងបានចូលទៅក្នុងផ្ទះមួយ ព្រះអង្គមិនចង់ឲ្យអ្នកណាម្នាក់ដឹងសោះ ប៉ុន្ដែព្រះអង្គមិនអាចគេចរួចបានទេ
បើអ្នកណាម្នាក់បំផ្លាញព្រះវិហាររបស់ព្រះជាម្ចាស់ ព្រះជាម្ចាស់នឹងបំផ្លាញអ្នកនោះ ដ្បិតព្រះវិហាររបស់ព្រះជាម្ចាស់បរិសុទ្ធ គឺជាអ្នករាល់គ្នានេះហើយ។
ចំពោះពួកអ្នកដែលបរិសុទ្ធ អ្វីៗទាំងអស់ក៏បរិសុទ្ធ រីឯពួកអ្នកដែលស្មោកគ្រោក ហើយមិនជឿ គ្មានអ្វីបរិសុទ្ធឡើយ ផ្ទុយទៅវិញ ទាំងគំនិត និងមនសិការរបស់ពួកគេស្មោកគ្រោកអស់ហើយ។
ទោះជាយ៉ាងណាក៏ដោយ មនុស្សទាំងនោះក៏ដូច្នោះដែរ ពួកគេរវើរវាយ ហើយធ្វើឲ្យរូបកាយទៅជាស្មោកគ្រោក ទាំងបដិសេធអំណាចគ្រប់គ្រង និងជេរប្រមាថដល់ពួកអ្នកដែលប្រកបដោយសិរីរុងរឿងផង។