Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 7:24 - Khmer Christian Bible

24 រួច​ព្រះអង្គ​ក៏​ក្រោក​ឡើង​ធ្វើ​ដំណើរ​ចេញ​ពី​ទីនោះ​ ឆ្ពោះ​ទៅ​កាន់​ក្រុង​ទីរ៉ុស​ និង​បាន​ចូល​ទៅ​ក្នុង​ផ្ទះ​មួយ​ ព្រះអង្គ​មិន​ចង់​ឲ្យ​អ្នក​ណា​ម្នាក់​ដឹង​សោះ​ ប៉ុន្ដែ​ព្រះអង្គ​មិន​អាច​គេច​រួច​បាន​ទេ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

24 ព្រះយេស៊ូវ​ទ្រង់​ក្រោកឡើង យាង​ចាកចេញ​ពីទីនោះ​ទៅ​ស្រុក​ទីរ៉ុស និង​ស៊ីដូន​។ នៅពេល​ចូលទៅ​ក្នុង​ផ្ទះ ព្រះអង្គ​មិន​ចង់ឲ្យ​អ្នកណា​ដឹង​ឡើយ ប៉ុន្តែ​លាក់មិនជិត​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 ព្រះ‌អង្គ​ក្រោក​ឡើង ហើយ​យាង​ចេញ​ពី​ទី​នោះ ទៅ​កាន់​កន្លែង​មួយ​ជិត​ក្រុង​ទីរ៉ុស និង​ក្រុង​ស៊ីដូន។ ព្រះ‌អង្គ​យាង​ចូល​ទៅ​ក្នុង​ផ្ទះ​មួយ ហើយ​មិន​ចង់​ឲ្យ​អ្នក​ណា​ដឹង​ថា​ទ្រង់​គង់​នៅ​ទី​នោះ​ឡើយ តែ​ព្រះ‌អង្គ​ពុំ​អាច​លាក់​បាន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 ព្រះ‌យេស៊ូ​យាង​ចាក​ចេញ​ពី​ទី​នោះ​ឆ្ពោះ​ទៅ​កាន់​តំបន់​ជិត​ក្រុង​ទីរ៉ុស។ ព្រះអង្គ​យាង​ចូល​ក្នុង​ផ្ទះ​មួយ ព្រះអង្គ​ពុំ​ចង់​ឲ្យ​នរណា​ដឹង​ថា​ព្រះអង្គ​គង់​នៅ​ទី​នោះ​ឡើយ តែ​លាក់​មិន​ជិត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 ទ្រង់​ក្រោក​ឡើង​យាង​ចេញ​ពី​ទី​នោះ ទៅ​ឯ​ប្រទល់​ដែន​ស្រុក​ទីរ៉ុស នឹង​ស្រុក​ស៊ីដូន រួច​ចូល​ទៅ​ក្នុង​ផ្ទះ​១ មិន​ចង់​ឲ្យ​អ្នក​ណា​ដឹង​សោះ តែ​ទ្រង់​នៅ​កំបាំង​ពុំ​បាន

សូមមើលជំពូក ចម្លង

អាល់គីតាប

24 អ៊ីសា​ចាក​ចេញ​ពី​ទី​នោះ ឆ្ពោះ​ទៅ​កាន់​តំបន់​ជិត​ក្រុង​ទីរ៉ូស។ អ៊ីសា​ចូល​ក្នុង​ផ្ទះ​មួយ គាត់​ពុំ​ចង់​ឲ្យ​នរណា​ដឹង​ថា​គាត់​នៅ​ទី​នោះ​ឡើយ តែ​លាក់​មិន​ជិត។

សូមមើលជំពូក ចម្លង




ម៉ាកុស 7:24
19 ការដាក់ឲ្យឆ្លើយតបគ្នា  

«វេទនា​ដល់​អ្នក​ហើយ​ ក្រុង​ខូរ៉ាស៊ីន​ វេទនា​ដល់​អ្នក​ហើយ​ ក្រុង​បេតសៃដា​ ព្រោះ​បើ​ការ​អស្ចារ្យ​ដែល​បាន​សំដែង​ក្នុង​ចំណោម​អ្នក​រាល់គ្នា​បាន​សំដែង​នៅ​ក្រុង​ទីរ៉ុស​ និង​ក្រុង​ស៊ីដូន​វិញ​ នោះ​គេ​មុខជា​ប្រែចិត្ដ​តាំង​ពី​យូរ​ដោយ​ស្លៀក​សំពត់​ធ្មៃ​ ទាំង​អង្គុយ​ក្នុង​ផេះ​មិន​ខាន‍។​


ពេល​យាង​ចូល​ដល់​ក្នុង​ផ្ទះ​ បុរស​ខ្វាក់​ភ្នែក​ទាំង​ពីរ​នាក់​បាន​ចូល​មក​ជិត​ព្រះអង្គ​ ហើយ​ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «តើ​អ្នក​ទាំង​ពីរ​ជឿ​ថា​ខ្ញុំ​អាច​ធ្វើ​ការ​នេះ​បាន​ដែរ​ឬទេ?»​ ពួកគេ​ទូល​ថា៖​ «បាទ​ លោក​ម្ចាស់»​


ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​ ព្រះអង្គ​បាន​យាង​ចូល​ក្នុង​ក្រុង​កាពើណិម​ម្ដង​ទៀត​ ហើយ​គេ​ឮ​ថា​ព្រះអង្គ​គង់​នៅ​ផ្ទះ​មួយ​


គឺ​សេចក្ដី​អាក្រក់​ដែល​ចេញ​មក​ពី​ខាង​ក្នុង​ទាំង​អស់​នេះ​ហើយ​ ដែល​ធ្វើ​ឲ្យ​មនុស្ស​មិន​បរិសុទ្ធ»។​


ដ្បិត​ភ្លាម​នោះ​ មាន​ស្ដ្រី​ម្នាក់​ ដែល​មាន​កូន​ស្រី​ត្រូវ​វិញ្ញាណ​អាក្រក់​ចូល​ បាន​ឮ​អំពី​ព្រះអង្គ​ ក៏​មក​ក្រាប​នៅ​ទៀប​ព្រះអង្គ​


ព្រះអង្គ​បាន​យាង​ចេញ​ពីក្រុង​ទីរ៉ុស​ម្ដង​ទៀត​ ឆ្លង​កាត់​ក្រុង​ស៊ីដូន​ ឆ្ពោះ​ទៅ​បឹង​កាលីឡេ​ដែល​នៅ​កណ្ដាល​ស្រុក​ដេកាប៉ូល​


រីឯ​ការ​ល្អ​វិញ​ ក៏​ឃើញ​ច្បាស់​ដូច្នោះ​ដែរ​ ហើយ​ទោះបី​មិន​ឃើញ​ច្បាស់​ ក៏​មិន​អាច​លាក់បាំង​បាន​ដែរ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម