ពេលចេញពីទូក ព្រះអង្គបានឃើញមនុស្សច្រើនកុះករ ក៏មានចិត្ដអាណិតអាសូរពួកគេយ៉ាងខ្លាំង និងបានប្រោសអ្នកជំងឺទាំងឡាយក្នុងចំណោមពួកគេឲ្យបានជា។
ម៉ាកុស 6:34 - Khmer Christian Bible ពេលចេញពីទូក ព្រះអង្គបានឃើញមនុស្សច្រើនកុះករ ក៏មានចិត្ដអាណិតអាសូរពួកគេយ៉ាងខ្លាំង ព្រោះពួកគេដូចជាចៀមដែលគ្មានអ្នកគង្វាល ដូច្នេះព្រះអង្គក៏ចាប់ផ្ដើមបង្រៀនគេអំពីសេចក្ដីជាច្រើន។ ព្រះគម្ពីរខ្មែរសាកល នៅពេលយាងឡើងពីទូក ព្រះយេស៊ូវទតឃើញហ្វូងមនុស្សមួយក្រុមធំ ក៏មានព្រះទ័យអាណិតអាសូរចំពោះពួកគេ ពីព្រោះពួកគេដូចជាចៀមដែលគ្មានអ្នកគង្វាល។ ព្រះអង្គក៏ចាប់ផ្ដើមបង្រៀនពួកគេអំពីសេចក្ដីជាច្រើន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលព្រះយេស៊ូវបានឡើងពីទូកមក ឃើញមហាជនច្រើនកុះករ ព្រះអង្គមានព្រះហឫទ័យក្តួលអាណិតដល់គេ ព្រោះគេដូចជាចៀមដែលគ្មានគង្វាល ហើយព្រះអង្គក៏ចាប់ផ្ដើមបង្រៀនគេពីសេចក្តីជាច្រើន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលព្រះយេស៊ូយាងឡើងពីទូកមក ទតឃើញមហាជនច្រើនយ៉ាងនេះ ព្រះអង្គមានព្រះហឫទ័យអាណិតអាសូរគេពន់ពេកណាស់ ព្រោះអ្នកទាំងនោះប្រៀបបីដូចជាចៀម ដែលគ្មានគង្វាលថែទាំ។ ព្រះអង្គក៏បង្រៀនគេអំពីសេចក្ដីផ្សេងៗជាច្រើន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលព្រះយេស៊ូវបានឡើងពីទូកមក នោះទ្រង់ឃើញហ្វូងមនុស្សជាធំ ក៏មានព្រះហឫទ័យក្តួលអាណិតដល់គេ ពីព្រោះគេធៀបដូចជាចៀមដែលគ្មានអ្នកគង្វាល រួចទ្រង់ចាប់តាំងបង្រៀនគេពីសេចក្ដីជាច្រើន អាល់គីតាប កាលអ៊ីសាឡើងពីទូកមក ឃើញមហាជនច្រើនយ៉ាងនេះ អ៊ីសាអាណិតអាសូរគេពន់ពេកណាស់ ព្រោះអ្នកទាំងនោះប្រៀបបីដូចជាចៀម ដែលគ្មានអ្នកគង្វាលថែទាំ។ អ៊ីសាក៏បង្រៀនគេអំពីសេចក្ដីផ្សេងៗជាច្រើន។ |
ពេលចេញពីទូក ព្រះអង្គបានឃើញមនុស្សច្រើនកុះករ ក៏មានចិត្ដអាណិតអាសូរពួកគេយ៉ាងខ្លាំង និងបានប្រោសអ្នកជំងឺទាំងឡាយក្នុងចំណោមពួកគេឲ្យបានជា។
ព្រះយេស៊ូបានហៅពួកសិស្សរបស់ព្រះអង្គមក ហើយមានបន្ទូលថា៖ «ខ្ញុំអាណិតបណ្ដាជនទាំងអស់នេះណាស់ ព្រោះពួកគេបាននៅជាមួយខ្ញុំបីថ្ងៃហើយ ប៉ុន្ដែពួកគេគ្មានអ្វីសម្រាប់បរិភោគទាល់តែសោះ ខ្ញុំមិនចង់បញ្ចូនពួកគេទៅវិញទាំងឃ្លានទេ ក្រែងលោពួកគេអស់កម្លាំងតាមផ្លូវ»
ពេលឃើញបណ្ដាជន ព្រះអង្គអាណិតអាសូរពួកគេពន់ពេក ព្រោះពួកគេខ្ចាត់ព្រាត់ និងល្វើយ ដូចជាចៀមគ្មានអ្នកគង្វាល។
ប៉ុន្ដែពេលបណ្ដាជនឃើញព្រះអង្គ និងពួកសិស្សចេញទៅ ហើយបានដឹងពីកន្លែងដែលពួកគេទៅ ក៏រត់ដោយថ្មើរជើងពីក្រុងទាំងអស់ទៅទីនោះ ហើយបណ្ដាជនបានទៅដល់មុន
ពេលនោះជិតយប់ហើយ ពួកសិស្សក៏មករកព្រះអង្គទូលថា៖ «កន្លែងនេះនៅដាច់ពីគេ ពេលនេះជិតយប់ទៅហើយ
នៅគ្រានោះ មានមនុស្សច្រើនកុះករមកម្ដងទៀត ហើយពួកគេគ្មានអ្វីបរិភោគសោះ ព្រះអង្គក៏ហៅពួកសិស្ស និងមានបន្ទូលទៅគេថា៖
«ខ្ញុំអាណិតបណ្ដាជនទាំងអស់នេះណាស់ ព្រោះពួកគេបាននៅជាមួយខ្ញុំបីថ្ងៃហើយ ប៉ុន្ដែពួកគេគ្មានអ្វីសម្រាប់បរិភោគទាល់តែសោះ
ប៉ុន្ដែពេលបណ្ដាជនបានដឹង ក៏ទៅតាមព្រះអង្គ ហើយព្រះអង្គបានស្វាគមន៍ពួកគេ និងមានបន្ទូលទៅពួកគេអំពីនគរព្រះជាម្ចាស់ ព្រមទាំងបានប្រោសអស់អ្នកដែលត្រូវការប្រោសឲ្យជាឲ្យបានជាដែរ។
ហេតុនេះហើយបានជាព្រះអង្គត្រូវមានលក្ខណៈដូចជាបងប្អូនរបស់ព្រះអង្គគ្រប់យ៉ាង ដើម្បីត្រលប់ជាសម្ដេចសង្ឃដ៏មានចិត្តមេត្តាករុណា និងស្មោះត្រង់ក្នុងកិច្ចការដែលទាក់ទងនឹងព្រះជាម្ចាស់ ហើយថ្វាយតង្វាយលោះបាបរបស់ប្រជាជន
ព្រោះសម្ដេចសង្ឃដែលយើងមាននោះ មិនមែនមិនចេះអាណិតអាសូរដល់ភាពទន់ខ្សោយរបស់យើងទេ ដ្បិតព្រះអង្គក៏ធ្លាប់ត្រូវល្បួងគ្រប់បែបយ៉ាងដូចយើងដែរ ប៉ុន្ដែព្រះអង្គគ្មានបាបឡើយ។