Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 15:32 - Khmer Christian Bible

32 ព្រះយេស៊ូ​បាន​ហៅ​ពួក​សិស្ស​របស់​ព្រះអង្គ​មក​ ហើយ​មាន​បន្ទូល​ថា៖​ «ខ្ញុំ​អាណិត​បណ្ដាជន​ទាំង​អស់​នេះ​ណាស់​ ព្រោះ​ពួកគេ​បាន​នៅ​ជាមួយ​ខ្ញុំ​បី​ថ្ងៃ​ហើយ​ ប៉ុន្ដែ​ពួកគេ​គ្មាន​អ្វី​សម្រាប់​បរិភោគ​ទាល់​តែ​សោះ​ ខ្ញុំ​មិន​ចង់​បញ្ចូន​ពួកគេ​ទៅ​វិញ​ទាំង​ឃ្លាន​ទេ​ ក្រែងលោ​ពួកគេ​អស់​កម្លាំង​តាម​ផ្លូវ»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

32 ព្រះយេស៊ូវ​ទ្រង់​ហៅ​ពួក​សិស្ស​របស់​ព្រះអង្គ​មក មានបន្ទូលថា​៖“ខ្ញុំ​អាណិត​ហ្វូងមនុស្ស​នេះ ពីព្រោះ​ពួកគេ​នៅជាមួយ​ខ្ញុំ​បី​ថ្ងៃ​ហើយ គ្មាន​អ្វី​ហូប​សោះ​។ ខ្ញុំ​មិន​ចង់​ឲ្យ​ពួកគេ​ទៅវិញ​ទាំង​ឃ្លាន​ទេ ក្រែងលោ​ពួកគេ​សន្លប់​តាមផ្លូវ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

32 ពេល​នោះ ព្រះ‌យេស៊ូវ​ហៅ​ពួក​សិស្សរ​បស់​ព្រះ‌អង្គ​មក​ជិត ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​មាន​ចិត្ត​ក្តួល​អាណិត​ដល់​បណ្តា‌ជន​ទាំង​នេះ​ណាស់ ព្រោះ​គេ​បាន​នៅ​ជា​មួយ​ខ្ញុំ​អស់​បី​ថ្ងៃ​មក​ហើយ គេ​គ្មាន​អ្វី​បរិ‌ភោគ​សោះ ហើយ​ខ្ញុំ​មិន​ចង់​ឲ្យ​គេ​ទៅ​វិញ​ទាំង​ឃ្លាន​ទេ ក្រែង​គេ​អស់​កម្លាំង​ដួល​តាម​ផ្លូវ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

32 ព្រះ‌យេស៊ូ​ត្រាស់​ហៅ​ពួក​សិស្ស*​មក ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​អាណិត​អាសូរ​បណ្ដា‌ជន​នេះ​ពន់​ពេក​ណាស់ ដ្បិត​គេ​នៅ​ជា​មួយ​ខ្ញុំ​អស់​រយៈ​ពេល​បី​ថ្ងៃ​មក​ហើយ ដោយ​គ្មាន​អ្វី​បរិភោគ​សោះ។ ខ្ញុំ​មិន​ចង់​ឲ្យ​គេ​ត្រឡប់​ទៅ​វិញ ទាំង​ពោះ​ទទេ​ឡើយ ក្រែង​គេ​អស់​កម្លាំង​ដួល​តាម​ផ្លូវ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

32 ព្រះ‌យេស៊ូវ ទ្រង់​ហៅ​ពួក​សិស្ស​មក មាន​បន្ទូល​ថា ខ្ញុំ​មាន​ចិត្ត​ក្តួល​អាណិត ដល់​ហ្វូង​មនុស្ស​នេះ​ណាស់ ដ្បិត​គេ​បាន​នៅ​ជា​មួយ​នឹង​ខ្ញុំ​អស់​៣​ថ្ងៃ​មក​ហើយ គេ​គ្មាន​អ្វី​នឹង​បរិភោគ​សោះ ហើយ​ខ្ញុំ​មិន​ចង់​ឲ្យ​គេ​ទៅ​វិញ​ទាំង​អត់‌ឃ្លាន​ទេ ក្រែង​ហេវ​តាម​ផ្លូវ

សូមមើលជំពូក ចម្លង

អាល់គីតាប

32 អ៊ីសា​ហៅ​ពួក​សិស្ស​មក​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​អាណិត​អាសូរ​បណ្ដា‌ជន​នេះ​ពន់​ពេក​ណាស់ ដ្បិត​គេ​នៅ​ជា​មួយ​ខ្ញុំ​អស់​រយៈ​ពេល​បី​ថ្ងៃ​មក​ហើយ ហើយ​គ្មាន​អ្វី​បរិភោគ​សោះ។ ខ្ញុំ​មិន​ចង់​ឲ្យ​គេ​ត្រឡប់​ទៅ​វិញ​ទាំង​ពោះ​ទទេ​ឡើយ ក្រែង​គេ​អស់​កម្លាំង​ដួល​តាម​ផ្លូវ»។

សូមមើលជំពូក ចម្លង




ម៉ាថាយ 15:32
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​លោក​យ៉ូណាស​បាន​នៅ​ក្នុង​ពោះ​ត្រី​ដ៏​ធំ​បី​ថ្ងៃ​បី​យប់​យ៉ាង​ណា​ កូន​មនុស្ស​នឹង​នៅ​ក្នុង​ដី​បី​ថ្ងៃ​បី​យប់​យ៉ាង​នោះ​ដែរ។​


ពេល​ព្រះយេស៊ូ​ឮ​ពី​ការ​នេះ​ ព្រះអង្គ​ក៏​យាង​តាម​ទូក​ចេញ​ពី​ទីនោះ​ ទៅ​កន្លែង​ដាច់​ដោយ​ឡែក​តែ​ម្នាក់​ឯង​ តែ​ពេល​បណ្ដាជន​បាន​ដឹង​ក៏​ចេញ​ពី​ក្រុង​នានា​ ដើរ​ទៅ​តាម​ព្រះអង្គ។​


នោះ​ពួក​សិស្ស​ទូល​ព្រះអង្គ​ថា៖​ «នៅ​ទីរហោឋាន​ដូច្នេះ​ តើ​យើង​រក​នំប៉័ង​មក​ពី​ណា​ឲ្យ​បាន​ច្រើន​ ដើម្បី​ចម្អែត​បណ្ដាជន​ដ៏​សន្ធឹក​បែប​នេះ?»​


ដោយ​ព្រះយេស៊ូ​មាន​ក្ដី​អាណិត​អាសូរ​ក៏​ពាល់​ភ្នែក​របស់​ពួកគេ។​ រំពេច​នោះ​ ពួកគេ​ក៏​មើល​ឃើញ​វិញ​ ហើយ​ដើរ​តាម​ព្រះអង្គ​ទៅ។​


ប្រាប់​ថា៖​ «លោកម្ចាស់!​ យើង​នៅ​ចាំ​ថា​ ជន​បោក​ប្រាស់​ម្នាក់​នោះ​បាន​និយាយ​កាល​នៅ​រស់​នៅ​ឡើយ​ថា​ បី​ថ្ងៃ​ក្រោយ​ ខ្ញុំ​នឹង​រស់​ឡើង​វិញ​


ពេល​ឃើញ​បណ្ដាជន​ ព្រះអង្គ​អាណិត​អាសូរ​ពួកគេ​ពន់​ពេក​ ព្រោះ​ពួកគេ​ខ្ចាត់​ព្រាត់​ និង​ល្វើយ​ ដូច​ជា​ចៀម​គ្មាន​អ្នក​គង្វាល។​


វិញ្ញាណ​នោះ​តែង​តែ​ធ្វើ​ឲ្យកូន​ខ្ញុំ​ដួល​ទៅ​ក្នុង​ភ្លើង​ និង​ធ្លាក់​ទៅ​ក្នុង​ទឹក​ដើម្បី​សម្លាប់​វា​ តែ​បើ​លោក​អាច​ជួយ​បាន​ សូម​អាណិត​មេត្ដា​ជួយ​យើង​ផង»​


កាល​បាន​ឃើញ​ស្ដ្រី​នោះ​ ព្រះអម្ចាស់​មាន​សេចក្ដី​អាណិត​អាសូរ​ដល់​នាង​ ក៏​មាន​បន្ទូល​ទៅ​នាង​ថា៖​ «ឈប់​យំ​សោក​ទៀត​ទៅ»​


លុះ​ដល់​ទៀប​ភ្លឺ​ លោក​ប៉ូល​បាន​លើក​ទឹកចិត្ដ​ពួកគេ​ទាំង​អស់​គ្នា​ឲ្យ​បរិភោគ​អាហារ​ដោយ​និយាយ​ថា៖​ «ថ្ងៃ​នេះ​ ជា​ថ្ងៃ​ទី​ដប់បួន​ហើយ​ដែល​បងប្អូន​បន្ដ​រង់ចាំ​ដោយ​មិន​បាន​បរិភោគ​អ្វី​សោះ​


ព្រោះ​សម្ដេច​សង្ឃ​ដែល​យើង​មាន​នោះ​ មិន​មែន​មិន​ចេះ​អាណិត​អាសូរ​ដល់​ភាព​ទន់ខ្សោយ​របស់​យើង​ទេ​ ដ្បិត​ព្រះអង្គ​ក៏​ធ្លាប់​ត្រូវ​ល្បួង​គ្រប់​បែប​យ៉ាង​ដូច​យើង​ដែរ​ ប៉ុន្ដែ​ព្រះអង្គ​គ្មាន​បាប​ឡើយ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម