Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 8:2 - Khmer Christian Bible

2 «ខ្ញុំ​អាណិត​បណ្ដាជន​ទាំង​អស់​នេះ​ណាស់​ ព្រោះ​ពួកគេ​បាន​នៅ​ជាមួយ​ខ្ញុំ​បី​ថ្ងៃ​ហើយ​ ប៉ុន្ដែ​ពួកគេ​គ្មាន​អ្វី​សម្រាប់​បរិភោគ​ទាល់​តែ​សោះ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

2 “ខ្ញុំ​អាណិត​ហ្វូងមនុស្ស​នេះ ពីព្រោះ​ពួកគេ​នៅជាមួយ​ខ្ញុំ​បី​ថ្ងៃ​ហើយ គ្មាន​អ្វី​ហូប​សោះ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 «ខ្ញុំ​មាន​ចិត្ត​ក្តួល​អាណិត​ដល់​បណ្ដាជន​ទាំង​នេះ​ណាស់ ព្រោះ​គេ​បាន​នៅ​ជា​មួយ​ខ្ញុំ​អស់​រយៈ​ពេល​បី​ថ្ងៃ​មក​ហើយ ហើយ​គ្មាន​អ្វី​បរិ‌ភោគ​សោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 «ខ្ញុំ​អាណិត​អាសូរ​បណ្ដា‌ជន​នេះ​ពន់‌ពេក​ណាស់ ដ្បិត​គេ​នៅ​ជា​មួយ​ខ្ញុំ​អស់​រយៈ​ពេល​បី​ថ្ងៃ​មក​ហើយ ហើយ​គ្មាន​អ្វី​បរិ‌ភោគ​សោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ខ្ញុំ​មាន​ចិត្ត​ក្តួល​អាណិត​ដល់​មនុស្ស​ទាំង​អស់​នេះ​ណាស់ ពី​ព្រោះ​គេ​បាន​មក​នៅ​ជា​មួយ​នឹង​ខ្ញុំ​៣​ថ្ងៃ​ហើយ តែ​ឥឡូវ​នេះ​គ្មាន​អ្វី​បរិភោគ​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

2 «ខ្ញុំ​អាណិត​អាសូរ​បណ្ដា‌ជន​នេះ​ពន់‌ពេក​ណាស់ ដ្បិត​គេ​នៅ​ជា​មួយ​ខ្ញុំ​អស់​រយៈ​ពេល​បី​ថ្ងៃ​មក​ហើយ ហើយ​គ្មាន​អ្វី​បរិភោគ​សោះ។

សូមមើលជំពូក ចម្លង




ម៉ាកុស 8:2
23 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​ចេញ​ពី​ទូក​ ព្រះអង្គ​បាន​ឃើញ​មនុស្ស​ច្រើន​កុះករ​ ក៏​មាន​ចិត្ដ​អាណិត​អាសូរ​ពួកគេ​យ៉ាង​ខ្លាំង​ និង​បាន​ប្រោស​អ្នក​ជំងឺ​ទាំងឡាយ​ក្នុង​ចំណោម​ពួកគេ​ឲ្យ​បាន​ជា។​


ដោយ​ព្រះយេស៊ូ​មាន​ក្ដី​អាណិត​អាសូរ​ក៏​ពាល់​ភ្នែក​របស់​ពួកគេ។​ រំពេច​នោះ​ ពួកគេ​ក៏​មើល​ឃើញ​វិញ​ ហើយ​ដើរ​តាម​ព្រះអង្គ​ទៅ។​


ពេល​ឃើញ​បណ្ដាជន​ ព្រះអង្គ​អាណិត​អាសូរ​ពួកគេ​ពន់​ពេក​ ព្រោះ​ពួកគេ​ខ្ចាត់​ព្រាត់​ និង​ល្វើយ​ ដូច​ជា​ចៀម​គ្មាន​អ្នក​គង្វាល។​


ព្រះអង្គ​អាណិត​គាត់​យ៉ាង​ខ្លាំង​ ទាំង​លូក​ព្រះហស្ដ​ទៅ​ពាល់​គាត់​ដោយ​មាន​បន្ទូល​ថា៖​ «ខ្ញុំ​ចង់​ ចូរ​ឲ្យ​ជា​ស្អាត​ចុះ»​


ព្រះអង្គ​មិន​បាន​អនុញ្ញាត​ឲ្យ​គាត់​ទេ​ ប៉ុន្ដែ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «ចូរ​ទៅ​ផ្ទះ​របស់​អ្នក​ និង​សាច់​ញាតិ​របស់​អ្នក​ ហើយ​រៀប​រាប់​ប្រាប់​ពួកគេពី​ការ​ទាំង​អស់​ដែល​ព្រះអម្ចាស់​បាន​ធ្វើ​សម្រាប់​អ្នក​ និង​បាន​មេត្ដា​ដល់​អ្នក»។​


ដូច្នេះ​ គេ​ក៏​ធ្វើ​ដំណើរ​តាម​ទូក​ទៅ​កន្លែង​មួយ​ស្ងាត់​ដាច់​ពី​គេ​


ពេល​ចេញ​ពី​ទូក​ ព្រះអង្គ​បាន​ឃើញ​មនុស្ស​ច្រើន​កុះ​ករ​ ក៏​មានចិត្ដ​អាណិត​អាសូរ​ពួកគេ​យ៉ាង​ខ្លាំង​ ព្រោះ​ពួកគេ​ដូច​ជា​ចៀម​ដែល​គ្មាន​អ្នក​គង្វាល​ ដូច្នេះ​ព្រះអង្គ​ក៏​ចាប់​ផ្ដើម​បង្រៀន​គេ​អំពី​សេចក្ដី​ជា​ច្រើន។​


ហើយ​ប្រសិន​បើ​ខ្ញុំ​ឲ្យ​គេ​ត្រលប់​ទៅ​ផ្ទះ​វិញ​ទាំង​ឃ្លាន​ នោះ​គេ​នឹង​អស់​កម្លាំង​ដួល​នៅ​តាម​ផ្លូវ​ ព្រោះ​អ្នក​ខ្លះ​មក​ពី​ទី​ឆ្ងាយៗ»​


វិញ្ញាណ​នោះ​តែង​តែ​ធ្វើ​ឲ្យកូន​ខ្ញុំ​ដួល​ទៅ​ក្នុង​ភ្លើង​ និង​ធ្លាក់​ទៅ​ក្នុង​ទឹក​ដើម្បី​សម្លាប់​វា​ តែ​បើ​លោក​អាច​ជួយ​បាន​ សូម​អាណិត​មេត្ដា​ជួយ​យើង​ផង»​


រួច​គាត់​ក៏​ក្រោក​ឡើង​ត្រលប់​ទៅ​ឯ​ឪពុក​វិញ​ កាល​គាត់​នៅ​ឆ្ងាយ​នៅ​ឡើយ​ នោះ​ឪពុក​របស់​គាត់​បាន​ឃើញ​គាត់​ និង​មាន​ចិត្ដ​អាណិត​អាសូរ​ជា​ពន់ពេក​ ក៏​រត់​ទៅ​ឱប​ថើប​គាត់។​


កាល​បាន​ឃើញ​ស្ដ្រី​នោះ​ ព្រះអម្ចាស់​មាន​សេចក្ដី​អាណិត​អាសូរ​ដល់​នាង​ ក៏​មាន​បន្ទូល​ទៅ​នាង​ថា៖​ «ឈប់​យំ​សោក​ទៀត​ទៅ»​


ហេតុនេះ​ហើយ​បាន​ជា​ព្រះអង្គ​ត្រូវ​មាន​លក្ខណៈ​ដូច​ជា​បងប្អូន​របស់​ព្រះអង្គ​គ្រប់​យ៉ាង​ ដើម្បី​ត្រលប់​ជា​សម្ដេច​សង្ឃ​ដ៏​មាន​ចិត្ត​មេត្តា​ករុណា​ និង​ស្មោះត្រង់​ក្នុង​កិច្ចការ​ដែល​ទាក់ទង​នឹង​ព្រះជាម្ចាស់​ ហើយ​ថ្វាយ​តង្វាយ​លោះបាប​របស់​ប្រជាជន​


ព្រោះ​សម្ដេច​សង្ឃ​ដែល​យើង​មាន​នោះ​ មិន​មែន​មិន​ចេះ​អាណិត​អាសូរ​ដល់​ភាព​ទន់ខ្សោយ​របស់​យើង​ទេ​ ដ្បិត​ព្រះអង្គ​ក៏​ធ្លាប់​ត្រូវ​ល្បួង​គ្រប់​បែប​យ៉ាង​ដូច​យើង​ដែរ​ ប៉ុន្ដែ​ព្រះអង្គ​គ្មាន​បាប​ឡើយ។​


ហើយ​សម្ដេច​សង្ឃ​អាច​អត់ឱន​ដល់​មនុស្ស​ល្ងង់​ខ្លៅ​ និង​វង្វេង​បាន​ ព្រោះ​គាត់​ផ្ទាល់​ក៏​មាន​ភាពទន់ខ្សោយ​ដែរ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម