«សូមប្រាប់យើងខ្ញុំផង តើការទាំងនេះនឹងកើតឡើងនៅពេលណា ហើយមានទីសំគាល់អ្វីខ្លះនៅពេលដែលការទាំងនេះបម្រុងនឹងបានសម្រេច?»
ម៉ាកុស 13:5 - Khmer Christian Bible ព្រះយេស៊ូចាប់ផ្ដើមមានបន្ទូលទៅពួកគេថា៖ «ចូរប្រយ័ត្ន កុំឲ្យអ្នកណាបោកបញ្ឆោតអ្នករាល់គ្នាឡើយ ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវទ្រង់ចាប់ផ្ដើមមានបន្ទូលនឹងពួកគេថា៖“ចូរប្រុងប្រយ័ត្ន ក្រែងលោមានអ្នកណាបោកបញ្ឆោតអ្នករាល់គ្នា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេស៊ូវចាប់ផ្ដើមមានព្រះបន្ទូលទៅគេថា៖ «ចូរប្រយ័ត្ន ក្រែងអ្នកណានាំអ្នករាល់គ្នាឲ្យវង្វេង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ចូរប្រុងប្រយ័ត្ន កុំបណ្ដោយនរណាមកបញ្ឆោតអ្នករាល់គ្នាឲ្យវង្វេងឡើយ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេស៊ូវចាប់តាំងមានបន្ទូលឆ្លើយទៅគេថា ចូរប្រយ័ត ក្រែងអ្នកណានាំអ្នករាល់គ្នាឲ្យវង្វេង អាល់គីតាប អ៊ីសាប្រាប់ទៅគេថា៖ «ចូរប្រុងប្រយ័ត្ន កុំបណ្ដោយនរណាមកបញ្ឆោតអ្នករាល់គ្នាឲ្យវង្វេងបានឡើយ |
«សូមប្រាប់យើងខ្ញុំផង តើការទាំងនេះនឹងកើតឡើងនៅពេលណា ហើយមានទីសំគាល់អ្វីខ្លះនៅពេលដែលការទាំងនេះបម្រុងនឹងបានសម្រេច?»
ដ្បិតមនុស្សជាច្រើននឹងមកក្នុងឈ្មោះខ្ញុំ ហើយនិយាយថា ខ្ញុំនេះហើយ ពួកគេនឹងបោកបញ្ឆោតមនុស្សជាច្រើន
ព្រះអង្គមានបន្ទូលថា៖ «ចូរប្រយ័ត្ន អ្នករាល់គ្នាកុំចាញ់បោកគេឡើយ ដ្បិតមនុស្សជាច្រើននឹងមកក្នុងឈ្មោះខ្ញុំ ហើយនិយាយថា ខ្ញុំនេះហើយ ឬពេលវេលាជិតដល់ហើយ នោះចូរកុំទៅតាមពួកគេឲ្យសោះ។
កុំឲ្យអ្នកណាម្នាក់បញ្ឆោតអ្នករាល់គ្នាដោយពាក្យសំដីឥតប្រយោជន៍ឡើយ ដ្បិតដោយព្រោះសេចក្ដីទាំងនេះ សេចក្ដីក្រោធរបស់ព្រះជាម្ចាស់កើតមានចំពោះពួកកូនៗដែលមិនស្ដាប់បង្គាប់។
ចូរប្រយ័ត្ន ក្រែងលោមានអ្នកណាម្នាក់ចាប់អ្នករាល់គ្នាជាឈ្លើយដោយប្រើទស្សនវិជ្ជា និងពាក្យបញ្ឆោតឥតប្រយោជន៍ដែលស្របតាមទំនៀមទម្លាប់របស់មនុស្ស និងគោលការណ៍បឋមរបស់លោកិយនេះ ដែលមិនស្របតាមព្រះគ្រិស្ដ
កុំឲ្យអ្នកណាម្នាក់បញ្ឆោតអ្នករាល់គ្នាបានដោយរបៀបណាមួយឡើយ ដ្បិតថ្ងៃនោះនឹងមិនមកដល់ឡើយ លុះត្រាតែការបះបោរ និងអាប្រឆាំងច្បាប់ គឺកូននៃសេចក្ដីវិនាសលេចមកជាមុនសិន
បងប្អូនជាទីស្រឡាញ់អើយ! សូមកុំជឿគ្រប់វិញ្ញាណពេក ចូរពិសោធវិញ្ញាណទាំងនោះ ដើម្បីឲ្យដឹងថា មកពីព្រះជាម្ចាស់ ឬមិនមែន ពីព្រោះមានអ្នកនាំព្រះបន្ទូលក្លែងក្លាយជាច្រើនបានចេញទៅក្នុងពិភពលោកនេះហើយ