Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កូឡុស 2:8 - Khmer Christian Bible

8 ចូរ​ប្រយ័ត្ន​ ក្រែង​លោ​មាន​អ្នកណា​ម្នាក់​ចាប់​អ្នក​រាល់គ្នា​ជា​ឈ្លើយ​ដោយ​ប្រើ​ទស្សនវិជ្ជា​ និង​ពាក្យ​បញ្ឆោត​ឥត​ប្រយោជន៍​ដែល​ស្រប​តាម​ទំនៀម​ទម្លាប់​របស់​មនុស្ស​ និង​គោលការណ៍​បឋម​របស់​លោកិយ​នេះ​ ដែល​មិន​ស្រប​តាម​ព្រះគ្រិស្ដ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

8 ចូរ​ប្រុងប្រយ័ត្ន កុំឲ្យ​មាន​អ្នកណា​ចាប់​អ្នករាល់គ្នា​ជាឈ្លើយសឹក​ដោយ​ទស្សនវិជ្ជា និង​ដោយ​ពាក្យបោកបញ្ឆោត​ឥតប្រយោជន៍​ឡើយ​។ សេចក្ដីទាំងនោះ​ចេញមកពី​ទំនៀមទម្លាប់​របស់​មនុស្ស ចេញមកពី​គោលការណ៍បឋម​របស់​ពិភពលោក គឺ​មិនមែន​ចេញមកពី​ព្រះ​គ្រីស្ទ​ទេ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ចូរ​ប្រយ័ត្ន ក្រែង​មាន​អ្នក​ណា​ម្នាក់​ចាប់​អ្នក​រាល់​គ្នា​ជា​រំពា ដោយ​ប្រើ​ទស្សន‌វិជ្ជា និង​ពាក្យ​បោក​បញ្ឆោត​ឥត​ខ្លឹមសារ តាម​ទំនៀម​ទម្លាប់​របស់​មនុស្ស តាម​វិញ្ញាណ​បថម​សិក្សា​របស់​លោកីយ៍ គឺ​មិន​តាម​ព្រះ‌គ្រីស្ទ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ចូរ​ប្រុង‌ប្រយ័ត្ន កុំ​ឲ្យ​នរណា​ម្នាក់​មក​ទាក់‌ទាញ​បងប្អូន​បាន ដោយ​ប្រើ​ទស្សន‌វិជ្ជា ឬ​ប្រើ​ពាក្យ​បោក‌បញ្ឆោត​ឥត​ខ្លឹមសារ ស្រប​តាម​សេចក្ដី​ប្រៀន‌ប្រដៅ​របស់​មនុស្ស​តៗ​គ្នា​មក និង​ស្រប​តាម​អ្វីៗ​ជា​អរូប​ដែល​មាន​ឥទ្ធិ‌ពល​លើ​លោកីយ៍​ គឺ​មិន​ស្រប​តាម​ព្រះ‌គ្រិស្ត​ទេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ចូរ​ប្រយ័ត ក្រែង​មាន​អ្នក​ណា​ចាប់​អ្នក​រាល់​គ្នា​ធ្វើ​ជា​រំពា ដោយ​ពាក្យ​បរមត្ថ នឹង​ពាក្យ​បញ្ឆោត​ជា​អសារ​ឥត​ការ តាម​សណ្តាប់​បុរាណ​របស់​មនុស្ស តាម​បថម​សិក្សា​នៅ​នា​លោកីយ គឺ​មិន​មែន​តាម​ព្រះ‌គ្រីស្ទ​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

8 ចូរ​ប្រុង‌ប្រយ័ត្ន កុំ​ឲ្យ​នរណា​ម្នាក់​មក​ទាក់‌ទាញ​បង​ប្អូន​បាន ដោយ​ប្រើ​ទស្សន‌វិជ្ជា ឬ​ប្រើ​ពាក្យ​បោក‌បញ្ឆោត​ឥត​ខ្លឹមសារ​ស្រប​តាម​សេចក្ដី​ប្រៀន‌ប្រដៅ​របស់​មនុស្ស​តៗ​គ្នា​មក និង​ស្រប​តាម​អ្វីៗ​ជា​អរូប​ដែល​មាន​ឥទ្ធិ‌ពល​លើ​លោកីយ៍ គឺ​មិន​ស្រប​តាម​អាល់ម៉ា‌ហ្សៀស​ទេ

សូមមើលជំពូក ចម្លង




កូឡុស 2:8
38 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្ដែ​ត្រូវ​ប្រយ័ត្ន​នឹង​មនុស្ស​ ដ្បិត​គេ​នឹង​ប្រគល់​អ្នក​រាល់គ្នា​ទៅ​ក្រុម​ប្រឹក្សា​កំពូល​ ហើយ​វាយ​អ្នក​រាល់គ្នា​នឹង​ខ្សែតី​ក្នុង​សាលា​ប្រជុំ​របស់​ពួកគេ​


ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ចូរ​ប្រុង​ប្រយ័ត្ន​នឹង​មេនំប៉័ង​របស់​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ និង​ពួក​អ្នក​ខាង​គណៈ​សាឌូស៊ី»​


ចូរ​ប្រយ័ត្ន​នឹង​ពួក​អ្នក​នាំ​ព្រះបន្ទូល​ក្លែង​ក្លាយ​ដែល​ពាក់​ស្បែក​ចៀម​មក​រក​អ្នក​រាល់គ្នា​ តែ​ខាង​ក្នុង​វិញ​ ជា​ឆ្កែ​ចចក​កាច​សាហាវ​


ហើយ​ក៏​មាន​ពួក​ទស្សនវិទូ​ខាង​គណៈ​អេពីគួរ​ និង​ខាង​គណៈ​ស្ទអ៊ីក​ខ្លះ​ បាន​ជជែក​ដេញដោល​ជាមួយ​លោក​ប៉ូល​ដែរ​ គឺ​មាន​អ្នក​ខ្លះ​សួរ​ថា៖​ «តើ​អ្នក​និយាយ​ប៉ប៉ាច់​ប៉ប៉ោច​នេះ​ ចង់​និយាយ​អំពី​អ្វី?»​ អ្នក​ខ្លះ​ទៀត​និយាយ​ថា៖​ «គាត់​ប្រហែល​ជា​អ្នក​ផ្សព្វផ្សាយ​អំពី​ព្រះ​របស់​ពួក​បរទេស​ហើយ»​ [ពួកគេ​ពោល​ដូច្នេះ]​ ព្រោះ​គាត់​កំពុង​ប្រកាស​អំពី​ព្រះយេស៊ូ​ និង​ការ​រស់​ឡើង​វិញ​របស់​ព្រះអង្គ។​


នៅពេល​ពួកគេ​ឮ​អំពី​ការ​រស់​ពី​ស្លាប់​ឡើង​វិញ​ អ្នក​ខ្លះ​ក៏​ចំអក​ឲ្យ​ ប៉ុន្ដែ​អ្នក​ខ្លះ​ទៀត​និយាយ​ថា៖​ «យើង​ចង់​ស្ដាប់​អ្នក​និយាយ​អំពី​រឿង​នេះ​ម្ដង​ទៀត»។​


បងប្អូន​អើយ!​ ខ្ញុំ​សូម​ដាស់តឿន​អ្នក​រាល់គ្នា​ឲ្យ​ប្រយ័ត្ន​ចំពោះ​ពួកអ្នក​ដែល​បង្ក​ឲ្យ​មាន​ការ​បែកបាក់​ និង​ការ​ជំពប់​ដួល​ដែល​ផ្ទុយ​ពី​ការ​បង្រៀន​ដែល​អ្នក​រាល់គ្នា​បាន​ទទួល​ គឺ​ចូរ​នៅ​ឲ្យ​ឆ្ងាយ​ពី​ពួកគេ​


ដូច្នេះ​អ្នក​ដែល​ស្មាន​ថា​ ​ខ្លួន​ឈរ​មាំមួន​ហើយ​ ចូរ​ប្រយ័ត្ន​ ក្រែងលោ​ដួល​


ប៉ុន្ដែ​ចូរ​ប្រយ័ត្ន​ក្រែងលោ​ ​សិទ្ធិ​របស់​អ្នក​រាល់គ្នា​នេះ​ត្រលប់​ជា​ធ្វើ​ឲ្យ​ពួកអ្នក​ទន់ខ្សោយ​ជំពប់​ដួល​តាម​របៀប​ណា​មួយ​


​និង​អស់​ទាំង​កម្ពស់​ដែល​ងើប​ប្រឆាំង​នឹង​ចំណេះ​ដឹង​របស់​ព្រះជាម្ចាស់​ ព្រមទាំង​នាំ​គ្រប់​ទាំង​គំនិត​ឲ្យ​ចុះចូល​ស្ដាប់​បង្គាប់​ព្រះគ្រិស្ដ​


ខ្ញុំ​បាន​ចម្រើន​ឡើង​ខាង​ឯ​សាសនា​យូដា​លើស​ជាង​ពួកអ្នក​ដែល​មាន​អាយុ​ស្រករ​ខ្ញុំ​ជា​ច្រើន​នៅ​ក្នុង​ចំណោម​ជន​រួម​ជាតិ​របស់​ខ្ញុំ​ ហើយ​កាន់​តែ​ប្ដូរផ្ដាច់​ខ្លាំង​បំផុត​ចំពោះ​ទំនៀម​ទម្លាប់​ដូនតា​របស់​ខ្ញុំ។​


រីឯ​យើង​វិញ​ក៏​ដូច្នេះ​ដែរ​ ពេល​យើង​នៅ​ជា​ទារក​នៅ​ឡើយ​ យើង​បាន​ជាប់​នៅ​ក្រោម​គោលការណ៍​បឋម​របស់​លោកិយ​នេះ​


ប៉ុន្ដែ​ឥឡូវ​នេះ​អ្នក​រាល់គ្នា​ស្គាល់​ព្រះជាម្ចាស់​ហើយ​ តែ​ស៊ូ​និយាយ​ថា​ព្រះជាម្ចាស់​បាន​ស្គាល់​អ្នក​រាល់គ្នា​វិញ​ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់គ្នា​ត្រលប់​ទៅ​ឯ​គោលការណ៍​បឋម​ដ៏​ទន់​ខ្សោយ​ និង​គ្មាន​តម្លៃ​ម្តង​ទៀត​ដូច្នេះ‍?​ តើ​អ្នក​រាល់គ្នា​ចង់​បម្រើ​អ្វីៗ​ទាំង​នោះ​សាថ្មី​ទៀត‍​ឬ‍?​


ប៉ុន្ដែ​បើ​អ្នក​រាល់គ្នា​ប្រខាំ​គ្នា​ ហើយ​បំផ្លាញ​គ្នា​ដូច្នេះ​ ចូរ​ប្រយ័ត្ន​ ក្រែង​លោ​អ្នក​រាល់គ្នា​ត្រូវ​វិនាស​ដោយសារ​គ្នា​ឯង។​


កាល​ពី​មុន​អ្នក​រាល់គ្នា​រស់នៅ​តាម​របៀប​របស់​លោកិយ​នេះ​ គឺ​តាម​ចៅហ្វាយ​នៃ​សិទ្ធិ​អំណាច​នៅ​លើ​អាកាស​ ជា​វិញ្ញាណ​ដែល​កំពុង​ធ្វើ​ការ​សព្វ​ថ្ងៃ​នេះ​ក្នុង​ពួក​កូនៗ​ដែល​មិន​ស្តាប់​បង្គាប់។​


ប៉ុន្តែ​អ្នក​រាល់គ្នា​មិន​បាន​រៀន​អំពី​ព្រះគ្រិស្ដ​ដូច្នោះ​ទេ​


កុំ​ឲ្យ​អ្នកណា​ម្នាក់​បញ្ឆោត​អ្នក​រាល់គ្នា​ដោយ​ពាក្យ​សំដី​ឥត​ប្រយោជន៍​ឡើយ​ ដ្បិត​ដោយ​ព្រោះ​សេចក្ដី​ទាំង​នេះ​ សេចក្ដី​ក្រោធ​របស់​ព្រះជាម្ចាស់​កើត​មាន​ចំពោះ​ពួក​កូនៗ​ដែល​មិន​ស្ដាប់​បង្គាប់។​


ចូរ​ប្រយ័ត្ន​នឹង​ពួក​ឆ្កែ​ ពួកអ្នក​ធ្វើ​អាក្រក់​ និង​ពួកអ្នក​កាត់ស្បែក​តែ​ខាង​ក្រៅ​


ចូរ​កុំ​ឲ្យ​អ្នកណា​ដែល​ចូល​ចិត្ដ​ធ្វើ​ពុត​បន្ទាប​ខ្លួន​ និង​ថ្វាយបង្គំ​ទេវតា​មក​បញ្ឆោត​អ្នក​រាល់គ្នា​ឲ្យ​បាត់​រង្វាន់​ឡើយ​ ពួកគេ​ជា​មនុស្ស​និយាយ​ស៊កសៀត​អំពី​អ្វី​ដែល​ពួកគេ​ឃើញ​ ហើយ​អួត​ឥត​ប្រយោជន៍​ដោយ​គំនិត​ខាង​សាច់ឈាម​របស់​ពួកគេ​


បើ​អ្នក​រាល់គ្នា​បាន​ស្លាប់​ជាមួយ​ព្រះគ្រិស្ដ​ ហើយ​រួច​ផុត​ពី​គោលការណ៍​បឋម​របស់​លោកិយ​នេះ​មែន​ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់គ្នា​ហាក់​ដូច​ជា​រស់នៅ​ក្នុង​លោកិយ​ដោយ​ចុះ​ចូល​នឹង​បញ្ញត្ដិ​ទាំងឡាយ​ ដូច​ជា​


បញ្ញត្ដិ​ទាំង​នេះ​សុទ្ធ​តែ​ជា​បទ​បញ្ជា​ និង​សេចក្ដី​បង្រៀន​របស់​មនុស្ស​ដែល​សាប​សូន្យ​ទៅ​តាម​ការ​ប្រើ​ប្រាស់។​


បញ្ញត្ដិ​ទាំង​នោះ​ទំនង​ដូច​ជា​មាន​ប្រាជ្ញា​ដោយ​ឲ្យ​ថ្វាយបង្គំ​ស្ម័គ្រ​ចិត្ដ​ បន្ទាប​ខ្លួន​ និង​លត់​ដំ​រូបកាយ​ជា​ដើម​ ប៉ុន្ដែ​គ្មាន​តម្លៃ​អាច​តទល់​នឹង​ចំណង់​របស់​សាច់ឈាម​បាន​ឡើយ។​


ឱ​ ធីម៉ូថេ​អើយ!​ ចូរ​រក្សា​សេចក្ដី​ដែល​បាន​ផ្ញើ​ទុក​នឹង​អ្នក​ចុះ​ ចូរ​ចៀស​ចេញ​ពី​ពាក្យ​សំដី​ខាង​លោកិយ​ដែល​គ្មាន​ខ្លឹមសារ​ ព្រមទាំង​ពាក្យ​សំដី​ជំទាស់​ដែល​គេ​ច្រឡំ​ថា​ជា​ចំណេះដឹង​


រីឯ​មនុស្ស​អាក្រក់​ និង​ពួក​បោកប្រាស​វិញ​នឹង​កាន់​តែ​អាក្រក់​ទៅ‍ៗ​ ទាំង​បោកបញ្ឆោត​គេ​ ហើយ​ខ្លួន​ឯង​ក៏​ចាញ់​បោក​គេ​ដែរ​


កុំ​បណ្ដោយ​តាម​សេចក្ដី​បង្រៀន​ផ្សេងៗ​ និង​ប្លែកៗ​ឡើយ។​ ដ្បិត​ជា​ការ​ប្រសើរ​ ដែល​តាំងចិត្ដ​ឲ្យ​ខ្ជាប់ខ្ជួន​ដោយ​ព្រះគុណ​ មិន​មែន​ដោយ​អាហារ​ទេ​ ព្រោះ​អ្នកដែល​ប្រព្រឹត្ដ​បែប​នេះ​ គ្មាន​ប្រយោជន៍​អ្វី​ឡើយ។


បងប្អូន​អើយ!​ ចូរ​ប្រយ័ត្ន​ កុំ​ឲ្យ​មាន​អ្នកណា​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់គ្នា​មាន​ចិត្ត​អាក្រក់​ និង​ចិត្ត​មិន​ជឿ​ដែល​នាំ​ឲ្យ​បែកចេញ​ពី​ព្រះជាម្ចាស់​ដ៏​មាន​ព្រះជន្ម​រស់នោះ​ឡើយ​


ទាំង​ដឹង​ថា​ អ្នក​រាល់គ្នា​បាន​ទទួល​ការ​លោះ​ឲ្យ​រួច​ពី​កិរិយា​ឥត​ប្រយោជន៍​ដែល​បន្ដ​ពី​ដូនតា​របស់​អ្នក​រាល់គ្នា​នោះ​ មិន​មែន​ដោយ​របស់​ដែល​ត្រូវ​ពុករលួយ​ដូច​ជា​មាស​ ឬ​ប្រាក់​ឡើយ​


ដូច្នេះ​ បងប្អូន​ជាទី​ស្រឡាញ់​អើយ!​ ដោយ​ព្រោះ​អ្នក​រាល់គ្នា​បាន​ដឹង​សេចក្ដី​នេះ​ជា​មុន​រួច​ហើយ​ ចូរ​ប្រយ័ត្ន​ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់គ្នា​ត្រូវ​សេចក្ដី​ខុសឆ្គង​របស់​ពួក​មនុស្ស​អាក្រក់​អូសទាញ​ ហើយ​បាត់​បង់​សេចក្ដី​ខ្ជាប់ខ្ជួន​របស់​ខ្លួន​នោះ​ឡើយ​


ចូរ​អ្នក​រាល់គ្នា​ប្រយ័ត្ន​ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់គ្នា​បាត់បង់​អ្វី​ដែល​យើង​បាន​ធ្វើ​នោះ​ គឺ​ឲ្យ​ទទួល​បាន​រង្វាន់​ដ៏​ពេញលេញ​វិញ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម