កាលឃើញមនុស្សគនិយាយ មនុស្សពិការជាសះស្បើយ មនុស្សខ្វិនដើរ មនុស្សខ្វាក់មើលឃើញដូច្នេះ បណ្ដាជនក៏នឹកអស្ចារ្យ ហើយសរសើរតម្កើងដល់ព្រះរបស់អ៊ីស្រាអែល។
ម៉ាកុស 1:27 - Khmer Christian Bible មនុស្សទាំងអស់ភ្ញាក់ផ្អើល និងសួរគ្នាទៅវិញទៅមកថា៖ «ស្អីហ្នឹង? សេចក្ដីបង្រៀនថ្មីនេះមានសិទ្ធិអំណាចម៉្លេះ លោកបញ្ជាពួកវិញ្ញាណអាក្រក់ វាក៏ស្ដាប់បង្គាប់លោក» ព្រះគម្ពីរខ្មែរសាកល មនុស្សទាំងអស់ក៏ស្ងើច ដូច្នេះពួកគេសួរគ្នាថា៖ “តើនេះជាអ្វី? ជាសេចក្ដីបង្រៀនថ្មីប្រកបដោយសិទ្ធិអំណាច! លោកបញ្ជាពួកវិញ្ញាណអសោច ហើយពួកវាក៏ស្ដាប់បង្គាប់លោក!”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេទាំងអស់គ្នាមានសេចក្ដីអស្ចារ្យ ហើយគេសួរគ្នាទៅវិញទៅមកថា៖ «តើស្អីហ្នឹង? សេចក្តីបង្រៀនថ្មីនេះមានអំណាចម៉្លេះ! លោកបញ្ជាពួកវិញ្ញាណអាក្រក់ ហើយវាក៏ស្តាប់បង្គាប់លោក»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សម្នាទាំងអស់ភ័យស្រឡាំងកាំង គេនិយាយគ្នាទៅវិញទៅមកថា៖ «ម្ដេចក៏អស្ចារ្យម៉្លេះ! លោកបង្រៀនតាមរបៀបថ្មីប្រកបដោយអំណាច។ លោកបញ្ជាទៅវិញ្ញាណអាក្រក់ ហើយវិញ្ញាណអាក្រក់ក៏ស្ដាប់បង្គាប់លោក»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកទាំងអស់គ្នាក៏នឹកស្ងើចក្នុងចិត្ត ដល់ម៉្លេះបានជាគេសួរគ្នាថា នេះជាអ្វីអេះ តើសេចក្ដីបង្រៀនបែបថ្មីយ៉ាងណាហ្ន៎ បានជាលោកបង្គាប់ដល់អារក្សអសោចិ៍ ដោយអំណាច ហើយវាក៏ស្តាប់បង្គាប់លោកដូច្នេះ អាល់គីតាប មនុស្សម្នាទាំងអស់ ភ័យស្រឡាំងកាំង គេនិយាយគ្នាទៅវិញទៅមកថា៖ «ម្ដេចក៏អស្ចារ្យម៉្លេះ! គាត់បង្រៀនតាមរបៀបថ្មី ប្រកបដោយអំណាច។ គាត់បញ្ជាទៅអ៊ីព្លេស ហើយអ៊ីព្លេសក៏ស្ដាប់បង្គាប់គាត់»។ |
កាលឃើញមនុស្សគនិយាយ មនុស្សពិការជាសះស្បើយ មនុស្សខ្វិនដើរ មនុស្សខ្វាក់មើលឃើញដូច្នេះ បណ្ដាជនក៏នឹកអស្ចារ្យ ហើយសរសើរតម្កើងដល់ព្រះរបស់អ៊ីស្រាអែល។
ដ្បិតខ្ញុំជាមនុស្សម្នាក់ស្ថិតនៅក្រោមសិទ្ធិអំណាចដែរ ខ្ញុំមានទាហានជាច្រើននៅក្រោមបញ្ជាខ្ញុំ បើខ្ញុំប្រាប់ម្នាក់នេះឲ្យទៅ គេនឹងទៅ ប្រាប់ម្នាក់ទៀតឲ្យមក គេនឹងមក ហើយប្រាប់បាវបម្រើរបស់ខ្ញុំឲ្យធ្វើការនេះ គេក៏ធ្វើ»។
ព្រះអង្គក៏បណ្ដេញអារក្សនោះចេញ ឯមនុស្សគក៏អាចនិយាយបានវិញ ហើយបណ្ដាជនក៏នឹកអស្ចារ្យដោយនិយាយថា៖ «នៅអ៊ីស្រាអែល ពុំដែលកើតមានហេតុការណ៍ដូច្នេះសោះ»
វិញ្ញាណអាក្រក់បានធ្វើឲ្យបុរសនោះដួលប្រកាច់ប្រកិន និងស្រែកយ៉ាងខ្លាំង រួចក៏ចេញពីគាត់ទៅ
ភ្លាមនោះ កេរ្តិ៍ឈ្មោះរបស់ព្រះអង្គក៏ល្បីខ្ចរខ្ចាយគ្រប់ទីកន្លែងពាសពេញស្រុកកាលីឡេ។
ពួកសិស្សឆ្ងល់នឹងព្រះបន្ទូលព្រះអង្គ ប៉ុន្ដែព្រះយេស៊ូមានបន្ទូលតបទៀតថា៖ «កូនអើយ! ការចូលក្នុងនគរព្រះជាម្ចាស់ នោះពិបាកណាស់
កាលពួកគេកំពុងធ្វើដំណើរតាមផ្លូវទៅក្រុងយេរូសាឡិម ព្រះយេស៊ូនាំមុខពួកគេ រីឯអ្នកដែលដើរតាមព្រះអង្គបានតក់ស្លុត និងភ័យខ្លាចជាខ្លាំង រួចពេលប្រមូលសាវកទាំងដប់ពីរមកម្ដងទៀតហើយ ព្រះអង្គក៏ចាប់ផ្ដើមមានបន្ទូលប្រាប់ពួកគេអំពីអ្វីៗដែលនឹងកើតចំពោះព្រះអង្គថា៖
ពេលចូលទៅក្នុងផ្នូរ ពួកនាងឃើញអ្នកកំលោះម្នាក់អង្គុយនៅខាងស្ដាំ ពាក់អាវវែងពណ៌ស ពួកនាងក៏ភ័យស្រឡាំងកាំង
ប៉ុន្ដែអ្នកនោះប្រាប់ពួកនាងថា៖ «កុំភ័យអី! អ្នករាល់គ្នាកំពុងរកព្រះយេស៊ូជាអ្នកក្រុងណាសារ៉ែតដែលត្រូវគេឆ្កាងនោះ តែព្រះអង្គបានរស់ឡើងវិញហើយ មិននៅទីនេះទៀតទេ ចូរមើលកន្លែងដែលគេដាក់សពព្រះអង្គចុះ
ពួកគេនឹកអស្ចារ្យក្នុងចិត្ដយ៉ាងក្រៃលែង ទាំងនិយាយថា៖ «ការទាំងអស់ដែលលោកបានធ្វើល្អប្រសើរណាស់ លោកធ្វើឲ្យមនុស្សថ្លង់ស្ដាប់ឮ មនុស្សគនិយាយបាន»។
ពួកគេគ្រប់គ្នាមានសេចក្ដីកោតស្ញប់ស្ញែង ក៏និយាយគ្នាថា៖ «តើពាក្យសំដីនេះជាអ្វី បានជាលោកបញ្ជាពួកវិញ្ញាណអាក្រក់ដោយសិទ្ធិអំណាច និងឫទ្ធានុភាព ហើយពួកវាក៏ចេញមកដូច្នេះ?»
កាលបានហៅសាវកទាំងដប់ពីរជុំគ្នាហើយ ព្រះអង្គបានប្រទានឲ្យពួកគេមានឫទ្ធានុភាព និងសិទ្ធិអំណាចលើពួកអារក្សទាំងអស់ ព្រមទាំងប្រោសជំងឺផ្សេងៗឲ្យបានជា
ដូច្នេះ ពួកគេក៏នាំគាត់ទៅជួបនឹងក្រុមប្រឹក្សានៅទួលអើរីយ៉ូស ហើយសួរថា៖ «តើអ្នកអាចប្រាប់យើងឲ្យយល់អំពីសេចក្ដីបង្រៀនថ្មីដែលអ្នកកំពុងប្រកាសនេះបានដែរឬទេ?