Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 7:37 - Khmer Christian Bible

37 ពួកគេ​នឹក​អស្ចារ្យ​ក្នុង​ចិត្ដ​យ៉ាង​ក្រៃ​លែង​ ទាំង​និយាយ​ថា៖​ «ការ​ទាំង​អស់​ដែល​លោក​បាន​ធ្វើ​ល្អ​ប្រសើរ​ណាស់​ លោក​ធ្វើ​ឲ្យ​មនុស្ស​ថ្លង់​ស្ដាប់ឮ​ មនុស្ស​គ​និយាយ​បាន»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

37 គេ​ស្ងើច​យ៉ាងក្រៃលែង ទាំង​និយាយថា​៖ “លោក​ធ្វើ​អ្វីៗ​ទាំងអស់​បាន​ល្អ​ណាស់​! សូម្បីតែ​មនុស្ស​ថ្លង់​ក៏​លោក​ធ្វើ​ឲ្យ​ឮ​បាន មនុស្ស​គ​ក៏​លោក​ធ្វើ​ឲ្យ​និយាយ​បាន​ដែរ”៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

37 គេ​នឹក​ប្លែក​ក្នុង​ចិត្ត​ជា​ខ្លាំង​ពន់​ពេក ដោយ​ពាក្យ​ថា៖ «លោក​បាន​ធ្វើ​ការ​ទាំង​អស់​សុទ្ធ​តែ​ល្អ គឺ​លោក​បាន​ប្រោស​ទាំង​មនុស្ស​ថ្លង់​ឲ្យ​ស្តាប់​ឮ ហើយ​មនុស្ស​គ​ឲ្យ​និយាយ​បាន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

37 មនុស្ស‌ម្នា​ងឿង‌ឆ្ងល់​ពន់‌ពេក​ណាស់ ហើយ​ពោល​ថា៖ «គ្រប់​កិច្ចការ​ដែល​លោក​ធ្វើ​សុទ្ធ​តែ​ល្អ​ទាំង​អស់ សូម្បី​តែ​មនុស្ស​ថ្លង់​ក៏​លោក​ធ្វើ​ឲ្យ​ឮ​បាន មនុស្ស​គ​ក៏​លោក​ធ្វើ​ឲ្យ​និយាយ​បាន​ដែរ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

37 គេ​នឹក​ប្លែក​ក្នុង​ចិត្ត​ជា​ខ្លាំង​ពន់‌ពេក ដោយ​ពាក្យ​ថា លោក​បាន​ធ្វើ​ការ​ទាំង​អស់​សុទ្ធ​តែ​ល្អ គឺ​បាន​ប្រោស​ទាំង​មនុស្ស​ថ្លង់​ឲ្យ​ស្តាប់​ឮ ហើយ​មនុស្ស​គ​ឲ្យ​និយាយ​បាន។

សូមមើលជំពូក ចម្លង

អាល់គីតាប

37 មនុស្ស‌ម្នា​ងឿង‌ឆ្ងល់​ពន់‌ពេក​ណាស់ ហើយ​ពោល​ថា៖ «គ្រប់​កិច្ចការ​ដែល​លោក​ធ្វើ សុទ្ធ​តែ​ល្អ​ទាំង​អស់ សូម្បី​តែ​មនុស្ស​ថ្លង់ ក៏​លោក​ធ្វើ​ឲ្យ​ឮ​បាន មនុស្ស​គ​ក៏​លោក​ធ្វើ​ឲ្យ​និយាយ​បាន​ដែរ»។

សូមមើលជំពូក ចម្លង




ម៉ាកុស 7:37
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​អ្នក​ទាំង​ពីរ​នោះ​កំពុង​ចេញទៅ​ មើល៍​ មាន​គេ​នាំ​យក​មនុស្ស​គ​ម្នាក់​ដែល​មាន​អារក្ស​ចូល​មក​រក​ព្រះអង្គ​


មនុស្ស​ទាំង​អស់​ភ្ញាក់​ផ្អើល​ និង​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖​ «ស្អី​ហ្នឹង?​ សេចក្ដី​បង្រៀន​ថ្មី​នេះ​មាន​សិទ្ធិ​អំណាច​ម៉្លេះ​ លោក​បញ្ជា​ពួក​វិញ្ញាណ​អាក្រក់​ វា​ក៏​ស្ដាប់​បង្គាប់​លោក»​


គាត់​ក៏​ក្រោក​ឡើង​ភ្លាម​ ហើយ​យក​កន្ទេល​ចេញ​ទៅ​នៅ​មុខ​មនុស្ស​ទាំង​អស់​ ដូច្នេះ​ គ្រប់​គ្នា​ក៏​នឹក​អស្ចារ្យ​ក្នុង​ចិត្ដ​ ហើយ​សរសើរ​តម្កើង​ព្រះជាម្ចាស់​ ដោយ​និយាយ​ថា៖​ «យើង​មិន​ដែល​ឃើញ​អ្វី​ដូច​នេះ​ទាល់​តែ​សោះ​ពី​មុន​មក»។​


នោះ​ពួកគេ​កោត​ខ្លាច​យ៉ាង​ខ្លាំង​ និង​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖​ «ចុះ​តើ​លោក​នេះ​ជា​នរណា​ សូម្បី​តែ​ខ្យល់​ និង​បឹង​ក៏​ស្ដាប់​បង្គាប់​លោក​ដែរ?»​


ស្រាប់​តែ​ក្មេង​ស្រី​នោះ​ក្រោក​ឡើង​ ហើយ​ដើរ​ភ្លាម​ ព្រោះ​នាង​មាន​អាយុ​ដប់​ពីរ​ឆ្នាំ​ហើយ​ ពួកគេ​ក៏​មាន​ការ​អស្ចារ្យ​ក្នុង​ចិត្ដ​យ៉ាង​ខ្លាំង​ភ្លាមៗ​នោះ​ដែរ​


ព្រះអង្គ​ក៏​ឡើង​ទូក​ជាមួយ​ពួកគេ​ ហើយ​ខ្យល់​បាន​ស្ងប់​ទៅ​ រីឯ​ពួកគេ​នឹក​អស្ចារ្យ​ក្នុង​ចិត្ដ​យ៉ាង​ខ្លាំង។​


ព្រះអង្គ​បាន​បង្គាប់​គេ​មិន​ឲ្យ​ប្រាប់​អ្នក​ណា​ទេ​ តែ​ព្រះអង្គ​បង្គាប់​គេ​យ៉ាង​ណា​ គេ​ប្រកាស​កាន់​តែ​ច្រើន​យ៉ាង​នោះ​ដែរ។​


នៅ​គ្រា​នោះ​ មាន​មនុស្ស​ច្រើន​កុះករ​មក​ម្ដង​ទៀត​ ហើយ​ពួកគេ​គ្មាន​អ្វី​បរិភោគ​សោះ​ ព្រះអង្គ​ក៏​ហៅ​ពួក​សិស្ស​ និង​មាន​បន្ទូល​ទៅ​គេ​ថា៖​


សម្រាប់​យើង​យុត្ដិធម៌​ហើយ​ ដ្បិត​យើង​ទទួល​ទោស​សម​នឹង​អ្វី​ដែល​យើង​បាន​ប្រព្រឹត្ដ​ ប៉ុន្ដែ​ម្នាក់​នេះ​មិន​បាន​ធ្វើ​ខុស​អ្វី​សោះ»។​


ពេល​បណ្ដាជន​បាន​ឃើញ​អ្វី​ដែល​លោក​ប៉ូល​បាន​ធ្វើ​ ពួកគេ​ក៏​ស្រែក​ជា​ភាសា​លូកៅនា​ថា៖​ «ពួក​ព្រះ​បាន​ប្រែ​ខ្លួន​ជា​មនុស្ស​ចុះ​មក​រក​យើង​ហើយ!»​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម