Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 10:32 - Khmer Christian Bible

32 កាល​ពួកគេ​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទៅ​ក្រុង​យេរូសាឡិម​ ព្រះយេស៊ូ​នាំ​មុខ​ពួកគេ​ រីឯ​អ្នក​ដែល​ដើរ​តាម​ព្រះអង្គ​បាន​តក់​ស្លុត​ និង​ភ័យ​ខ្លាច​ជា​ខ្លាំង​ រួច​ពេល​ប្រមូល​សាវក​ទាំង​ដប់​ពីរ​មក​ម្ដង​ទៀត​ហើយ​ ព្រះអង្គ​ក៏​ចាប់​ផ្ដើម​មាន​បន្ទូល​ប្រាប់​ពួកគេ​អំពី​អ្វីៗ​ដែល​នឹង​កើត​ចំពោះ​ព្រះអង្គ​ថា៖​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

32 ពេល​នៅតាមផ្លូវ​ឡើងទៅ​យេរូសាឡិម ព្រះយេស៊ូវ​យាងមុខ​ពួកគេ ពួកសិស្ស​ក៏​ភ្ញាក់ផ្អើល រីឯ​ពួក​អ្នក​ដែល​ដើរតាម​ក៏​ភ័យខ្លាច​។ ព្រះអង្គ​ទ្រង់​នាំ​សាវ័ក​ទាំង​ដប់ពីរ​នាក់​មក​ម្ដងទៀត ហើយ​ចាប់ផ្ដើម​ប្រាប់​ពួកគេ​អំពី​អ្វីៗ​ដែល​រៀបនឹង​កើតឡើង​ដល់​ព្រះអង្គ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

32 កាល​ពួក​គេ​កំពុង​ដើរ​តាម​ផ្លូវ ឡើង​ទៅ​ក្រុង​យេរូ‌សាឡិម ព្រះ‌យេស៊ូវ​យាង​នាំ​មុខ​គេ។ ពួក​សិស្ស​មាន​ចិត្ត​វិល​វល់ ហើយ​អស់​អ្នក​ដែល​ដើរ​តាម​ក្រោយ​ក៏​ភ័យ​ខ្លាច។ ព្រះ‌អង្គ​នាំ​អ្នក​ទាំង​ដប់​ពីរ​ទៅ​ដោយ​ឡែក​ម្តង​ទៀត ហើយ​ចាប់​ផ្ដើម​មាន​ព្រះ​បន្ទូល​ប្រាប់​អំពី​ការ​ដែល​ត្រូវ​កើត​ឡើង​ដល់​ព្រះ‌អង្គ​ថា៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

32 ព្រះ‌យេស៊ូ​យាង​ឡើង​ទៅ​ក្រុង​យេរូ‌សាឡឹម​ជា​មួយ​ពួក​សិស្ស*។ ព្រះអង្គ​យាង​នាំ​មុខ​គេ ពួក​សិស្ស​ភ័យ​ខ្លាច​ជា​ខ្លាំង រីឯ​អស់​អ្នក​ដែល​ដើរ​តាម​ក្រោយ​ក៏​ភិត‌ភ័យ​ដែរ។ ព្រះ‌យេស៊ូ​នាំ​សិស្ស​ទាំង​ដប់‌ពីរ​រូប​មក​ជា​មួយ​ព្រះអង្គ​សា​ជា​ថ្មី រួច​មាន​ព្រះ‌បន្ទូល​អំពី​ហេតុ‌ការណ៍ ដែល​នឹង​កើត​មាន​ដល់​ព្រះអង្គ៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

32 កំពុង​ដែល​ដើរ​តាម​ផ្លូវ ឡើង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម នោះ​ព្រះ‌យេស៊ូវ​យាង​មុខ​គេ ហើយ​ពួក​សិស្ស​មាន​ចិត្ត​វិល‌វល់ ក៏​ដើរ​តាម​ទ្រង់​ទៅ​ទាំង​ភ័យ‌ភិត ទ្រង់​ក៏​យក​ពួក​១២​មក​ម្តង​ទៀត ចាប់​តាំង​មាន​បន្ទូល​ប្រាប់​អំពី​ការ​ដែល​ត្រូវ​កើត​មក​ដល់​ទ្រង់​ថា

សូមមើលជំពូក ចម្លង

អាល់គីតាប

32 អ៊ីសា​ឡើង​ទៅ​ក្រុង​យេរូ‌សាឡឹម​ជា​មួយ​ពួក​សិស្ស។ អ៊ីសា​ដើរ​នាំ​មុខ​គេ ពួក​សិស្ស​ភ័យ​ខ្លាច​ជា​ខ្លាំង រីឯ​អស់​អ្នក​ដែល​ដើរ​តាម​ក្រោយ​ក៏​ភិត‌ភ័យ​ដែរ។ អ៊ីសា​នាំ​សិស្ស​ទាំង​ដប់‌ពីរ​នាក់​មក​ជា​មួយ​គាត់​សា​ជា​ថ្មី រួច​និយាយ​អំពី​ហេតុ‌ការណ៍​ដែល​នឹង​កើត​មាន​ដល់​គាត់៖

សូមមើលជំពូក ចម្លង




ម៉ាកុស 10:32
12 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​ពី​មាន​បន្ទូល​ឆ្លើយ​នៅ​ពេល​នោះ​ហើយ​ ព្រះយេស៊ូ​មាន​បន្ទូល​ថា៖​ «ឱ​ព្រះវរបិតា​ជា​ម្ចាស់​ស្ថានសួគ៌​ និង​ផែនដី​អើយ!​ ខ្ញុំ​សរសើរ​តម្កើង​ព្រះអង្គ​ ព្រោះ​ព្រះអង្គ​បាន​លាក់​សេចក្ដី​ទាំង​នេះ​ពី​មនុស្ស​មាន​ប្រាជ្ញា​ និង​មនុស្ស​ឈ្លាសវៃ​ ប៉ុន្ដែ​បើក​សំដែង​ដល់​ទារក​វិញ​


ព្រះអង្គ​មាន​បន្ទូល​ឆ្លើយ​ទៅ​គេ​ថា៖​ «ពីព្រោះ​អាថ៌កំបាំង​នៃ​នគរ​ស្ថានសួគ៌​បាន​ប្រទាន​មក​ឲ្យ​អ្នក​រាល់គ្នា​យល់​ ប៉ុន្ដែ​មិន​បាន​ប្រទាន​ឲ្យ​អ្នក​ទាំង​នោះ​ទេ​


មនុស្ស​ទាំង​អស់​ភ្ញាក់​ផ្អើល​ និង​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖​ «ស្អី​ហ្នឹង?​ សេចក្ដី​បង្រៀន​ថ្មី​នេះ​មាន​សិទ្ធិ​អំណាច​ម៉្លេះ​ លោក​បញ្ជា​ពួក​វិញ្ញាណ​អាក្រក់​ វា​ក៏​ស្ដាប់​បង្គាប់​លោក»​


ព្រះអង្គ​មិន​បាន​មាន​បន្ទូល​ទៅ​ពួកគេ​ ក្រៅ​ពី​រឿង​ប្រៀប​ប្រដូច​ឡើយ​ តែ​ពេល​នៅ​តែ​ឯង​ជាមួយ​នឹង​ពួក​សិស្ស​ ព្រះអង្គ​បាន​ពន្យល់​ប្រាប់​សព្វគ្រប់។​


បន្ទាប់មក​ ព្រះអង្គ​ក៏​បែរ​ទៅ​ពួក​សិស្ស​ ហើយ​មាន​បន្ទូល​ដោយ​ឡែក​ថា៖​ «មាន​ពរ​ហើយ​ ភ្នែក​ណា​ឃើញ​អ្វីៗ​ដែល​អ្នក​រាល់គ្នា​កំពុង​ឃើញ​


កាល​ព្រះអង្គ​មាន​បន្ទូល​អំពី​សេចក្ដី​ទាំង​នេះ​ហើយ​ ក៏​ធ្វើ​ដំណើរ​បន្ដ​ទៀត​ឡើង​ទៅ​ក្រុង​យេរូសាឡិម​


កាល​ជិត​ដល់​ថ្ងៃ​ដែល​ព្រះអង្គ​ត្រូវ​លើក​ឡើង​ទៅ​ស្ថានសួគ៌​ ព្រះអង្គ​ក៏​យាង​តម្រង់​ទៅ​ក្រុង​យេរូសាឡិម។​


ពេល​នោះ​លោក​ថូម៉ាស​ ហៅ​ឌីឌីម​ ក៏​និយាយ​ទៅ​ពួក​សិស្ស​ ជា​គូកន​របស់​គាត់​ថា៖​ «ចូរ​យើង​ទៅ​ស្លាប់​ជាមួយ​គាត់​ដែរ»។​


ពួក​សិស្ស​ទូល​ព្រះអង្គ​ថា៖​ «លោកគ្រូ​ ពួក​ជនជាតិ​យូដា​ទើប​តែ​រក​គប់​លោកគ្រូ​ តើ​លោកគ្រូ​គិត​ទៅ​ទី​នោះ​ទៀត​ឬ?»​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម