ក្រោយពីយល់ហេតុការណ៍នេះហើយ គាត់ក៏ធ្វើដំណើរទៅផ្ទះរបស់នាងម៉ារា ជាម្ដាយរបស់លោកយ៉ូហានដែលហៅថាម៉ាកុស ជាកន្លែងដែលមានមនុស្សជាច្រើនកំពុងជួបជុំគ្នាអធិស្ឋាន។
ភីលេម៉ូន 1:24 - Khmer Christian Bible ហើយម៉ាកុស លោកអើរីស្ដាក លោកដេម៉ាស និងលោកលូកាដែលជាអ្នករួមការងារជាមួយខ្ញុំ ក៏ជម្រាបសួរមកអ្នកដែរ។ ព្រះគម្ពីរខ្មែរសាកល ម៉ាកុស អើរីស្តាក ដេម៉ាស និងលូកា អ្នករួមការងារជាមួយខ្ញុំ ក៏ផ្ដាំសួរសុខទុក្ខអ្នកដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយលោកម៉ាកុស លោកអើរីស្តាក លោកដេម៉ាស និងលោកលូកា ជាអ្នករួមការជាមួយខ្ញុំ ក៏សូមជម្រាបសួរមកអ្នកដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហើយលោកម៉ាកុស លោកអើរីស្ដាក លោកដេម៉ាស និងលោកលូកា ដែលរួមការងាររបស់ខ្ញុំ ក៏សូមជម្រាបសួរមកលោកប្អូនដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រមទាំងអ្នកម៉ាកុស អ្នកអើរីស្តាក អ្នកដេម៉ាស នឹងអ្នកលូកា ជាគូកនធ្វើការជា១នឹងខ្ញុំ គេក៏សូមជំរាបសួរមកអ្នកផង។ អាល់គីតាប ហើយលោកម៉ាកុស លោកអើរីស្ដាក លោកដេម៉ាស និងលោក លូកា ដែលរួមការងាររបស់ខ្ញុំ ក៏សូមជម្រាបសួរមកលោកប្អូនដែរ។ |
ក្រោយពីយល់ហេតុការណ៍នេះហើយ គាត់ក៏ធ្វើដំណើរទៅផ្ទះរបស់នាងម៉ារា ជាម្ដាយរបស់លោកយ៉ូហានដែលហៅថាម៉ាកុស ជាកន្លែងដែលមានមនុស្សជាច្រើនកំពុងជួបជុំគ្នាអធិស្ឋាន។
លោកបារណាបាស និងលោកសុល ក្រោយពីបានបំពេញកិច្ចការរបស់ខ្លួនចប់ហើយ ពួកគេក៏ត្រលប់ទៅក្រុងយេរូសាឡិមវិញ ទាំងយកលោកយ៉ូហានដែលហៅថាម៉ាកុសទៅជាមួយផង។
លោកប៉ូល និងគូកនរបស់គាត់បានចុះសំពៅចេញពីក្រុងប៉ាផុសមកដល់ក្រុងពើកា ក្នុងស្រុកប៉ាមភីលា។ នៅពេលនោះលោកយ៉ូហានបានចាកចេញពីពួកគាត់ ហើយត្រលប់ទៅក្រុងយេរូសាឡិមវិញ
ពេលនោះមានការច្របូកច្របល់ពេញក្រុង ហើយពួកគេសម្រុកចូលព្រមគ្នាទៅក្នុងទីលានមហោស្រព រួចចាប់លោកកៃយុស និងលោកអើរីស្តាក ជាអ្នកស្រុកម៉ាសេដូន ដែលជាគូកនរួមដំណើរជាមួយលោកប៉ូល។
ដូច្នេះ យើងក៏ជិះសំពៅមួយមកពីក្រុងអាត្រាមីតដែលបម្រុងនឹងធ្វើដំណើរទៅកន្លែងផ្សេងៗតាមបណ្ដោយឆ្នេរស្រុកអាស៊ី ហើយយើងបានចេញសំពៅទៅដោយមានលោកអើរីស្ដាកជាអ្នកស្រុកម៉ាសេដូនទៅជាមួយ។
ចំពោះលោកទីតុស គាត់ជាគូកនរបស់ខ្ញុំ និងជាអ្នករួមការងារជាមួយខ្ញុំសម្រាប់អ្នករាល់គ្នា រីឯពួកបងប្អូនរបស់យើងផ្សេងទៀត ពួកគេជាសាវករបស់ក្រុមជំនុំទាំងឡាយ និងជាសិរីរុងរឿងរបស់ព្រះគ្រិស្ដ
ហើយខ្ញុំគិតថា ខ្ញុំចាំបាច់ត្រូវចាត់លោកអេប៉ាប្រូឌីតឲ្យមកជួបអ្នករាល់គ្នាដែរ គាត់ជាបងប្អូន ជាអ្នករួមការងារ ជាអ្នករួមប្រយុទ្ធ និងជាអ្នកផ្គត់ផ្គង់សេចក្ដីត្រូវការរបស់ខ្ញុំ ហើយក៏ជាអ្នកនាំសាររបស់អ្នករាល់គ្នាដែរ
អ្នករួមការងារដ៏ពិតប្រាកដរបស់ខ្ញុំអើយ! ខ្ញុំក៏សុំអ្នករាល់គ្នាដែរថា ចូរជួយស្រ្ដីទាំងពីរនាក់នោះផង ដ្បិតពួកនាងបានតស៊ូជាមួយខ្ញុំនៅក្នុងដំណឹងល្អ ព្រមទាំងជាមួយលោកក្លេម៉ង់ និងពួកអ្នករួមការងាររបស់ខ្ញុំផ្សេងទៀតដែលមានឈ្មោះនៅក្នុងបញ្ជីជីវិតដែរ។
លោកអើរីស្ដាកជាអ្នកជាប់ឃុំឃាំងជាមួយខ្ញុំ និងម៉ាកុសជាបងប្អូនជីដូនមួយរបស់លោកបារណាបាសក៏ជម្រាបសួរមកអ្នករាល់គ្នាដែរ។ ចំពោះម៉ាកុសវិញ អ្នករាល់គ្នាបានទទួលបង្គាប់រួចហើយ គឺពេលណាគាត់មកដល់ ចូរអ្នករាល់គ្នាទទួលគាត់ចុះ។
លោកលូកាជាគ្រូពេទ្យជាទីស្រឡាញ់ និងលោកដេម៉ាសក៏ជម្រាបសួរមកអ្នករាល់គ្នាដែរ។
ក្រុមជំនុំនៅស្រុកបាប៊ីឡូនដែលព្រះអង្គបានជ្រើសរើសជាមួយអ្នករាល់គ្នា ព្រមទាំងម៉ាកុសជាកូនប្រុសរបស់ខ្ញុំ ក៏ជម្រាបសួរមកអ្នករាល់គ្នាដែរ។
ដូច្នេះ យើងត្រូវជួយទំនុកបម្រុងមនុស្សបែបនេះ ដើម្បីឲ្យយើងត្រលប់ជាអ្នករួមការងារសម្រាប់សេចក្ដីពិត។