អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ! ចូរមកឯខ្ញុំចុះ ខ្ញុំនឹងឲ្យអ្នករាល់គ្នាសម្រាក
ភីលីព 2:26 - Khmer Christian Bible ព្រោះគាត់មានបំណងចង់មកជួបអ្នករាល់គ្នាណាស់ ហើយគាត់ពិបាកចិត្ដណាស់ដោយសារតែអ្នករាល់គ្នាបានឮថា គាត់ឈឺ។ ព្រះគម្ពីរខ្មែរសាកល ព្រោះថាគាត់នឹករលឹកអ្នកទាំងអស់គ្នា ព្រមទាំងពិបាកចិត្តយ៉ាងខ្លាំងដោយព្រោះអ្នករាល់គ្នាបានឮថាគាត់ឈឺ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គាត់រឭកដល់អ្នករាល់គ្នាជាខ្លាំង ហើយមានចិត្តព្រួយណាស់ ព្រោះអ្នករាល់គ្នាបានឮថាគាត់ឈឺ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គាត់មានបំណងចង់មកជួបបងប្អូនទាំងអស់គ្នាខ្លាំងណាស់ ហើយគាត់ក៏ពិបាកចិត្ត ព្រោះបងប្អូនបានទទួលដំណឹងថាគាត់មានជំងឺ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គាត់រឭកដល់អ្នករាល់គ្នាជាខ្លាំង ហើយមានចិត្តព្រួយណាស់ ដោយព្រោះអ្នករាល់គ្នាបានឮថា គាត់ឈឺ អាល់គីតាប គាត់មានបំណងចង់មកជួបបងប្អូនទាំងអស់គ្នាខ្លាំងណាស់ ហើយគាត់ក៏ពិបាកចិត្ដ ព្រោះបងប្អូនបានទទួលដំណឹងថាគាត់មានជំងឺ។ |
អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ! ចូរមកឯខ្ញុំចុះ ខ្ញុំនឹងឲ្យអ្នករាល់គ្នាសម្រាក
ព្រះអង្គយកលោកពេត្រុស និងកូនប្រុសទាំងពីរនាក់របស់លោកសេបេដេទៅជាមួយ ហើយព្រះអង្គចាប់ផ្ដើមមានទុក្ខព្រួយ និងពិបាកចិត្ដយ៉ាងខ្លាំង។
ពេលនោះលោកប៉ូលឆ្លើយថា៖ «តើអ្នករាល់គ្នាយំធ្វើឲ្យខ្ញុំខូចចិត្ដធ្វើអ្វី? ដ្បិតដើម្បីព្រះនាមរបស់ព្រះអម្ចាស់យេស៊ូ ខ្ញុំមិនត្រឹមតែសុខចិត្ដឲ្យគេចងប៉ុណ្ណោះទេ គឺសុខចិត្ដស្លាប់នៅក្រុងយេរូសាឡិមទៀតផង»
ដ្បិតខ្ញុំទន្ទឹងរង់ចាំជួបអ្នករាល់គ្នា ដើម្បីចែកអំណោយទានខាងវិញ្ញាណខ្លះដល់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាបានរឹងមាំ
បើអវយវៈណាមួយឈឺចាប់ នោះអវយវៈទាំងអស់ក៏ឈឺចាប់ដែរ ឬបើអវយវៈណាមួយទទួលបានការសរសើរ នោះអវយវៈទាំងអស់ក៏អរសប្បាយដែរ។
ហើយនៅក្នុងការទូលអង្វររបស់ពួកគេសម្រាប់អ្នករាល់គ្នា ពួកគេស្រឡាញ់អ្នករាល់គ្នាយ៉ាងខ្លាំង ដោយព្រោះព្រះគុណដ៏លើសលប់របស់ព្រះជាម្ចាស់ដែលនៅលើអ្នករាល់គ្នា។
ចូរជួយរំលែកបន្ទុកគ្នាទៅវិញទៅមក ធ្វើដូច្នេះ ទើបអ្នករាល់គ្នាសម្រេចតាមក្រឹត្យវិន័យរបស់ព្រះគ្រិស្ដ
ដូច្នេះ សូមអ្នករាល់គ្នាកុំរសាយចិត្ដដោយព្រោះតែសេចក្ដីវេទនារបស់ខ្ញុំសម្រាប់អ្នករាល់គ្នានេះឡើយ ដ្បិតគឺជាសេចក្ដីរុងរឿងរបស់អ្នករាល់គ្នាទេ។
ព្រះជាម្ចាស់ជាសាក្សីរបស់ខ្ញុំថា ខ្ញុំស្រឡាញ់អ្នកទាំងអស់គ្នាខ្លាំងយ៉ាងណា ដោយព្រះហឫទ័យសន្ដោសរបស់ព្រះគ្រិស្ដយេស៊ូ។
ហើយខ្ញុំគិតថា ខ្ញុំចាំបាច់ត្រូវចាត់លោកអេប៉ាប្រូឌីតឲ្យមកជួបអ្នករាល់គ្នាដែរ គាត់ជាបងប្អូន ជាអ្នករួមការងារ ជាអ្នករួមប្រយុទ្ធ និងជាអ្នកផ្គត់ផ្គង់សេចក្ដីត្រូវការរបស់ខ្ញុំ ហើយក៏ជាអ្នកនាំសាររបស់អ្នករាល់គ្នាដែរ
មែនហើយ គាត់ឈឺធ្ងន់ស្ទើរតែស្លាប់មែន ប៉ុន្ដែព្រះជាម្ចាស់បានមេត្ដាដល់គាត់ ហើយមិនមែនតែគាត់ប៉ុណ្ណោះទេ ព្រះអង្គក៏មេត្ដាដល់ខ្ញុំដែរ ដើម្បីកុំឲ្យខ្ញុំមានទុក្ខត្រួតលើទុក្ខ។
ដូច្នេះ បងប្អូនជាទីស្រឡាញ់ ជាទីនឹករឮកបំផុត ជាអំណរ និងជាកិត្ដិយសរបស់ខ្ញុំអើយ! ចូរបងប្អូនឈរឲ្យមាំមួនដូច្នេះនៅក្នុងព្រះអម្ចាស់ចុះ
ហេតុនេះហើយបានជាអ្នករាល់គ្នាមានចិត្ដរីករាយយ៉ាងខ្លាំង ទោះជាពេលនេះ អ្នករាល់គ្នាត្រូវរងទុក្ខលំបាកមួយរយៈពេលខ្លីដោយសារសេចក្ដីល្បួងផ្សេងៗក្ដី