១ ពេត្រុស 1:6 - Khmer Christian Bible6 ហេតុនេះហើយបានជាអ្នករាល់គ្នាមានចិត្ដរីករាយយ៉ាងខ្លាំង ទោះជាពេលនេះ អ្នករាល់គ្នាត្រូវរងទុក្ខលំបាកមួយរយៈពេលខ្លីដោយសារសេចក្ដីល្បួងផ្សេងៗក្ដី សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល6 ដោយហេតុនេះ អ្នករាល់គ្នាក៏ត្រេកអរយ៉ាងខ្លាំង ទោះបីជាឥឡូវនេះ អ្នករាល់គ្នាត្រូវតែព្រួយចិត្តមួយរយៈ ដោយសារតែការសាកល្បងផ្សេងៗក៏ដោយ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦6 ដោយសារសេចក្តីនេះ អ្នករាល់គ្នាមានអំណរយ៉ាងខ្លាំង ទោះបើសព្វថៃ្ងនេះត្រូវរងទុក្ខលំបាកផ្សេងៗជាយូរបន្តិចក៏ដោយ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥6 ហេតុនេះហើយបានជាបងប្អូនមានចិត្តរីករាយយ៉ាងខ្លាំង ទោះបីពេលនេះ បងប្អូនព្រួយចិត្តដោយជួបនឹងទុក្ខលំបាកផ្សេងៗក្នុងមួយរយៈពេលខ្លីក៏ដោយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤6 អ្នករាល់គ្នាក៏មានសេចក្ដីអំណរជាខ្លាំង ក្នុងសេចក្ដីសង្គ្រោះនោះ ទោះបើសព្វថ្ងៃនេះត្រូវរងទុក្ខព្រួយជាយូរបន្តិច ដោយកើតមានសេចក្ដីល្បួងផ្សេងៗក៏ដោយ សូមមើលជំពូកអាល់គីតាប6 ហេតុនេះហើយ បានជាបងប្អូនមានចិត្ដរីករាយយ៉ាងខ្លាំង ទោះបីពេលនេះ បងប្អូនព្រួយចិត្ដដោយជួបនឹងទុក្ខលំបាកផ្សេងៗ ក្នុងមួយរយៈពេលខ្លីក៏ដោយ។ សូមមើលជំពូក |
បន្ទាប់ពីអ្នករាល់គ្នាបានរងទុក្ខមួយរយៈពេលកន្លងមក ព្រះជាម្ចាស់ដ៏មានព្រះគុណគ្រប់បែបយ៉ាងដែលបានត្រាស់ហៅអ្នករាល់គ្នាមកក្នុងសិរីរុងរឿងដ៏អស់កល្បជានិច្ចរបស់ព្រះអង្គតាមរយៈព្រះយេស៊ូគ្រិស្ដ ព្រះអង្គនឹងប្រោសអ្នករាល់គ្នាឲ្យគ្រប់លក្ខណ៍ ឲ្យមាំមួន ឲ្យមានកម្លាំង និងឲ្យអ្នករាល់គ្នារឹងមាំឡើង។