ព្រះអង្គមានបន្ទូលដូច្នេះ គឺបង្ហាញអំពីរបៀបដែលគាត់នឹងត្រូវស្លាប់ដើម្បីថ្វាយសិរីរុងរឿងដល់ព្រះជាម្ចាស់។ កាលព្រះអង្គមានបន្ទូលដូច្នោះហើយ ព្រះអង្គក៏ប្រាប់គាត់ថា៖ «ចូរមកតាមខ្ញុំចុះ!»
ភីលីព 1:20 - Khmer Christian Bible ស្របទៅតាមការទន្ទឹងរង់ចាំដោយអន្ទះសារ និងសេចក្ដីសង្ឃឹមរបស់ខ្ញុំ គឺថា ខ្ញុំនឹងមិនត្រូវខ្មាសក្នុងការអ្វីឡើយ ផ្ទុយទៅវិញ ខ្ញុំមានសេចក្ដីក្លាហានទាំងស្រុង ទាំងនៅពេលឥឡូវនេះ ក៏ដូចរាល់ពេលដែរ ដើម្បីឲ្យព្រះគ្រិស្ដនឹងត្រូវបានលើកតម្កើងឡើងនៅក្នុងរូបកាយរបស់ខ្ញុំ ទោះរស់ ឬស្លាប់ក្ដី ព្រះគម្ពីរខ្មែរសាកល បំណងចិត្ត និងសេចក្ដីសង្ឃឹមរបស់ខ្ញុំគឺថា កុំឲ្យខ្ញុំមានអ្វីត្រូវអៀនខ្មាសឡើយ ផ្ទុយទៅវិញ សូមឲ្យព្រះគ្រីស្ទត្រូវបានលើកតម្កើងក្នុងរូបកាយរបស់ខ្ញុំ ដោយភាពក្លាហានដ៏ពេញលេញនៅឥឡូវនេះដូចសព្វដង ទោះបីជាតាមរយៈការរស់ ឬការស្លាប់ក៏ដោយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្វីដែលខ្ញុំទន្ទឹងរង់ចាំ និងសង្ឃឹមអស់ពីចិត្តនោះ ខ្ញុំនឹងមិនខ្មាសក្នុងការអ្វីឡើយ គឺឲ្យតែខ្ញុំបានតម្កើងព្រះគ្រីស្ទ ដោយចិត្តក្លាហានគ្រប់ជំពូក ក្នុងរូបកាយខ្ញុំ ក្នុងពេលឥឡូវនេះ ក៏ដូចជាពេលណាទាំងអស់ ទោះរស់ឬស្លាប់ក្តី។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំទន្ទឹងរង់ចាំយ៉ាងខ្លាំងអស់ពីចិត្ត និងសង្ឃឹមលើព្រះអង្គ ខ្ញុំមិនត្រូវអាម៉ាស់មុខត្រង់ណាឡើយ។ ផ្ទុយទៅវិញ ពេលនេះក៏ដូចជាពេលណាទាំងអស់ ខ្ញុំនៅតែមានចិត្តរឹងប៉ឹង ឥតរង្គើ ទោះបីខ្ញុំត្រូវរស់ ឬស្លាប់ក្ដី ខ្ញុំនឹងលើកតម្កើងព្រះគ្រិស្តក្នុងរូបកាយខ្ញុំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តាមសេចក្ដីដែលខ្ញុំទន្ទឹងចាំ ហើយសង្ឃឹមអស់ពីចិត្តថា ខ្ញុំមិនត្រូវខ្មាសក្នុងការអ្វីឡើយ គឺឲ្យតែខ្ញុំបានដំកើងព្រះគ្រីស្ទក្នុងរូបកាយខ្ញុំវិញ ដោយចិត្តក្លាហានគ្រប់ជំពូក ក្នុងពេលឥឡូវនេះចុះ ដូចជាពីដើមរៀងមកដែរ ទោះរស់ឬស្លាប់ក្តី អាល់គីតាប ខ្ញុំទន្ទឹងរង់ចាំយ៉ាងខ្លាំងអស់ពីចិត្ដ និងសង្ឃឹមលើទ្រង់ ខ្ញុំមិនត្រូវអាម៉ាស់មុខត្រង់ណាឡើយ។ ផ្ទុយទៅវិញ ពេលនេះក៏ដូចជាពេលណាទាំងអស់ ខ្ញុំនៅតែមានចិត្ដរឹងប៉ឹងឥតរង្គើ ទោះបីខ្ញុំត្រូវរស់ ឬស្លាប់ក្ដី ខ្ញុំនឹងលើកតម្កើងអាល់ម៉ាហ្សៀសក្នុងរូបកាយខ្ញុំ។ |
ព្រះអង្គមានបន្ទូលដូច្នេះ គឺបង្ហាញអំពីរបៀបដែលគាត់នឹងត្រូវស្លាប់ដើម្បីថ្វាយសិរីរុងរឿងដល់ព្រះជាម្ចាស់។ កាលព្រះអង្គមានបន្ទូលដូច្នោះហើយ ព្រះអង្គក៏ប្រាប់គាត់ថា៖ «ចូរមកតាមខ្ញុំចុះ!»
ប៉ុន្ដែខ្ញុំមិនចាត់ទុកថា ជីវិតរបស់ខ្ញុំមានតម្លៃសម្រាប់ខ្ញុំទេ ឲ្យតែមុខងារ និងកិច្ចការដែលខ្ញុំបានទទួលពីព្រះអម្ចាស់យេស៊ូ ដែលឲ្យខ្ញុំធ្វើបន្ទាល់អំពីដំណឹងល្អនៃព្រះគុណរបស់ព្រះជាម្ចាស់ បានសម្រេចចុះ។
ពេលនោះលោកប៉ូលឆ្លើយថា៖ «តើអ្នករាល់គ្នាយំធ្វើឲ្យខ្ញុំខូចចិត្ដធ្វើអ្វី? ដ្បិតដើម្បីព្រះនាមរបស់ព្រះអម្ចាស់យេស៊ូ ខ្ញុំមិនត្រឹមតែសុខចិត្ដឲ្យគេចងប៉ុណ្ណោះទេ គឺសុខចិត្ដស្លាប់នៅក្រុងយេរូសាឡិមទៀតផង»
ពេលពួកគេបានអធិស្ឋានរួចហើយ កន្លែងដែលពួកគេកំពុងជួបប្រជុំគ្នានោះក៏ញ័ររញ្ជួយ រីឯពួកគេក៏ពេញដោយព្រះវិញ្ញាណបរិសុទ្ធទាំងអស់គ្នា ហើយចាប់ផ្ដើមប្រកាសព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយក្លាហាន។
ដូច្នេះ បងប្អូនអើយ! តាមរយៈសេចក្ដីមេត្ដាករុណារបស់ព្រះជាម្ចាស់ ខ្ញុំទទូចឲ្យអ្នករាល់គ្នាថ្វាយរូបកាយរបស់អ្នករាល់គ្នាទុកជាយញ្ញបូជាដែលមានជីវិត ហើយបរិសុទ្ធ ព្រមទាំងជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់ ដ្បិតនេះហើយជាការបម្រើដ៏ត្រឹមត្រូវរបស់អ្នករាល់គ្នា
ហើយសេចក្ដីសង្ឃឹមមិនធ្វើឲ្យខកចិត្ដឡើយ ព្រោះសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់បានបង្ហូរមកក្នុងចិត្ដយើងតាមរយៈព្រះវិញ្ញាណបរិសុទ្ធដែលព្រះអង្គបានប្រទានដល់យើង។
ហើយមិនត្រូវប្រគល់អវយវៈទាំងឡាយរបស់អ្នករាល់គ្នាឲ្យបាបទុកជាឧបករណ៍បម្រើសេចក្ដីទុច្ចរិតឡើយ ផ្ទុយទៅវិញ ត្រូវថ្វាយខ្លួនដល់ព្រះជាម្ចាស់ ទុកដូចជាបានរស់ពីស្លាប់ឡើងវិញ រួចថ្វាយអវយវៈទាំងឡាយរបស់អ្នករាល់គ្នាដល់ព្រះជាម្ចាស់ទុកជាឧបករណ៍បម្រើសេចក្ដីសុចរិតវិញ
ដោយសារភាពទន់ខ្សោយខាងសាច់ឈាមរបស់អ្នករាល់គ្នា ខ្ញុំសូមនិយាយតាមបែបមនុស្សលោកទៅចុះ គឺពីមុនអ្នករាល់គ្នាបានប្រគល់អវយវៈទាំងឡាយរបស់អ្នករាល់គ្នាបម្រើសេចក្ដីស្មោកគ្រោក និងសេចក្ដីទុច្ចរិតដែលនាំទៅសេចក្ដីអាក្រក់ជាយ៉ាងណា ឥឡូវនេះចូរអ្នករាល់គ្នាប្រគល់អវយវៈទាំងឡាយរបស់អ្នករាល់គ្នានោះបម្រើសេចក្ដីសុចរិតដែលនាំទៅភាពបរិសុទ្ធជាយ៉ាងនោះដែរ។
ដ្បិតអ្វីៗដែលព្រះជាម្ចាស់បានបង្កើតមកកំពុងទន្ទឹងរង់ចាំការបង្ហាញខ្លួននៃកូនរបស់ព្រះជាម្ចាស់ដោយអន្ទះសា
ដូចមានសេចក្ដីចែងទុកថា៖ «យើងបានដាក់ថ្មដែលនាំឲ្យជំពប់ដួលមួយនៅក្រុងស៊ីយ៉ូន ហើយជាផ្ទាំងថ្មដែលរវាទចិត្ដ ប៉ុន្ដែអ្នកណាជឿលើថ្មនោះ អ្នកនោះនឹងមិនត្រូវខកចិត្ដឡើយ»។
បងប្អូនអើយ! ដោយសារមោទនៈភាពដែលខ្ញុំមានដោយសារអ្នករាល់គ្នានៅក្នុងព្រះគ្រិស្ដយេស៊ូជាព្រះអម្ចាស់របស់យើង ខ្ញុំសូមស្បថថា ខ្ញុំស្លាប់រាល់ថ្ងៃ។
ដ្បិតព្រះអង្គបានបង់ថ្លៃលោះអ្នករាល់គ្នារួចហើយ ដូច្នេះចូរសរសើរតម្កើងព្រះជាម្ចាស់ដោយរូបកាយរបស់អ្នករាល់គ្នាចុះ។
ហើយគេមានចិត្ដបែងចែក។ រីឯស្រ្ដីដែលគ្មានប្ដី និងស្រីក្រមុំវិញ គេខ្វល់ខ្វាយតែនឹងកិច្ចការរបស់ព្រះអម្ចាស់ ដើម្បីឲ្យនាងបានបរិសុទ្ធទាំងរូបកាយ និងវិញ្ញាណ ប៉ុន្ដែស្រ្ដីដែលមានប្ដី គេខ្វល់ខ្វាយតែនឹងកិច្ចការនៅលោកិយនេះ គឺធ្វើយ៉ាងណាឲ្យគាប់ចិត្ដប្ដីប៉ុណ្ណោះ។
ទោះបីខ្ញុំអួតជ្រុលអំពីសិទ្ធិអំណាចរបស់យើងដែលព្រះអម្ចាស់បានប្រទានឲ្យសម្រាប់ស្អាងចិត្ដ មិនមែនសម្រាប់បំផ្លាញអ្នករាល់គ្នាក៏ដោយ ក៏ខ្ញុំមិនខ្មាសដែរ
យើងតែងតែផ្ទុកការសោយទិវង្គតរបស់ព្រះយេស៊ូក្នុងរូបកាយរបស់យើងជានិច្ច ដើម្បីឲ្យជីវិតរបស់ព្រះយេស៊ូបានបង្ហាញឲ្យឃើញតាមរយៈរូបកាយរបស់យើងដែរ
ហើយព្រះអង្គបានសោយទិវង្គតជំនួសមនុស្សទាំងអស់ នោះមនុស្សដែលរស់នៅ មិនរស់ដើម្បីខ្លួនឯងទៀតទេ គឺរស់ដើម្បីព្រះអង្គដែលបានសោយទិវង្គត និងបានរស់ឡើងវិញសម្រាប់ពួកគេ
ទោះបីខ្ញុំបានអួតគាត់ខ្លះៗអំពីអ្នករាល់គ្នាក៏ដោយ ក៏ខ្ញុំមិនមានសេចក្ដីខ្មាសដែរ ព្រោះសេចក្ដីទាំងឡាយដែលយើងប្រាប់ដល់អ្នករាល់គ្នាជាសេចក្ដីពិតយ៉ាងណា នោះការដែលយើងអួតលោកទីតុសអំពីអ្នករាល់គ្នាក៏ជាសេចក្ដីពិតយ៉ាងនោះដែរ
ខ្ញុំនិយាយទៅកាន់អ្នករាល់គ្នាដោយក្លាហាន ហើយមានមោទនៈភាពយ៉ាងខ្លាំងដោយព្រោះអ្នករាល់គ្នា ខ្ញុំបានទទួលការកម្សាន្ដចិត្ដយ៉ាងពោរពេញ ហើយខ្ញុំក៏មានអំណរយ៉ាងបរិបូរដែរ នៅក្នុងសេចក្ដីវេទនាគ្រប់បែបយ៉ាង។
ហើយដោយសារការជាប់ចំណងរបស់ខ្ញុំនេះ បងប្អូនភាគច្រើនបានជឿជាក់លើព្រះអម្ចាស់ ហើយកាន់តែហ៊ានប្រកាសព្រះបន្ទូលដោយឥតភ័យខ្លាចឡើយ។
ហើយទោះបីត្រូវច្រូចខ្ញុំលើយញ្ញបូជា និងលើការងារបម្រើជំនឿរបស់អ្នករាល់គ្នាក៏ដោយ ក៏ខ្ញុំមានអំណរ ហើយត្រេកអរជាមួយអ្នករាល់គ្នាដែរ
ឥឡូវនេះ ខ្ញុំមានអំណរនឹងការរងទុក្ខលំបាករបស់ខ្ញុំដោយព្រោះអ្នករាល់គ្នា ដ្បិតខ្ញុំកំពុងបំពេញក្នុងរូបសាច់របស់ខ្ញុំនូវភាពខ្វះខាតនៃការរងទុក្ខលំបាករបស់ព្រះគ្រិស្ដសម្រាប់រូបកាយរបស់ព្រះអង្គដែលជាក្រុមជំនុំ
សូមព្រះជាម្ចាស់នៃសេចក្ដីសុខសាន្តញែកអ្នករាល់គ្នាជាបរិសុទ្ធទាំងស្រុង ហើយរក្សាព្រលឹង វិញ្ញាណ និងរូបកាយរបស់អ្នករាល់គ្នាឲ្យឥតបន្ទោសបាន រហូតដល់ព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់នៃយើងយាងមក។
ប៉ុន្ដែបើត្រូវរងទុក្ខដោយព្រោះតែជាគ្រិស្ដបរិស័ទ នោះចូរកុំខ្មាស់ឡើយ ផ្ទុយទៅវិញ ចូរសរសើរតម្កើងព្រះជាម្ចាស់ដោយព្រោះតែឈ្មោះនេះចុះ
ឥឡូវនេះ កូនតូចៗអើយ! ចូរនៅជាប់នឹងព្រះអង្គចុះ ដើម្បីឲ្យយើងមានសេចក្ដីក្លាហាន នៅពេលដែលព្រះអង្គបង្ហាញខ្លួន ព្រមទាំងមិនខ្មាសនៅពីមុខព្រះអង្គក្នុងកាលដែលព្រះអង្គយាងត្រលប់មកវិញ។