Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 15:31 - Khmer Christian Bible

31 បងប្អូន​អើយ!​ ដោយសារ​មោទនៈភាព​ដែល​ខ្ញុំ​មាន​ដោយសារ​អ្នក​រាល់គ្នា​នៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​ជា​ព្រះអម្ចាស់​របស់​យើង​ ខ្ញុំ​សូម​ស្បថ​ថា​ ខ្ញុំ​ស្លាប់​រាល់​ថ្ងៃ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

31 បងប្អូន​អើយ ខ្ញុំ​សូម​បញ្ជាក់ដោយនូវ​មោទនភាព​ចំពោះ​អ្នករាល់គ្នា​ដែល​ខ្ញុំ​មាន​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ​ព្រះអម្ចាស់​នៃយើង​ថា ខ្ញុំ​ស្លាប់​ជា​រៀងរាល់ថ្ងៃ​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

31 បង‌ប្អូន​អើយ ខ្ញុំ​ស្បថ​ដោយ​អំនួត​ដែល​ខ្ញុំ​អួតពី​អ្នក​រាល់​គ្នា ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ ជា​ព្រះ‌អម្ចាស់​នៃ​យើង​ថា ខ្ញុំ​ស្លាប់​រាល់​ថ្ងៃ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

31 បងប្អូន​អើយ រៀង​រាល់​ថ្ងៃ​ខ្ញុំ​ប្រឈម​មុខ​តទល់​នឹង​សេចក្ដី​ស្លាប់​ជានិច្ច។ ខ្ញុំ​សូម​បញ្ជាក់​ប្រាប់​បងប្អូន​ថា សេចក្ដី​នេះ​ពិត​មែន ដូច​បងប្អូន​ជា​កិត្តិយស​របស់​ខ្ញុំ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះគ្រិស្ត‌យេស៊ូ ជា​ព្រះ‌អម្ចាស់​របស់​យើង​ស្រាប់​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

31 ខ្ញុំ​ស្បថ​ដោយ​នូវ​សេចក្ដី​អំនួត ដែល​ខ្ញុំ​អួត​ពី​អ្នក​រាល់​គ្នា ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា​ថា ខ្ញុំ​ស្លាប់​រាល់​តែ​ថ្ងៃ

សូមមើលជំពូក ចម្លង

អាល់គីតាប

31 បង​ប្អូន​អើយ​រៀង​រាល់​ថ្ងៃ ខ្ញុំ​ប្រឈម​មុខ​តទល់​នឹង​សេចក្ដី​ស្លាប់​ជា‌និច្ច។ ខ្ញុំ​សូម​បញ្ជាក់​ប្រាប់​បង​ប្អូន​ថា សេចក្ដី​នេះ​ពិត​មែន ដូច​បង​ប្អូន​ជា​កិត្ដិយស​របស់​ខ្ញុំ នៅ​ចំពោះ​មុខ​អាល់ម៉ា‌ហ្សៀស‌អ៊ីសា ជា​អម្ចាស់​របស់​យើង​ស្រាប់​ហើយ។

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 15:31
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​គ្រាន់តែ​ដឹង​ថា​ ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ធ្វើ​បន្ទាល់​ប្រាប់​ខ្ញុំ​នៅ​គ្រប់​ក្រុង​ថា​ មាន​ចំណង​ និង​ទុក្ខ​លំបាក​កំពុង​រង់ចាំ​ខ្ញុំ​


ដូច​មាន​សេចក្ដី​ចែង​ទុក​ថា៖​ «ដោយ​ព្រោះ​ព្រះអង្គ​ យើង​បាន​ប្រឈម​មុខ​ចំពោះ​សេចក្ដី​ស្លាប់​វាល់ព្រឹក​វាល់ល្ងាច​ ដូចជា​ចៀម​ដែលត្រូវ​យក​ទៅ​សម្លាប់»។​


មោទនភាព​របស់​យើង​គឺ​បែប​នេះ​ មនសិការ​របស់​យើង​ធ្វើ​បន្ទាល់​ថា​ យើង​មាន​អាកប្បកិរិយា​ក្នុង​ពិភពលោក​នេះ​ ដោយ​សេចក្ដី​សប្បុរស​ និង​សេចក្ដី​ស្មោះត្រង់​របស់​ព្រះជាម្ចាស់​ មិន​មែន​ដោយសារ​ប្រាជ្ញា​ខាង​សាច់ឈាម​ទេ​ ប៉ុន្ដែ​ដោយសារ​ព្រះគុណ​របស់​ព្រះជាម្ចាស់​វិញ​ ជា​ពិសេស​ចំពោះ​អ្នក​រាល់គ្នា។​


តើ​ពួកគេ​ជា​អ្នកបម្រើ​ព្រះគ្រិស្ដ​ឬ?​ ខ្ញុំ​និយាយ​ដូចជា​មនុស្ស​ឆ្កួត​ថា​ ខ្ញុំ​លើស​ពួកគេ​ទៅ​ទៀត​ ខ្ញុំ​បាន​ធ្វើ​ការ​នឿយ​ហត់​យ៉ាង​លើសលប់​ ជាប់​ឃុំឃាំង​ជា​ញឹកញាប់​ ត្រូវ​គេ​វាយ​ជា​ញឹកញាប់​ ហើយ​ជិត​ស្លាប់​ជាច្រើន​លើក​ច្រើន​សា​


ប៉ុន្ដែ​អរព្រះគុណ​ព្រះជាម្ចាស់​ដែល​តែងតែ​នាំ​យើង​ចូល​ក្នុង​ក្បួន​ជ័យជម្នះ​របស់​ព្រះគ្រិស្ដ​ជានិច្ច​ ហើយ​ព្រះអង្គ​សាយភាយ​ក្លិន​ដែល​នាំ​ឲ្យ​ស្គាល់​ព្រះអង្គ​ នៅ​គ្រប់ទី​កន្លែង​តាមរយៈ​យើង​


ដ្បិត​យើង​ទេ​តើ​ ដែល​ជា​ពួកអ្នក​កាត់ស្បែក​ពិត​ប្រាកដ​ ជា​អ្នក​ថ្វាយបង្គំ​ព្រះជាម្ចាស់​ដោយ​វិញ្ញាណ​ ហើយ​អួត​អំពី​ព្រះគ្រិស្ដ​យេស៊ូ​ ព្រមទាំង​មិន​ទុក​ចិត្ត​លើ​សាច់ឈាម​ទេ​


ដ្បិត​តើ​អ្នកណា​ជា​សេចក្ដី​សង្ឃឹម​ និង​ជា​អំណរ​ ឬ​ជា​មកុដ​ដែល​នាំ​ឲ្យ​យើង​មាន​មោទនៈភាព​នៅ​ចំពោះ​ព្រះអម្ចាស់​យេស៊ូ​ នៅ​ពេល​ព្រះអង្គ​យាង​មក​វិញ‍?​ តើ​មិន​មែន​អ្នក​រាល់គ្នា​ទេ‍​ឬ?​


តើ​យើង​អាច​អរព្រះគុណ​ព្រះជាម្ចាស់​ដូច​ម្ដេច​អំពី​អ្នក​រាល់គ្នា​ សម្រាប់​គ្រប់​ទាំង​អំណរ​ដែល​យើង​មាន​ដោយសារ​អ្នក​រាល់គ្នា​នៅ​ចំពោះ​ព្រះជាម្ចាស់​របស់​យើង?​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម