ប៉ុន្ដែត្រូវប្រយ័ត្ននឹងមនុស្ស ដ្បិតគេនឹងប្រគល់អ្នករាល់គ្នាទៅក្រុមប្រឹក្សាកំពូល ហើយវាយអ្នករាល់គ្នានឹងខ្សែតីក្នុងសាលាប្រជុំរបស់ពួកគេ
កិច្ចការ 6:9 - Khmer Christian Bible នៅពេលនោះមានមនុស្សខ្លះមកពីសាលាប្រជុំមួយដែលហៅថាក្រុមសេរីភាព ដែលមានពួកអ្នកក្រុងគីរេន ពួកអ្នកក្រុងអ័លេក្សានទ្រា និងអ្នកខ្លះមកពីស្រុកគីលីគា និងស្រុកអាស៊ីបានសួរដេញដោលលោកស្ទេផាន ព្រះគម្ពីរខ្មែរសាកល ពេលនោះ មានអ្នកខ្លះពីសាលាប្រជុំមួយដែលគេហៅថា “ជនសេរី” មានអ្នកគីរេន អ្នកអ័លេក្សានទ្រា និងអ្នកដែលមកពីគីលីគា និងអាស៊ីបានក្រោកឡើង ប្រកែកនឹងស្ទេផាន ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ មានអ្នកខ្លះមកពីសាលាប្រជុំ ដែលគេហៅថា ក្រុមសេរីភាព មកពីស្រុកគីរេន មកពីស្រុកអ័លេក្សានទ្រា មកពីស្រុកគីលីគា និងស្រុកអាស៊ី គេលើកគ្នាជជែកជាមួយលោកស្ទេផាន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានអ្នកខ្លះជាសមាជិកសាលាប្រជុំ*ដែលគេហៅថា «សាលាប្រជុំពួកអ្នកងារពីដើម» និងអ្នកខ្លះពីចំណោមអ្នកស្រុកគីរេន អ្នកស្រុកអលេក្សានទ្រា និងអ្នកខ្លះទៀតពីចំណោមអ្នកស្រុកគីលីគា និងអ្នកស្រុកអាស៊ី នាំគ្នាជជែកជាមួយលោកស្ទេផាន ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រានោះ មានអ្នកខ្លះក្នុងពួកដែលហៅថា ពួកអ្នកបំរោស នឹងពួកស្រុកគីរេន ពួកស្រុកអ័លេក្សានទ្រា ពួកអ្នកមកពីស្រុកគីលីគា ហើយស្រុកអាស៊ី គេលើកគ្នាមកជជែកនឹងស្ទេផាន អាល់គីតាប មានអ្នកខ្លះជាសមាជិកសាលាប្រជុំដែលគេហៅថា «សាលាប្រជុំពួកអ្នកងារពីដើម» និងអ្នកខ្លះពីចំណោមអ្នកស្រុកគីរេន អ្នកស្រុកអលេក្សានទ្រា និងអ្នកខ្លះទៀតពីចំណោមអ្នកស្រុកគីលីគា និងអ្នកស្រុកអាស៊ី នាំគ្នាជជែកជាមួយលោកស្ទេផាន |
ប៉ុន្ដែត្រូវប្រយ័ត្ននឹងមនុស្ស ដ្បិតគេនឹងប្រគល់អ្នករាល់គ្នាទៅក្រុមប្រឹក្សាកំពូល ហើយវាយអ្នករាល់គ្នានឹងខ្សែតីក្នុងសាលាប្រជុំរបស់ពួកគេ
ហេតុនេះហើយ ខ្ញុំចាត់ពួកអ្នកនាំព្រះបន្ទូល ពួកអ្នកមានប្រាជ្ញា និងពួកគ្រូវិន័យឲ្យមកឯអ្នករាល់គ្នា ប៉ុន្ដែអ្នកខ្លះត្រូវអ្នករាល់គ្នាសម្លាប់ និងឆ្កាង ហើយអ្នកខ្លះទៀតត្រូវអ្នករាល់គ្នាវាយនឹងខ្សែតីនៅក្នុងសាលាប្រជុំរបស់អ្នករាល់គ្នា ព្រមទាំងបៀតបៀនពួកគេ ពីក្រុងមួយដល់ក្រុងមួយ។
ពេលកំពុងចេញទៅនោះ ពួកគេឃើញបុរសម្នាក់ឈ្មោះស៊ីម៉ូន ជាអ្នកក្រុងគីរេន ពួកគេបង្ខំគាត់ឲ្យលីឈើឆ្កាងរបស់ព្រះអង្គ។
ប៉ុន្ដែអ្នករាល់គ្នាត្រូវប្រយ័ត្នខ្លួន ពីព្រោះពួកគេនឹងប្រគល់អ្នករាល់គ្នាទៅឲ្យក្រុមប្រឹក្សាកំពូល រួចគេនឹងវាយអ្នករាល់គ្នានៅក្នុងសាលាប្រជុំ អ្នករាល់គ្នានឹងឈរធ្វើជាបន្ទាល់នៅមុខចៅហ្វាយក្រុង និងស្ដេច ដោយព្រោះខ្ញុំ
ប៉ុន្ដែនៅមុនសេចក្ដីទាំងអស់នេះ ពួកគេនឹងចាប់អ្នករាល់គ្នា បៀតបៀនអ្នករាល់គ្នា ប្រគល់អ្នករាល់គ្នាទៅឲ្យសាលាប្រជុំ ហើយដាក់គុកអ្នករាល់គ្នា ទាំងនាំទៅឲ្យស្ដេច និងពួកអភិបាលព្រោះតែឈ្មោះខ្ញុំ
ប៉ុន្ដែមានអ្នកខ្លះក្នុងចំណោមពួកគេ ជាអ្នកមកពីកោះគីប្រុស និងក្រុងគីរេន ដែលបានមកក្រុងអាន់ទីយ៉ូក ហើយនិយាយជាមួយជនជាតិយូដាដែលនិយាយភាសាក្រេក ទាំងប្រកាសអំពីព្រះអម្ចាស់យេស៊ូដែរ
នៅក្នុងក្រុមជំនុំនៅក្រុងអាន់ទីយ៉ូក មានពួកអ្នកនាំព្រះបន្ទូល និងពួកគ្រូបង្រៀន គឺមានលោកបារណាបាស លោកស៊ីម្មានដែលហៅថានីគើរ លោកលូគាសជាអ្នកក្រុងគីរេន លោកសុល និងលោកម៉ាណាអេនជាបងប្អូនចិញ្ចឹមរបស់ហេរ៉ូឌ ជាស្ដេចត្រាញ់។
ប៉ុន្ដែពេលពួកជនជាតិយូដាឃើញមនុស្សកុះករដូច្នេះ ពួកគេក៏ពេញដោយសេចក្ដីច្រណែន ហើយនិយាយប្រឆាំងសេចក្ដីទាំងឡាយដែលលោកប៉ូលបាននិយាយ ទាំងប្រមាថគាត់ទៀតផង។
ហើយពួកគេបានសរសេរសំបុត្រផ្ញើតាមអ្នកទាំងពីរថា៖ «ពួកសាវក និងចាស់ទុំដែលជាបងប្អូន សូមជម្រាបសួរដល់បងប្អូនសាសន៍ដទៃនៅក្នុងក្រុងអាន់ទីយ៉ូក ស្រុកស៊ីរី និងស្រុកគីលីគា
រួចពួកគាត់បានធ្វើដំណើរកាត់តាមស្រុកស៊ីរី និងស្រុកគីលីគា ព្រមទាំងបានពង្រឹងក្រុមជំនុំនានា។
ដោយសារព្រះវិញ្ញាណបរិសុទ្ធឃាត់ពួកគាត់មិនឲ្យប្រកាសព្រះបន្ទូលនៅស្រុកអាស៊ី ដូច្នេះ ពួកគាត់ក៏ធ្វើដំណើរកាត់តាមស្រុកព្រីគា និងស្រុកកាឡាទី
នៅគ្រានោះ មានជនជាតិយូដាម្នាក់ឈ្មោះអ័ប៉ុឡូស ជាអ្នកក្រុងអ័លេក្សានទ្រាបានមកដល់ក្រុងអេភេសូរ។ គាត់ជាមនុស្សមានវោហារ ហើយចេះបទគម្ពីរយ៉ាងស្ទាត់
គាត់ធ្វើដូច្នេះអស់រយៈពេលពីរឆ្នាំ ដូច្នេះហើយបានជាអស់អ្នកដែលរស់នៅស្រុកអាស៊ី ទាំងជនជាតិយូដា និងជនជាតិក្រេកបានឮព្រះបន្ទូលរបស់ព្រះអម្ចាស់
ប៉ុន្ដែបងប្អូនបានឃើញ និងបានឮហើយថា ប៉ូលនេះបានបញ្ចុះបញ្ចូល និងបានបង្វែរបណ្ដាជនជាច្រើនរួចមកហើយ មិនត្រឹមតែនៅក្រុងអេភេសូរប៉ុណ្ណោះទេ គឺស្ទើរតែពេញស្រុកអាស៊ីទាំងមូល ដោយនិយាយថា ព្រះដែលធ្វើដោយដៃមនុស្ស មិនមែនជាព្រះទេ។
ប៉ុន្ដែកាលជិតគ្រប់ប្រាំពីរថ្ងៃហើយ មានពួកជនជាតិយូដាមកពីស្រុកអាស៊ី បានឃើញគាត់នៅក្នុងព្រះវិហារ ក៏ញុះញង់បណ្ដាជនទាំងអស់ឲ្យចាប់គាត់
លោកប៉ូលឆ្លើយថា៖ «ខ្ញុំជាជនជាតិយូដាមកពីក្រុងតើសុស ស្រុកគីលីគា មិនមែនជាប្រជាជនមកពីក្រុងតូចតាចទេ ដូច្នេះ សូមលោកអនុញ្ញាតឲ្យខ្ញុំនិយាយទៅកាន់ប្រជាជននេះផង»។
ខ្ញុំក៏ទូលថា ព្រះអម្ចាស់អើយ! ពួកគេដឹងស្រាប់ហើយថា ខ្ញុំបានចាប់ពួកអ្នកជឿព្រះអង្គយកទៅដាក់គុក ទាំងវាយដំពួកគេនៅតាមសាលាប្រជុំនានាផង
«ខ្ញុំជាជនជាតិយូដាសុទ្ធ កើតនៅក្រុងតើសុសក្នុងស្រុកគីលីគា ប៉ុន្ដែត្រូវបានចិញ្ចឹមបីបាច់នៅក្រុងនេះ ព្រមទាំងបានទទួលការអប់រំយ៉ាងតឹងរឹង ទៅតាមក្រឹត្យវិន័យដូនតារបស់យើងពីលោកកាម៉ាលាល ហើយមានចិត្តប្ដូរផ្ដាច់ចំពោះព្រះជាម្ចាស់ដូចជាអ្នកទាំងអស់គ្នានៅថ្ងៃនេះដែរ
ពេលលោកអភិបាលអានសំបុត្រនោះរួច គាត់ក៏សួរលោកប៉ូលថា មកពីស្រុកណា លុះដឹងថាគាត់មកពីស្រុកគីលីគា
នៅពេលនោះពួកគេក៏ឃើញខ្ញុំធ្វើពិធីជម្រះកាយនៅក្នុងព្រះវិហារ ដោយគ្មានបណ្ដាជន ឬចលាចលឡើយ
ខ្ញុំដាក់ទោសពួកគេជាញឹកញាប់ នៅតាមសាលាប្រជុំទាំងឡាយ ខ្ញុំបានបង្ខំពួកគេឲ្យប្រមាថព្រះជាម្ចាស់ ហើយដោយខឹងពួកគេកាន់តែខ្លាំង ខ្ញុំក៏បៀតបៀនពួកគេរហូតដល់ក្រុងដទៃទៀត។
ប៉ុន្ដែ ពួកគេមិនអាចតទល់នឹងសេចក្ដីដែលលោកស្ទេផាននិយាយដោយប្រាជ្ញា និងព្រះវិញ្ញាណនោះបានទេ
តើអ្នកប្រាជ្ញនៅឯណា? តើគ្រូវិន័យនៅឯណា? តើអ្នកដេញដោលសម័យនេះនៅឯណា? តើព្រះជាម្ចាស់មិនបានធ្វើឲ្យប្រាជ្ញារបស់លោកិយនេះត្រលប់ជាល្ងង់ខ្លៅទេឬ?