Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 15:41 - Khmer Christian Bible

41 រួច​ពួកគាត់​បាន​ធ្វើ​ដំណើរ​កាត់​តាម​ស្រុក​ស៊ីរី​ និង​ស្រុក​គីលីគា​ ព្រមទាំង​បាន​ពង្រឹង​ក្រុមជំនុំ​នានា។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

41 ប៉ូលនិងស៊ីឡាស​បាន​ធ្វើដំណើរឆ្លងកាត់​ស៊ីរី និង​គីលីគា ទាំង​ពង្រឹង​ក្រុមជំនុំ​នានាផង​៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

41 លោក​បាន​ធ្វើ​ដំណើរ​រ​កាត់​ស្រុក​ស៊ីរី និង​ស្រុក​គី‌លី‌គា ទាំង​ពង្រឹង​ក្រុម​ជំនុំ​ទាំង​ប៉ុន្មាន​ឲ្យ​បាន​ខ្ជាប់‌ខ្ជួន​ឡើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

41 លោក​ធ្វើ​ដំណើរ​ឆ្លង​កាត់​ស្រុក​ស៊ីរី និង​ស្រុក​គីលី‌គា ទាំង​ពង្រឹង​ជំនឿ​ក្រុម‌ជំនុំ​នានា​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

41 នោះ​គាត់​ដើរ​កាត់​ស្រុក​ស៊ីរី នឹង​ស្រុក​គីលីគា ក៏​តាំង​ឲ្យ​ពួក​ជំនុំ​ទាំង​ប៉ុន្មាន​បាន​ខ្ជាប់‌ខ្ជួន​ឡើង។

សូមមើលជំពូក ចម្លង

អាល់គីតាប

41 លោក​ធ្វើ​ដំណើរ​ឆ្លង​កាត់​ស្រុក​ស៊ីរី និង​ស្រុក​គីលីគា​ទាំង​ពង្រឹង​ជំនឿ​ក្រុម‌ជំអះ​នានា​ផង។

សូមមើលជំពូក ចម្លង




កិច្ចការ 15:41
8 ការដាក់ឲ្យឆ្លើយតបគ្នា  

កេរ្ដិ៍​ឈ្មោះ​របស់​ព្រះអង្គ​ក៏​ល្បី​ខ្ចរ​ខ្ចាយ​ពាស​ពេញ​ស្រុក​ស៊ីរី​ គេ​បាន​នាំ​យក​មនុស្ស​ទាំងអស់​ដែល​មាន​ជំងឺ​រោគា​ផ្សេងៗ​មក​ឯ​ព្រះអង្គ មាន​ទាំង​មនុស្ស​ឈឺ​ធ្ងន់​ មនុស្ស​អារក្ស​ចូល​ មនុស្ស​ឆ្កួត​ជ្រូក​ និង​មនុស្ស​ស្លាប់​ដៃ​ជើង​ផង​ ហើយ​ព្រះអង្គ​បាន​ប្រោស​គេ​ឲ្យ​ជា​ទាំងអស់​គ្នា។​


ហើយ​ពួកគេ​បាន​សរសេរ​សំបុត្រ​ផ្ញើ​តាម​អ្នក​ទាំង​ពីរ​ថា៖​ «ពួក​សាវក​ និង​ចាស់ទុំ​ដែល​ជា​បងប្អូន​ សូម​ជម្រាបសួរ​ដល់​បងប្អូន​សាសន៍​ដទៃ​នៅ​ក្នុង​ក្រុង​អាន់ទីយ៉ូក​ ស្រុក​ស៊ីរី​ និង​ស្រុក​គីលីគា​


រីឯ​លោក​យូដាស​ និង​លោក​ស៊ីឡាស​ ដែល​អ្នក​ទាំង​ពីរ​នេះ​ជា​អ្នក​នាំ​ព្រះបន្ទូល​ផង​ដែរ​ ក៏​បាន​លើក​ទឹកចិត្ដ​ ព្រមទាំង​បាន​ពង្រឹង​ពួក​បងប្អូន​ដោយ​ពាក្យ​សំដី​ជា​ច្រើន។​


លោក​ប៉ូល​បាន​ស្នាក់នៅ​ទី​នោះ​ជាច្រើន​ថ្ងៃ​ទៀត​ បន្ទាប់មក​គាត់​ក៏​ជម្រាបលា​ពួក​បងប្អូន​ចុះ​សំពៅ​ទៅ​ស្រុក​ស៊ីរី​ជាមួយ​លោក​អ័គីឡា​ និង​នាង​ព្រីស៊ីល។​ លោក​ប៉ូល​បាន​កោរ​សក់​នៅ​ក្រុង​កេងគ្រា​ ព្រោះ​គាត់​ត្រូវ​លា​បំណន់។​


ពេល​យើង​ឃើញ​កោះ​គីប្រុស​ យើង​ក៏​ធ្វើ​ដំណើរ​វាង​ទៅ​ខាង​ឆ្វេង​កោះ​នោះ​ តម្រង់​ទៅ​ស្រុក​ស៊ីរី​ ហើយ​ក៏​មក​ដល់​ក្រុង​ទីរ៉ុស​ ដ្បិត​សំពៅ​ត្រូវ​ទម្លាក់​ទំនិញ​នៅ​ទី​នោះ។​


នៅ​ពេល​នោះ​មាន​មនុស្ស​ខ្លះ​មក​ពី​សាលា​ប្រជុំ​មួយ​ដែល​ហៅ​ថា​ក្រុម​សេរីភាព​ ដែល​មាន​ពួក​អ្នក​ក្រុង​គីរេន​ ពួក​អ្នក​ក្រុង​អ័លេក្សានទ្រា​ និង​អ្នក​ខ្លះ​មក​ពី​ស្រុក​គីលីគា​ និង​ស្រុក​អាស៊ី​បាន​សួរ​ដេញ​ដោល​លោក​ស្ទេផាន​


ក្រោយ​មក​ ខ្ញុំ​បាន​ទៅ​ឯ​តំបន់​ទាំងឡាយ​នៅ​ក្នុង​ស្រុក​ស៊ីរី​ និង​ស្រុក​គីលីគា‍​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម