Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 22:3 - Khmer Christian Bible

3 «ខ្ញុំ​ជា​ជនជាតិ​យូដា​សុទ្ធ​ កើត​នៅ​ក្រុង​តើសុស​ក្នុង​ស្រុក​គីលីគា​ ប៉ុន្ដែ​ត្រូវ​បាន​ចិញ្ចឹម​បីបាច់​នៅ​ក្រុង​នេះ​ ព្រមទាំង​បាន​ទទួល​ការ​អប់រំ​យ៉ាង​តឹងរឹង​ ទៅ​តាម​ក្រឹត្យវិន័យ​ដូនតា​របស់​យើង​ពី​លោក​កាម៉ាលាល​ ហើយ​មាន​ចិត្ត​ប្ដូរផ្ដាច់​ចំពោះ​ព្រះជាម្ចាស់​ដូចជា​អ្នក​ទាំង​អស់​គ្នា​នៅ​ថ្ងៃ​នេះ​ដែរ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

3 “ខ្ញុំ​ជា​ជនជាតិយូដា បាន​កើត​នៅ​តើសុស​ក្នុង​គីលីគា ប៉ុន្តែ​ធំឡើង​នៅ​ទីក្រុង​នេះ ហើយ​ទទួល​ការ​អប់រំ​តាម​ក្រឹត្យវិន័យ​របស់​ដូនតា​យ៉ាងតឹងរ៉ឹង ក្រោមការបង្រៀន​របស់​កាម៉ាលាល​។ ខ្ញុំ​ជា​អ្នកស៊ប់​ចំពោះ​ព្រះ ដូច​អ្នក​ទាំងអស់គ្នា​នៅ​សព្វថ្ងៃនេះ​ដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 «ខ្ញុំ​ជា​សាសន៍​យូដា កើត​នៅ​ក្រុង​តើ‌សុស ក្នុង​ស្រុក​គីលី‌គា តែ​បាន​មក​រស់​នៅ​ទី​ក្រុង​នេះ បាន​ទទួល​ការ​អប់​រំ តាម​ក្រឹត្យ‌វិន័យ​នៃ​បុព្វ‌បុរស​របស់​យើងយ៉ាង​តឹង​រឹង នៅ​ទៀប​ជើង​របស់​លោក​កាម៉ា‌លាល ហើយ​ខ្ញុំ​មាន​ចិត្ត​ខ្នះ​ខ្នែង​ចំពោះ​ព្រះ ដូច​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 «ខ្ញុំ​ជា​ជន‌ជាតិ​យូដា កើត​នៅ​ក្រុង​តើសុស ក្នុង​ស្រុក​គីលី‌គា។ ប៉ុន្តែ ខ្ញុំ​បាន​មក​រស់​នៅ​ក្រុង​យេរូ‌សាឡឹម​នេះ​តាំង​ពី​កុមារ ហើយ​ខ្ញុំ​បាន​ទទួល​ការ​អប់រំ​តាម​ក្រឹត្យ‌វិន័យ​នៃ​បុព្វបុរស​របស់​យើង​យ៉ាង​តឹង‌រ៉ឹង ពី​សំណាក់​លោក​កាម៉ា‌លាល។ ខ្ញុំ​បាន​ខ្នះ‌ខ្នែង​បម្រើ​ព្រះ‌ជាម្ចាស់ ដូច​បងប្អូន​ទាំង​អស់​គ្នា​នៅ​ថ្ងៃ​នេះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ខ្ញុំ​ជា​សាសន៍​យូដា កើត​នៅ​ក្រុង​តើ‌សុស ក្នុង​ស្រុក​គីលីគា តែ​បាន​រៀន​នៅ​ទី​ក្រុង​នេះ ទៀប​ជើង​លោក​កាម៉ា‌លាល ដែល​លោក​បង្រៀន​ខ្ញុំ តាម​ន័យ​ត្រឹម‌ត្រូវ ក្នុង​ក្រិត្យ‌វិន័យ​របស់​ពួក​ឰយុកោ​យើង ហើយ​ខ្ញុំ​មាន​សេចក្ដី​ឧស្សាហ៍​ដល់​ព្រះ ដូច​ជា​អ្នក​រាល់​គ្នា​សព្វ​ថ្ងៃ​នេះ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

3 «ខ្ញុំ​ជា​ជន‌ជាតិ​យូដា​កើត​នៅ​ក្រុង​តើសុស ក្នុង​ស្រុក​គីលីគា។ ប៉ុន្ដែ ខ្ញុំ​បាន​មក​រស់​នៅ​ក្រុង​យេរូ‌សាឡឹម​នេះ​តាំង​ពី​កុមារ ហើយ​ខ្ញុំ​បាន​ទទួល​ការ​អប់រំ តាម​ហ៊ូកុំ​នៃ​បុព្វ‌បុរស​របស់​យើង​យ៉ាង​តឹង‌រ៉ឹង​ពី​សំណាក់​លោក​កាម៉ា‌លាល។ ខ្ញុំ​បាន​ខ្នះ‌ខ្នែង​បម្រើ​អុលឡោះ ដូច​បង​ប្អូន​ទាំង​អស់​គ្នា​នៅ​ថ្ងៃ​នេះ​ដែរ។

សូមមើលជំពូក ចម្លង




កិច្ចការ 22:3
27 ការដាក់ឲ្យឆ្លើយតបគ្នា  

នាង​មាន​ប្អូន​ស្រី​ម្នាក់​ទៀត​ដែរ​ ឈ្មោះ​ម៉ារា​ដែល​កំពុង​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះអង្គ​ដោយ​អង្គុយ​នៅ​ទៀប​បាទា​ព្រះអម្ចាស់។​


បី​ថ្ងៃ​ក្រោយមក​ ពួកគេ​បាន​រក​ឃើញ​ព្រះអង្គ​នៅ​ក្នុង​ព្រះវិហារ​កំពុង​អង្គុយ​ស្ដាប់​ និង​សួរ​សំណួរ​នៅ​កណ្ដាល​ចំណោម​ពួក​គ្រូ។​


ប្រជាជន​ក៏​នាំ​គ្នា​ចេញ​មក​មើល​ហេតុការណ៍​ដែល​កើតឡើង​ និង​បាន​មក​ជួប​ព្រះយេស៊ូ​ ក៏​ឃើញ​បុរស​ដែល​ពួក​អារក្ស​បាន​ចេញ​ពី​គាត់​កំពុង​នៅ​ទៀប​បាទា​ព្រះយេស៊ូ​ ទាំង​ស្លៀក​ពាក់​ និង​មាន​ស្មារតី​ឡើងវិញ​ ពួកគេ​ក៏​មាន​សេចក្ដី​កោតខ្លាត។​


បន្ទាប់មក​ លោក​បារណាបាស​ក៏​ចេញ​ដំណើរ​ទៅ​ក្រុង​តើសុស​ដើម្បី​រក​លោក​សុល។​


ហើយ​ពួកគេ​បាន​សរសេរ​សំបុត្រ​ផ្ញើ​តាម​អ្នក​ទាំង​ពីរ​ថា៖​ «ពួក​សាវក​ និង​ចាស់ទុំ​ដែល​ជា​បងប្អូន​ សូម​ជម្រាបសួរ​ដល់​បងប្អូន​សាសន៍​ដទៃ​នៅ​ក្នុង​ក្រុង​អាន់ទីយ៉ូក​ ស្រុក​ស៊ីរី​ និង​ស្រុក​គីលីគា​


រួច​ពួកគាត់​បាន​ធ្វើ​ដំណើរ​កាត់​តាម​ស្រុក​ស៊ីរី​ និង​ស្រុក​គីលីគា​ ព្រមទាំង​បាន​ពង្រឹង​ក្រុមជំនុំ​នានា។​


ពេល​ឮ​ដូច្នេះ​ ពួកគេ​ក៏​សរសើរ​តម្កើង​ព្រះជាម្ចាស់​ ហើយ​និយាយ​ទៅ​គាត់​ថា៖​ «បង​អើយ!​ បង​ឃើញ​ស្រាប់​ហើយ‍​ថា​ មាន​មនុស្ស​រាប់​ម៉ឺន​នាក់​នៅ​ក្នុង​ចំណោម​ជនជាតិ​យូដា​បាន​ជឿ​ និង​មាន​ការ​ប្ដូរផ្ដាច់​តាម​គម្ពីរ​វិន័យ​ទាំង​អស់​គ្នា​


លោក​ប៉ូល​ឆ្លើយ​ថា៖​ «ខ្ញុំ​ជា​ជនជាតិ​យូដា​មក​ពី​ក្រុង​តើសុស​ ស្រុក​គីលីគា​ មិន​មែន​ជា​ប្រជាជន​មក​ពី​ក្រុង​តូចតាច​ទេ​ ដូច្នេះ​ សូម​លោក​អនុញ្ញាត​ឲ្យ​ខ្ញុំ​និយាយ​ទៅ​កាន់​ប្រជាជន​នេះ​ផង»។​


ពេល​លោក​អភិបាល​អាន​សំបុត្រ​នោះ​រួច​ គាត់​ក៏​សួរ​លោក​ប៉ូល​ថា​ មក​ពី​ស្រុក​ណា​ លុះ​ដឹង​ថា​គាត់​មក​ពី​ស្រុក​គីលីគា​


ពេល​លោក​ប៉ូល​ដឹង​ថា​ នៅ​ក្នុង​ក្រុម​ប្រឹក្សា​កំពូល​មាន​គណៈ​សាឌូស៊ី​ និង​គណៈ​ផារិស៊ី​ ដូច្នេះ​ គាត់​ក៏​ស្រែក​ថា៖​ «បងប្អូន​អើយ!​ ខ្ញុំ​ជា​អ្នក​ខាង​គណៈ​ផារិស៊ី​ និង​ជា​កូនចៅ​របស់​អ្នក​ខាង​គណៈ​ផារិស៊ី​ គេ​ជំនុំជម្រះ​ខ្ញុំ​នេះ​ទាក់ទង​នឹង​សេចក្ដី​សង្ឃឹម​លើ​ការ​រស់​ឡើង​វិញ​របស់​មនុស្ស​ស្លាប់»​


ហើយ​ដោយ​ព្រោះ​ពួកគេ​បាន​ស្គាល់​ខ្ញុំ​តាំងពី​ដើម​មក​ ពួកគេ​ធ្វើ​បន្ទាល់​បាន​ បើ​ពួកគេ​ចង់​ធ្វើ​ គឺ​ថា​ខ្ញុំ​បាន​រស់នៅ​ស្រប​ទៅ​តាម​គណៈ​ដ៏​តឹងរ៉ឹង​បំផុត​ក្នុង​សាសនា​របស់​យើង​ គឺ​ខាង​គណៈ​ផារិស៊ី​


ខ្ញុំ​ផ្ទាល់​ក៏​ធ្លាប់​គិត​ថា​ ត្រូវតែ​ធ្វើ​កិច្ចការ​ប្រឆាំង​ជាច្រើន​ទាស់​នឹង​នាម​ព្រះយេស៊ូ​អ្នក​ក្រុង​ណាសារ៉ែត​


ប៉ុន្ដែ​មាន​អ្នក​ខាង​គណៈ​ផារិស៊ី​ម្នាក់​ឈ្មោះ​កាម៉ាលាល​ ជា​គ្រូ​វិន័យ​ និង​ជា​អ្នក​ដែល​ប្រជាជន​គ្រប់​គ្នា​គោរព​ គាត់​បាន​ងើប​ឈរ​ឡើង​នៅ​ក្នុង​ក្រុម​ប្រឹក្សា​កំពូល​នោះ​ ហើយ​បាន​បង្គាប់​គេ​ឲ្យ​យក​ពួក​សាវក​ទាំង​នោះ​ទៅ​ខាង​ក្រៅ​បន្ដិច​សិន។​


នៅ​ពេល​នោះ​មាន​មនុស្ស​ខ្លះ​មក​ពី​សាលា​ប្រជុំ​មួយ​ដែល​ហៅ​ថា​ក្រុម​សេរីភាព​ ដែល​មាន​ពួក​អ្នក​ក្រុង​គីរេន​ ពួក​អ្នក​ក្រុង​អ័លេក្សានទ្រា​ និង​អ្នក​ខ្លះ​មក​ពី​ស្រុក​គីលីគា​ និង​ស្រុក​អាស៊ី​បាន​សួរ​ដេញ​ដោល​លោក​ស្ទេផាន​


នៅ​ពេល​នោះ​ លោក​សុល​នៅ​តែ​ក្ដៅ​គគុក​ក្នុង​ការ​គំរាម​កំហែង​ និង​ការ​សម្លាប់​ពួក​សិស្ស​របស់​ព្រះអម្ចាស់​ ដូច្នេះ​គាត់​ក៏​ទៅ​ជួប​សម្ដេច​សង្ឃ​


ព្រះអម្ចាស់​មាន​បន្ទូល​ទៅ​គាត់​ទៀត​ថា៖​ «ចូរ​ក្រោក​ឡើង​ ហើយ​ទៅ​ឯ​ផ្លូវ​មួយ​ដែល​ហៅ​ថា​ផ្លូវ​ត្រង់​ ហើយ​រក​មនុស្ស​ម្នាក់​ឈ្មោះ​សុល​ ជា​អ្នក​ក្រុង​តើសុស​ ស្នាក់នៅ​ក្នុង​ផ្ទះ​របស់​យូដាស​ ដ្បិត​មើល៍​ គាត់​កំពុង​អធិស្ឋាន​


ហើយ​ពេល​ពួក​បងប្អូន​បាន​ដឹង​ពី​ការ​នេះ​ ពួកគេ​ក៏​នាំ​គាត់​ចុះ​ទៅ​ក្រុង​សេសារា​ បន្ទាប់មក​ឲ្យ​គាត់​ទៅ​ក្រុង​តើសុស។​


ដូច្នេះ​ខ្ញុំ​សូម​សួរ​ថា​ តើ​ព្រះជាម្ចាស់​បោះ​បង់​ប្រជារាស្ដ្រ​របស់​ព្រះអង្គ​ចោល​ឬ?​ មិន​មែន​ដូច្នោះ​ទេ​ ព្រោះ​ខ្ញុំ​ផ្ទាល់​ក៏​ជា​ជនជាតិ​អ៊ីស្រាអែល​ម្នាក់​ដែរ​ ហើយ​ជា​ពូជពង្ស​របស់​លោក​អ័ប្រាហាំ​ កើត​នៅ​ក្នុង​កុលសម្ព័ន្ធ​បេនយ៉ាមីន។​


តើ​ពួកគេ​ជា​ជនជាតិ​ហេព្រើរ​ឬ?​ ខ្ញុំ​ក៏​ជនជាតិ​ហេព្រើរ​ដែរ។​ តើ​ពួកគេ​ជា​ជនជាតិ​អ៊ីស្រាអែល​ឬ?​ ខ្ញុំ​ក៏​ជនជាតិ​អ៊ីស្រាអែល​ដែរ។​ តើ​ពួកគេ​ជា​ពូជពង្ស​លោក​អ័ប្រាហាំ​ឬ?​ ខ្ញុំ​ក៏​ពូជពង្ស​លោក​អ័ប្រាហាំ​ដែរ។​


ខ្ញុំ​បាន​ចម្រើន​ឡើង​ខាង​ឯ​សាសនា​យូដា​លើស​ជាង​ពួកអ្នក​ដែល​មាន​អាយុ​ស្រករ​ខ្ញុំ​ជា​ច្រើន​នៅ​ក្នុង​ចំណោម​ជន​រួម​ជាតិ​របស់​ខ្ញុំ​ ហើយ​កាន់​តែ​ប្ដូរផ្ដាច់​ខ្លាំង​បំផុត​ចំពោះ​ទំនៀម​ទម្លាប់​ដូនតា​របស់​ខ្ញុំ។​


ក្រោយ​មក​ ខ្ញុំ​បាន​ទៅ​ឯ​តំបន់​ទាំងឡាយ​នៅ​ក្នុង​ស្រុក​ស៊ីរី​ និង​ស្រុក​គីលីគា‍​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម