Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 23:34 - Khmer Christian Bible

34 ហេតុ​នេះ​ហើយ​ ខ្ញុំ​ចាត់​ពួក​អ្នក​នាំ​ព្រះបន្ទូល​ ពួក​អ្នក​មាន​ប្រាជ្ញា​ និង​ពួក​គ្រូវិន័យ​ឲ្យ​មក​ឯ​អ្នក​រាល់គ្នា​ ប៉ុន្ដែ​អ្នក​ខ្លះ​ត្រូវ​អ្នក​រាល់គ្នា​សម្លាប់​ និង​ឆ្កាង​ ហើយ​អ្នក​ខ្លះ​ទៀត​ត្រូវ​អ្នក​រាល់គ្នា​វាយ​នឹង​ខ្សែតី​នៅ​ក្នុង​សាលា​ប្រជុំ​របស់​អ្នក​រាល់គ្នា​ ព្រម​ទាំង​បៀតបៀន​ពួកគេ​ ពី​ក្រុង​មួយ​ដល់​ក្រុង​មួយ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

34 មើល៍! ហេតុនេះហើយបានជា​ខ្ញុំ​ចាត់​បណ្ដា​ព្យាការី អ្នក​មានប្រាជ្ញា និង​ពួក​គ្រូវិន័យ​ឲ្យមក​រក​អ្នករាល់គ្នា​; អ្នករាល់គ្នា​នឹង​សម្លាប់​អ្នកខ្លះ និង​ឆ្កាង​អ្នកខ្លះ​ក្នុងចំណោម​ពួកគេ ហើយ​វាយ​អ្នកខ្លះ​នឹងរំពាត់​ក្នុង​សាលាប្រជុំ​របស់អ្នករាល់គ្នា ព្រមទាំង​តាម​បៀតបៀន​ពួកគេ​ពី​ទីក្រុង​មួយ​ទៅ​ទីក្រុង​មួយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

34 ដោយ​ហេតុ​នេះ ខ្ញុំ​ចាត់​ពួក​ហោរា ពួក​អ្នក​ប្រាជ្ញ និង​ពួក​អាចារ្យ ឲ្យ​មក​រក​អ្នក​រាល់​គ្នា​ហើយ​ក្នុង​ចំណោម​អ្នក​ទាំង​នោះ ខ្លះ​ត្រូវ​អ្នក​រាល់​គ្នា​សម្លាប់ ហើយ​ឆ្កាង ខ្លះ​ត្រូវ​អ្នក​រាល់​គ្នា​វាយ​នឹង​រំពាត់​នៅ​ក្នុង​សាលា​ប្រជុំ ព្រម​ទាំង​ដេញ​តាម​ព្យាបាទ​គេ ពី​ក្រុង​មួយ​ទៅ​ក្រុង​មួយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

34 ហេតុ​នេះ ខ្ញុំ​ចាត់​ព្យាការី អ្នក​ប្រាជ្ញ និង​អាចារ្យ​ឲ្យ​មក​រក​អ្នក​រាល់​គ្នា តែ​អ្នក​រាល់​គ្នា​នឹង​សម្លាប់​ពួក​គេ​ខ្លះ ឆ្កាង​ខ្លះ និង​វាយ​ធ្វើ​បាប​ខ្លះ​ក្នុង​សាលា​ប្រជុំ* ព្រម​ទាំង​តាម​បៀត‌បៀន​គេ​ពី​ក្រុង​មួយ​ទៅ​ក្រុង​មួយ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

34 ដោយ​ហេតុ​នោះ​បាន​ជា​ខ្ញុំ​ចាត់​ពួក​ហោរា ពួក​អ្នក​ប្រាជ្ញ នឹង​ពួក​អាចារ្យ ឲ្យ​មក​ឯ​អ្នក​រាល់​គ្នាៗ​នឹង​សំឡាប់ ហើយ​ឆ្កាង​ខ្លះ ក៏​វាយ​ខ្លះ​នឹង​រំពាត់ នៅ​ក្នុង​សាលា​ប្រជុំ​របស់​អ្នក​រាល់​គ្នា ហើយ​ធ្វើ​ទុក្ខ​បៀត‌បៀន​គេ ពី​ក្រុង​១​ទៅ​ដល់​ក្រុង​១

សូមមើលជំពូក ចម្លង

អាល់គីតាប

34 ហេតុ​នេះ ខ្ញុំ​ចាត់​ណាពី អ្នក​ប្រាជ្ញ និង​តួន​ឲ្យ​មក​រក​អ្នក​រាល់​គ្នា តែ​អ្នក​រាល់​គ្នា​នឹង​សម្លាប់​ពួក​គេ​ខ្លះ ឆ្កាង​ខ្លះ និង​វាយ​ធ្វើ​បាប​ខ្លះ​ក្នុង​សាលា​ប្រជុំ ព្រម​ទាំង​តាម​បៀត‌បៀន​គេ​ពី​ក្រុង​មួយ​ទៅ​ក្រុង​មួយ​ផង។

សូមមើលជំពូក ចម្លង




ម៉ាថាយ 23:34
36 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​គេ​បៀតបៀន​អ្នក​រាល់គ្នា​នៅ​ក្នុង​ក្រុង​មួយ​ ចូរ​គេច​ទៅ​ក្រុង​មួយ​ទៀត​ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ រហូត​ដល់​កូន​មនុស្ស​មក​វិញ​ អ្នក​រាល់គ្នា​ដើរ​មិន​អស់​ក្រុង​ទាំងឡាយ​ក្នុង​ស្រុក​អ៊ីស្រាអែល​ផង‍។​


ព្រះអង្គ​មាន​បន្ទូល​ទៅ​គេ​ទៀត​ថា៖​ «ដូច្នេះ​ គ្រូវិន័យ​គ្រប់​គ្នា​ដែល​ត្រលប់​ជា​សិស្ស​នៃ​នគរ​ស្ថានសួគ៌​ ប្រៀប​ដូច​ជា​មនុស្ស​ម្នាក់​ជា​ម្ចាស់​ផ្ទះ​ ដែល​បាន​បញ្ចេញ​របស់​ទាំង​ថ្មី​ទាំង​ចាស់​ពី​ឃ្លាំង​ទ្រព្យ​របស់​ខ្លួន‍»‍។​


ដូច្នេះ​ អ្នក​រាល់គ្នា​ធ្វើ​បន្ទាល់​ដោយ​ខ្លួន​ឯង​ហើយ​ថា​ អ្នក​រាល់គ្នា​ជា​កូន​ចៅ​ពួក​អ្នក​ដែល​បាន​សម្លាប់​ពួក​អ្នក​នាំ​ព្រះបន្ទូល​


ហើយ​គេ​នឹង​ប្រកាស​ក្នុង​ព្រះនាម​របស់​ព្រះអង្គ​អំពី​ការ​ប្រែ​ចិត្ដ​សម្រាប់​ការ​លើក​លែង​ទោស​បាប​ដល់​ជនជាតិ​ទាំង​អស់​ចាប់​ផ្ដើម​ពី​ក្រុង​យេរូសាឡិម​ទៅ​


ប៉ុន្ដែ​នឹង​មាន​ពេល​មួយ​មក​ដល់​ដែល​ពួកគេ​នឹង​បណ្ដេញ​អ្នក​រាល់គ្នា​ចេញ​ពី​សាលា​ប្រជុំ​រួច​ពួកអ្នក​ដែល​សម្លាប់​អ្នក​រាល់គ្នា​នឹក​ស្មាន​ថា​ គេ​ថ្វាយ​ការ​បម្រើ​ដល់​ព្រះជាម្ចាស់​


ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ម្តង​ទៀត​ថា៖​ «សូម​ឲ្យ​អ្នក​រាល់គ្នា​មាន​សេចក្ដី​សុខសាន្ត!​ ព្រះវរបិតា​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ជា​យ៉ាង​ណា​ ខ្ញុំ​ក៏​ចាត់​អ្នក​រាល់គ្នា​ឲ្យ​ទៅ​ជា​យ៉ាង​នោះ​ដែរ»។​


ប៉ុន្ដែ​អ្នក​រាល់គ្នា​នឹង​ទទួល​អំណាច​ នៅ​ពេល​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​យាង​មក​សណ្ឋិត​លើ​អ្នក​រាល់គ្នា​ ហើយ​អ្នក​រាល់គ្នា​នឹង​ធ្វើ​ជា​បន្ទាល់​របស់ខ្ញុំ​ នៅ​ក្រុង​យេរូសាឡិម​ និង​ស្រុក​យូដា​ទាំង​មូល​ និង​ស្រុក​សាម៉ារី​ រហូត​ដល់​ចុង​បំផុត​នៃ​ផែនដី»។​


នៅ​គ្រា​នោះ​ មាន​ពួក​អ្នក​នាំ​ព្រះបន្ទូល​ខ្លះ​បាន​ធ្វើ​ដំណើរ​ចុះ​ពី​ក្រុង​យេរូសាឡិម​មក​ក្រុង​អាន់ទីយ៉ូក។​


ស្ដេច​បាន​សម្លាប់​លោក​យ៉ាកុប​ជា​បង​របស់​លោក​យ៉ូហាន​ដោយ​ដាវ។​


នៅ​ក្នុង​ក្រុមជំនុំ​នៅ​ក្រុង​អាន់ទីយ៉ូក​ មាន​ពួក​អ្នក​នាំ​ព្រះបន្ទូល​ និង​ពួក​គ្រូ​បង្រៀន​ គឺ​មាន​លោក​បារណាបាស​ លោក​ស៊ីម្មាន​ដែល​ហៅ​ថា​នីគើរ​ លោក​លូគាស​ជា​អ្នក​ក្រុង​គីរេន​ លោក​សុល​ និង​លោក​ម៉ាណាអេន​ជា​បងប្អូន​ចិញ្ចឹម​របស់​ហេរ៉ូឌ​ ជា​ស្ដេច​ត្រាញ់។​


ពេល​នោះ​ពួក​ជនជាតិ​យូដា​ដែល​មក​ពី​ក្រុង​អាន់ទីយ៉ូក​ និង​ក្រុង​អ៊ីកូនាម​បាន​បញ្ចុះ​បញ្ចូល​បណ្ដាជន​ ហើយ​បាន​គប់​លោក​ប៉ូល​នឹង​ដុំ​ថ្ម។​ បន្ទាប់មក​ពួកគេ​ក៏​អូស​គាត់​យក​ចេញ​ទៅ​ក្រៅ​ក្រុង​ ព្រោះ​ស្មាន​ថា​ គាត់​ស្លាប់​ហើយ​


រីឯ​លោក​យូដាស​ និង​លោក​ស៊ីឡាស​ ដែល​អ្នក​ទាំង​ពីរ​នេះ​ជា​អ្នក​នាំ​ព្រះបន្ទូល​ផង​ដែរ​ ក៏​បាន​លើក​ទឹកចិត្ដ​ ព្រមទាំង​បាន​ពង្រឹង​ពួក​បងប្អូន​ដោយ​ពាក្យ​សំដី​ជា​ច្រើន។​


បន្ទាប់មក​ ពួកគេ​ក៏​ហៅ​ពួក​សាវក​ឲ្យ​ចូល​មក​វិញ​ និង​បាន​វាយ​អ្នក​ទាំង​នោះ​ ទាំង​ហាម​មិន​ឲ្យ​ប្រកាស​ដោយ​នូវ​ព្រះនាម​របស់​ព្រះយេស៊ូ​ទៀត​ឡើយ​ រួច​ពួកគេ​ក៏​ដោះលែង​ពួក​សាវក។​


ប៉ុន្ដែ​យើង​និយាយ​ដោយ​ប្រាជ្ញា​នៅ​ក្នុង​ចំណោម​ពួកអ្នក​ដែល​ពេញវ័យ​ខាង​ជំនឿ​ តែ​មិន​មែន​ជា​ប្រាជ្ញា​របស់​លោកិយ​នេះ​ ឬ​របស់​ពួកអ្នក​គ្រប់គ្រង​នៅ​លោកិយ​នេះ​ដែល​ត្រូវ​សាបសូន្យ​ឡើយ​


ស្រប​តាម​ព្រះគុណ​របស់​ព្រះជាម្ចាស់​ដែល​បាន​ប្រទាន​ឲ្យ​ខ្ញុំ​ ខ្ញុំ​បាន​ចាក់​គ្រឹះ​ដូចជា​ជាង​ដ៏​ចំណាន​ម្នាក់​ ហើយ​មាន​អ្នក​ផ្សេង​ទៀត​សង់​ពី​លើ​នោះ​ ប៉ុន្ដែ​ម្នាក់ៗ​ត្រូវ​ប្រយ័ត្ន​អំពី​របៀប​ដែល​ខ្លួន​សង់​លើ​គ្រឹះ​នោះ​


យើង​ប្រកាស​អំពី​ព្រះអង្គ​ ហើយ​ដាស់​តឿន​ និង​បង្រៀន​មនុស្ស​គ្រប់​គ្នា​ដោយ​ប្រាជ្ញា​សព្វ​បែប​យ៉ាង​ ដើម្បី​នាំ​មនុស្ស​គ្រប់​គ្នា​ឲ្យ​ពេញវ័យ​នៅ​ក្នុង​ព្រះគ្រិស្ដ​


ពួកគេ​បាន​រារាំង​យើង​មិន​ឲ្យ​ប្រកាស​ដំណឹង​ល្អ​ប្រាប់​សាសន៍​ដទៃ​ទេ​ ដើម្បី​កុំ​ឲ្យ​សាសន៍​ដទៃ​ទទួល​បាន​សេចក្ដី​សង្គ្រោះ​ ពួកគេ​ធ្វើ​ដូច្នេះ​ បាប​របស់​ពួកគេ​កាន់​តែ​កើន​ឡើង​ជានិច្ច​ ហើយ​នៅ​ទីបំផុត​ សេចក្ដី​ក្រោធ​របស់​ព្រះជាម្ចាស់​បាន​ធ្លាក់​មក​លើ​ពួកគេ។​


ត្រូវ​គេ​គប់​នឹង​ដុំថ្ម​ ត្រូវ​គេ​អារ​ផ្ដាច់​ជា​កំណាត់​ ត្រូវ​គេ​សម្លាប់​ដោយ​មុខ​ដាវ​ ត្រូវ​ដើរ​ពនេចរ​ដោយ​ស្លៀកពាក់​ស្បែក​ចៀម​ និង​ស្បែក​ពពែ​ មាន​សេចក្ដី​ខ្វះខាត​ ត្រូវ​រងទុក្ខ​វេទនា​ ព្រមទាំង​ត្រូវគេ​ធ្វើបាប​


អស់​អ្នក​ដែល​រស់​នៅ​លើ​ផែនដី​ក៏​ត្រេកអរ​ ហើយ​នាំ​គ្នា​អបអរសាទរ​ដោយសារ​ពួកគេ​ស្លាប់​ រួច​ផ្ញើ​អំណោយ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ ពី​ព្រោះ​អ្នក​នាំ​ព្រះបន្ទូល​ទាំង​ពីរ​នាក់​នេះ​បាន​ធ្វើ​ឲ្យ​អស់​អ្នក​ដែល​រស់​នៅ​លើ​ផែនដី​ឈឺចាប់។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម