ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កិច្ចការ 6:11 - Khmer Christian Bible

ដូច្នេះ​ ពួកគេ​ក៏​អូសទាញ​មនុស្ស​ខ្លះ​ឲ្យ​និយាយ​ថា៖​ «យើង​បាន​ឮ​អ្នក​នេះ​និយាយ​ពាក្យ​ប្រមាថ​ដល់​លោក​ម៉ូសេ​ និង​ព្រះជាម្ចាស់!»​

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ដូច្នេះ ពួកគេ​ក៏​លួចញុះញង់​គេ​ឲ្យ​និយាយ​ថា​៖ “យើង​បាន​ឮ​អ្នកនេះ​និយាយ​ពាក្យ​ប្រមាថ​ទាស់នឹង​ម៉ូសេ និង​ព្រះ!”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ គេ​ក៏​អូស​ទាញ​អ្នក​ខ្លះ​ដោយ​សម្ងាត់ ឲ្យ​និយាយ​ថា៖ «យើង​បាន​ឮ​អ្នក​នេះ​ពោល​ពាក្យ​ប្រមាថ​លោក​ម៉ូសេ និងប្រមាថ​ព្រះ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ដូច្នេះ អ្នក​ទាំង​នេះ​នាំ​គ្នា​សូក​មនុស្ស​ខ្លះ​ឲ្យ​និយាយ​ថា៖ «យើង​ខ្ញុំ​បាន​ឮ​អ្នក​នេះ​ពោល​ពាក្យ​ប្រមាថ​លោក​ម៉ូសេ និង​ប្រមាថ​ព្រះ‌ជាម្ចាស់»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​គេ​សូក​មនុស្ស​ខ្លះ​ឲ្យ​និយាយ​បង្កាច់​ថា យើង​បាន​ឮ​អ្នក​នេះ​ពោល​ពាក្យ​ប្រមាថ​ដល់​លោក​ម៉ូសេ ហើយ​ដល់​ព្រះ​ផង

សូមមើលជំពូក

អាល់គីតាប

ដូច្នេះ​អ្នក​ទាំង​នេះ​នាំ​គ្នា​សូក​មនុស្ស​ខ្លះ​ឲ្យ​និយាយ​ថា៖ «យើង​ខ្ញុំ​បាន​ឮ​អ្នក​នេះ ពោល​ពាក្យ​ប្រមាថ​ណាពី​ម៉ូសា និង​ប្រមាថ​អុលឡោះ»។

សូមមើលជំពូក



កិច្ចការ 6:11
28 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​គម្ពីរ​វិន័យ​បាន​ប្រទាន​មក​តាមរយៈ​លោក​ម៉ូសេ​ រីឯ​ព្រះគុណ​ និង​សេចក្ដី​ពិត​មក​តាម​រយៈ​ព្រះយេស៊ូ​គ្រិស្ដ​


ប៉ុន្ដែ​អ្វីៗ​ទាំងនេះ​ដែល​ពួកគេ​នឹង​ធ្វើ​ចំពោះ​អ្នក​រាល់គ្នា​ គឺ​មកពី​ពួកគេ​មិន​ស្គាល់​ព្រះវរបិតា​ ហើយ​ក៏​មិន​ស្គាល់​ខ្ញុំ​ដែរ។​


ព្រោះ​យើង​ដឹង​ថា​ ព្រះជាម្ចាស់​បាន​មាន​បន្ទូល​មក​លោក​ម៉ូសេ​ពិត​មែន​ ប៉ុន្ដែ​អ្នក​នោះ​វិញ​ យើង​មិន​ដឹង​ថា​មកពី​ណា​ទេ!»​


ដ្បិត​តាំង​ពី​ជំនាន់​ដើម​ មាន​គេ​ប្រកាស​អំពី​ក្រឹត្យ​វិន័យ​របស់​លោក​ម៉ូសេ​នៅ​គ្រប់​ក្រុង​ទាំង​អស់​ ព្រមទាំង​អាន​នៅ​ក្នុង​សាលា​ប្រជុំ​រៀង​រាល់​ថ្ងៃ​សប្ប័ទ‍»។​


ប៉ុន្ដែ​ពេល​ពួកគេ​ចេះតែ​ប្រឆាំង​ និង​ជេរ​ប្រមាថ​គាត់​ គាត់​ក៏​រលាស់​សម្លៀក​បំពាក់​ រួច​និយាយ​ទៅ​ពួកគេ​ថា៖​ «ចូរ​ឲ្យ​ឈាម​របស់​អ្នក​រាល់គ្នា​ធ្លាក់​លើ​ក្បាល​អ្នក​រាល់គ្នា​ចុះ!​ ឯ​ខ្ញុំ​គ្មាន​ទោស​ឡើយ។​ ចាប់​ពី​ពេល​នេះ​ទៅ​ ខ្ញុំ​នឹង​ទៅ​ឯ​សាសន៍​ដទៃ​វិញ»។​


ដោយ​ស្រែក​ឡើង​ថា៖​ «បងប្អូន​អ៊ីស្រាអែល​អើយ!​ មក៍​ជួយ​គ្នា!​ ម្នាក់​នេះ​ហើយ​ ដែល​បាន​បង្រៀន​មនុស្ស​ទាំង​អស់​នៅ​គ្រប់​ទី​កន្លែង​ឲ្យ​ទាស់​នឹង​ប្រជាជន​របស់​យើង​ ទាស់​នឹង​គម្ពីរ​វិន័យ​របស់​យើង​ហើយ​ទាស់​នឹង​ទី​កន្លែង​នេះ​ លើស​ពី​នេះ​ទៀត​ គាត់​បាន​នាំ​ជនជាតិ​ក្រេក​ចូល​មក​ក្នុង​ព្រះ​វិហារ​ ហើយ​ធ្វើ​ឲ្យ​ទី​បរិសុទ្ធ​នេះ​ស្មោកគ្រោក​ទៀត»​


សុំ​ការ​យល់ព្រម​ពី​គាត់​ឲ្យ​បញ្ជូន​លោក​ប៉ូល​មក​ក្រុង​យេរូសាឡិម​វិញ​ ព្រោះ​ពួកគេ​បាន​ឃុបឃិត​គ្នា​ ដើម្បី​សម្លាប់​លោក​ប៉ូល​តាម​ផ្លូវ​


ពេល​លោក​ប៉ូល​មក​ដល់​ ពួក​ជនជាតិ​យូដា​ដែល​មក​ពី​ក្រុង​យេរូសាឡិម​ ក៏​ឈរ​ព័ទ្ធ​ជុំវិញ​លោក​ប៉ូល​ ទាំង​ធ្វើ​ការ​ចោទប្រកាន់​ធ្ងន់ៗ​ច្រើន​ករណី​ទាស់​នឹង​គាត់​ ដែល​ពួកគេ​មិន​អាច​បង្ហាញ​ភស្ដុតាង​បាន​ឡើយ​


ខ្ញុំ​ដាក់​ទោស​ពួកគេ​ជា​ញឹកញាប់​ នៅ​តាម​សាលា​ប្រជុំ​ទាំងឡាយ​ ខ្ញុំ​បាន​បង្ខំ​ពួកគេ​ឲ្យ​ប្រមាថ​ព្រះជាម្ចាស់​ ហើយ​ដោយ​ខឹង​ពួកគេ​កាន់​តែ​ខ្លាំង​ ខ្ញុំ​ក៏​បៀតបៀន​ពួកគេ​រហូត​ដល់​ក្រុង​ដទៃ​ទៀត។​


ប៉ុន្ដែ​ ពួកគេ​មិន​អាច​តទល់​នឹង​សេចក្ដី​ដែល​លោក​ស្ទេផាន​និយាយ​ដោយ​ប្រាជ្ញា​ និង​ព្រះវិញ្ញាណ​នោះ​បាន​ទេ​


ពួកគេ​បាន​ញុះញង់​ប្រជាជន​ ពួក​ចាស់ទុំ​ និង​ពួក​គ្រូវិន័យ​ ហើយ​ពួកគេ​ក៏​នាំ​គ្នា​មក​ចាប់​លោក​ស្ទេផាន​យក​ទៅ​ដាក់​នៅ​ចំពោះ​មុខ​ក្រុម​ប្រឹក្សា​កំពូល។​


ពួកគេ​បាន​រៀបចំ​ពួក​សាក្សី​ក្លែងក្លាយ​ឲ្យ​និយាយ​ថា៖​ «មនុស្ស​នេះ​ចេះតែ​និយាយ​ពាក្យ​ជំទាស់​នឹង​ទី​បរិសុទ្ធ​នេះ​ ព្រមទាំង​គម្ពីរ​វិន័យ​ឥត​ឈប់ឈរ​ឡើយ​


ហើយ​ហេតុអ្វី​យើង​មិន​និយាយ​ថា​ ចូរ​យើង​ធ្វើ​ការ​អាក្រក់​ដើម្បី​ឲ្យ​ការ​ល្អ​កើត​ចេញ​មក?​ ដូចជា​មនុស្ស​មួយ​ចំនួន​បាន​និយាយ​បង្ខូច​យើង​ថា​យើង​និយាយ​ដូច្នេះ។​ អ្នក​ទាំង​នោះ​ដែល​និយាយ​ដូច្នេះ​សម​តែ​ទទួល​ការ​ជំនុំជម្រះ!​


ទោះបី​កាល​ពីដើម​ ខ្ញុំ​ជា​អ្នក​ប្រមាថ​ព្រះជាម្ចាស់​ ជា​អ្នក​បៀតបៀន​ ហើយ​ជា​មនុស្ស​ព្រហើន​ក៏​ដោយ​ ក៏​ព្រះអង្គ​បាន​អាណិត​មេត្ដា​ដល់​ខ្ញុំ​ដែរ​ ព្រោះ​ខ្ញុំ​បាន​ប្រព្រឹត្ដ​ដោយ​មិន​យល់​ និង​ដោយ​គ្មាន​ជំនឿ។​