កិច្ចការ 6:12 - Khmer Christian Bible12 ពួកគេបានញុះញង់ប្រជាជន ពួកចាស់ទុំ និងពួកគ្រូវិន័យ ហើយពួកគេក៏នាំគ្នាមកចាប់លោកស្ទេផានយកទៅដាក់នៅចំពោះមុខក្រុមប្រឹក្សាកំពូល។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល12 ពួកគេបានញុះញង់ប្រជាជន ពួកចាស់ទុំ និងពួកគ្រូវិន័យដែរ គេក៏ចូលមកចាប់ស្ទេផាន ហើយនាំគាត់ទៅក្រុមប្រឹក្សា។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦12 អ្នកទាំងនោះក៏ញុះញង់ប្រជាជន ពួកចាស់ទុំ និងពួកអាចារ្យ ហើយគេនាំគ្នាចូលមកចាប់គាត់ បញ្ជូនទៅក្រុមប្រឹក្សា។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥12 គេបានបំបះបំបោរប្រជាជន បំបះបំបោរពួកព្រឹទ្ធាចារ្យ* និងពួកអាចារ្យ* រួចមកចាប់លោកស្ទេផានបញ្ជូនទៅក្រុមប្រឹក្សាជាន់ខ្ពស់*។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤12 អ្នកទាំងនោះក៏ញុះញង់ដល់បណ្តាជន ពួកចាស់ទុំ នឹងពួកអាចារ្យ រួចនាំគ្នាទៅចាប់គាត់ យកទៅដល់ពួកក្រុមជំនុំ សូមមើលជំពូកអាល់គីតាប12 គេបានបំបះបំបោរប្រជាជន បំបះបំបោរពួកអះលីជំអះ និងពួកតួន រួចមកចាប់លោកស្ទេផានបញ្ជូនទៅក្រុមប្រឹក្សាជាន់ខ្ពស។ សូមមើលជំពូក |