បើអ្នកណាបម្រើខ្ញុំ ចូរឲ្យអ្នកនោះមកតាមខ្ញុំចុះ ខ្ញុំនៅទីណា អ្នកបម្រើរបស់ខ្ញុំក៏នៅទីនោះដែរ ហើយបើអ្នកណាបម្រើខ្ញុំ នោះព្រះវរបិតានឹងលើកមុខអ្នកនោះឡើង។
កិច្ចការ 27:23 - Khmer Christian Bible ដ្បិតយប់មិញមានទេវតារបស់ព្រះជាម្ចាស់ជាព្រះរបស់ខ្ញុំ និងជាព្រះដែលខ្ញុំបម្រើដែរ បានឈរក្បែរខ្ញុំ ព្រះគម្ពីរខ្មែរសាកល ដ្បិតយប់មិញ មានទូតសួគ៌របស់ព្រះដែលខ្ញុំជារបស់ព្រះអង្គ គឺព្រះដែលខ្ញុំកំពុងបម្រើដែរនោះ បានឈរនៅក្បែរខ្ញុំ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតយប់មិញនេះ មានទេវតារបស់ព្រះ ដែលខ្ញុំជាអ្នកបម្រើរបស់ព្រះអង្គ បានឈរក្បែរខ្ញុំ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រោះពីយប់មិញ មានទេវតា*របស់ព្រះជាម្ចាស់ ដែលខ្ញុំជឿ និងគោរពបម្រើ បានមកជិតខ្ញុំ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រោះយប់មិញ មានទេវតានៃព្រះ ដែលខ្ញុំជាអ្នកបំរើរបស់ទ្រង់ បានមកឈរជិតខ្ញុំប្រាប់ថា អាល់គីតាប ព្រោះពីយប់មិញមានម៉ាឡាអ៊ីកាត់របស់អុលឡោះ ដែលខ្ញុំជឿ និងគោរពបម្រើបានមកជិតខ្ញុំ |
បើអ្នកណាបម្រើខ្ញុំ ចូរឲ្យអ្នកនោះមកតាមខ្ញុំចុះ ខ្ញុំនៅទីណា អ្នកបម្រើរបស់ខ្ញុំក៏នៅទីនោះដែរ ហើយបើអ្នកណាបម្រើខ្ញុំ នោះព្រះវរបិតានឹងលើកមុខអ្នកនោះឡើង។
រំពេចនោះ ទេវតារបស់ព្រះអម្ចាស់ក៏វាយប្រហារស្ដេច គឺស្ដេចត្រូវដង្កូវចោះស្លាប់ ព្រោះមិនបានថ្វាយសិរីរុងរឿងដល់ព្រះជាម្ចាស់
នាងបានតាមយើង និងលោកប៉ូល ទាំងស្រែកថា៖ «អ្នកទាំងនេះជាអ្នកបម្រើរបស់ព្រះដ៏ខ្ពស់បំផុត ដែលប្រកាសប្រាប់អ្នករាល់គ្នាអំពីផ្លូវនៃសេចក្ដីសង្គ្រោះ»។
នៅយប់មួយ ព្រះអម្ចាស់មានបន្ទូលមកលោកប៉ូលនៅក្នុងសុបិននិមិត្ដថា៖ «កុំខ្លាចអី ចូរនិយាយបន្ដទៀត កុំនៅស្ងៀមឡើយ
នៅយប់បន្ទាប់ ព្រះអម្ចាស់បានឈរក្បែរគាត់ ទាំងមានបន្ទូលថា៖ «ចូរមានទឹកចិត្តឡើង ដ្បិតអ្នកបានធ្វើបន្ទាល់អំពីយើងនៅក្រុងយេរូសាឡិមយ៉ាងណា អ្នកត្រូវធ្វើបន្ទាល់នៅក្រុងរ៉ូមយ៉ាងនោះដែរ»។
ប៉ុន្ដែនៅពេលយប់ ទេវតារបស់ព្រះអម្ចាស់បានបើកទ្វារគុក ហើយនាំពួកគេចេញ ទាំងនិយាយថា៖
នៅពេលនោះ ទេវតារបស់ព្រះអម្ចាស់ប្រាប់លោកភីលីពថា៖ «ចូរក្រោកឡើង ហើយធ្វើដំណើរទៅទិសខាងត្បូង តាមផ្លូវដែលឡើងពីក្រុងយេរូសាឡិមទៅក្រុងកាសាចុះ»។ ផ្លូវនេះស្ងាត់ណាស់។
ខ្ញុំប៉ូលជាបាវបម្រើរបស់ព្រះគ្រិស្ដយេស៊ូ និងជាសាវកម្នាក់ដែលត្រូវបានត្រាស់ហៅ ព្រមទាំងញែកចេញសម្រាប់ដំណឹងល្អរបស់ព្រះជាម្ចាស់
ហើយព្រះជាម្ចាស់ ដែលខ្ញុំបម្រើដោយវិញ្ញាណរបស់ខ្ញុំក្នុងការប្រកាសដំណឹងល្អអំពីព្រះរាជបុត្រារបស់ព្រះអង្គ ជាសាក្សីរបស់ខ្ញុំថា ខ្ញុំតែងតែនឹកចាំពីអ្នករាល់គ្នា
ប៉ុន្ដែឥឡូវនេះ អ្នករាល់គ្នាបានរួចពីបាប ហើយត្រលប់ជាបាវបម្រើរបស់ព្រះជាម្ចាស់ អ្នករាល់គ្នាបានទទួលផលរបស់អ្នករាល់គ្នានៅក្នុងភាពបរិសុទ្ធដែលមានលទ្ធផលជាជីវិតអស់កល្បជានិច្ច
ដ្បិតព្រះអង្គបានបង់ថ្លៃលោះអ្នករាល់គ្នារួចហើយ ដូច្នេះចូរសរសើរតម្កើងព្រះជាម្ចាស់ដោយរូបកាយរបស់អ្នករាល់គ្នាចុះ។
ខ្ញុំអរព្រះគុណព្រះជាម្ចាស់ដែលខ្ញុំបម្រើដោយមនសិការបរិសុទ្ធដូចជាពួកបុព្វបុរសរបស់ខ្ញុំដែរ ខ្ញុំតែងតែនឹកចាំពីអ្នកជានិច្ចនៅក្នុងសេចក្ដីអធិស្ឋានរបស់ខ្ញុំទាំងយប់ ទាំងថ្ងៃ
បាវបម្រើរបស់ព្រះអម្ចាស់មិនត្រូវឈ្លោះប្រកែកគ្នាទេ ផ្ទុយទៅវិញ ត្រូវមានចិត្ដសុភាពរាបសារចំពោះមនុស្សទាំងអស់ ប៉ិនប្រសប់ក្នុងការបង្រៀន មានចិត្តអត់ធ្មត់
ប៉ុន្ដែព្រះអម្ចាស់បានគង់ជាមួយខ្ញុំ ហើយបានចម្រើនកម្លាំងដល់ខ្ញុំ ដើម្បីឲ្យដំណឹងល្អបានប្រកាសសព្វគ្រប់ និងដើម្បីឲ្យសាសន៍ដទៃទាំងអស់បានឮតាមរយៈខ្ញុំ ហើយព្រះអង្គបានសង្គ្រោះខ្ញុំឲ្យរួចពីមាត់តោ។
ខ្ញុំ ប៉ូល ជាបាវបម្រើរបស់ព្រះជាម្ចាស់ និងជាសាវករបស់ព្រះយេស៊ូគ្រិស្ដសម្រាប់ជំនឿរបស់ពួកអ្នកដែលព្រះជាម្ចាស់បានជ្រើសរើស និងការស្គាល់សេចក្ដីពិតដែលស្របតាមការគោរពកោតខ្លាចព្រះជាម្ចាស់
ដែលព្រះអង្គបានប្រគល់អង្គទ្រង់ជំនួសយើង ដើម្បីលោះយើងឲ្យរួចពីសេចក្ដីទុច្ចរិតគ្រប់បែបយ៉ាង ហើយសម្អាតប្រជារាស្ត្រមួយធ្វើជាប្រជារាស្ដ្រដ៏វិសេសសម្រាប់ព្រះអង្គផ្ទាល់ ដែលខ្នះខ្នែងប្រព្រឹត្ដការល្អ។
តើពួកទេវតាទាំងអស់នោះមិនមែនជាវិញ្ញាណបម្រើ ដែលព្រះអង្គបានចាត់មកសម្រាប់បម្រើអស់អ្នកដែលត្រូវទទួលបានសេចក្ដីសង្រ្គោះទុកជាមរតកទេឬ?
«យើងជាយេស៊ូ យើងបានចាត់ទេវតារបស់យើងឲ្យមកធ្វើបន្ទាល់សេចក្ដីទាំងនេះបា្រប់អ្នករាល់គ្នាអំពីក្រុមជំនុំទាំងឡាយ ហើយយើងជាពន្លក ជាពូជរបស់ដាវីឌ និងជាផ្កាយពឹ្រកដ៏ភ្លឺចិញ្ចែង»។