ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កិច្ចការ 26:11 - Khmer Christian Bible

ខ្ញុំ​ដាក់​ទោស​ពួកគេ​ជា​ញឹកញាប់​ នៅ​តាម​សាលា​ប្រជុំ​ទាំងឡាយ​ ខ្ញុំ​បាន​បង្ខំ​ពួកគេ​ឲ្យ​ប្រមាថ​ព្រះជាម្ចាស់​ ហើយ​ដោយ​ខឹង​ពួកគេ​កាន់​តែ​ខ្លាំង​ ខ្ញុំ​ក៏​បៀតបៀន​ពួកគេ​រហូត​ដល់​ក្រុង​ដទៃ​ទៀត។​

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

នៅ​សាលាប្រជុំ​ទាំងអស់ ខ្ញុំព្រះបាទ​បង្ខំ​ពួកគេ​ឲ្យ​និយាយប្រមាថព្រះ​ជាញឹកញាប់ ដោយ​ដាក់ទណ្ឌកម្ម​ពួកគេ​។ ខ្ញុំព្រះបាទ​មានចិត្តក្ដៅក្រហាយ​កាន់តែខ្លាំង​ចំពោះ​ពួកគេ ក៏​បៀតបៀន​ពួកគេ​រហូតដល់​ទីក្រុង​នានា​នៅ​ស្រុកក្រៅ​ទៀតផង​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ទូល​បង្គំ​បាន​ធ្វើ​ទោស​គេ​ជា​ញឹក‌ញាប់ នៅ​អស់​ទាំង​សាលា​ប្រជុំ ទាំង​បង្ខំ​ឲ្យ​គេ​ពោល​ពាក្យ​ប្រមាថ​ព្រះ ហើយ​ដោយ​ព្រោះ​ទូល​បង្គំ​មាន​ចិត្ត​ក្តៅ​ក្រហាយ​ជ្រុលទាស់​នឹង​គេ ទូល​បង្គំ​ក៏​បៀត​បៀន​គេ រហូត​ដល់​ក្រុង​នានា​របស់​សាសន៍​ដទៃ​ទៀត​ផង»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ទូលបង្គំ​តែង​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ*​នានា​ជា​ញឹក​ញាប់ ដើម្បី​ធ្វើ​ទុក្ខ​ទោស​អ្នក​ទាំង​នោះ បង្ខំ​ឲ្យ​គេ​លះ‌បង់​ចោល​ជំនឿ​របស់​ខ្លួន។ ទូលបង្គំ​ខឹង​គេ​ជា​ខ្លាំង​ពន់​ពេក រហូត​ដល់​ទៅ​តាម​បៀត‌បៀន​គេ​ក្នុង​ក្រុង​នានា នៅ​បរទេស​ផង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទូលបង្គំ​បាន​ធ្វើ​ទោស​គេ​ជា​ញឹក‌ញយ នៅ​គ្រប់​ទាំង​សាលា​ប្រជុំ ទាំង​បង្ខំ​ឲ្យ​គេ​ពោល​ពាក្យ​ប្រមាថ​ដល់​ព្រះ​ផង ហើយ​ដោយ​ព្រោះ​ទូលបង្គំ​មាន​ចិត្ត​ក្តៅ​ក្រហាយ​ជ្រុល​ពេក ទាស់​នឹង​គេ​ដូច្នេះ បាន​ជា​ទូលបង្គំ​ធ្វើ​ទុក្ខ​បៀត‌បៀន​ដល់​គេ រហូត​ដល់​ក្រុង​នៃ​សាសន៍​ដទៃ​ផង

សូមមើលជំពូក

អាល់គីតាប

ខ្ញុំ​តែង​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ​នានា​ជា​ញឹក​ញាប់ ដើម្បី​ធ្វើ​ទុក្ខ​ទោស​អ្នក​ទាំង​នោះ បង្ខំ​ឲ្យ​គេ​លះ‌បង់​ចោល​ជំនឿ​របស់​ខ្លួន។ ខ្ញុំ​ខឹង​គេ​ជា​ខ្លាំង​ពន់​ពេក រហូត​ដល់​ទៅ​តាម​បៀត‌បៀន​គេ​ក្នុង​ក្រុង​នានា នៅ​បរទេស​ផង។

សូមមើលជំពូក



កិច្ចការ 26:11
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្ដែ​ត្រូវ​ប្រយ័ត្ន​នឹង​មនុស្ស​ ដ្បិត​គេ​នឹង​ប្រគល់​អ្នក​រាល់គ្នា​ទៅ​ក្រុម​ប្រឹក្សា​កំពូល​ ហើយ​វាយ​អ្នក​រាល់គ្នា​នឹង​ខ្សែតី​ក្នុង​សាលា​ប្រជុំ​របស់​ពួកគេ​


ប៉ុន្ដែ​អ្នក​រាល់គ្នា​ត្រូវ​ប្រយ័ត្ន​ខ្លួន​ ពីព្រោះ​ពួកគេ​នឹង​ប្រគល់​អ្នក​រាល់គ្នា​ទៅ​ឲ្យ​ក្រុម​ប្រឹក្សា​កំពូល​ រួច​គេ​នឹង​វាយ​អ្នក​រាល់គ្នា​នៅ​ក្នុង​សាលា​ប្រជុំ​ អ្នក​រាល់គ្នា​នឹង​ឈរ​ធ្វើជា​បន្ទាល់​នៅ​មុខ​ចៅ​ហ្វាយ​ក្រុង​ និង​ស្ដេច​ ដោយ​ព្រោះ​ខ្ញុំ​


ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ គ្រប់​ទាំង​បាប​របស់​មនុស្ស​ និង​ពាក្យ​ប្រមាថ​ព្រះជាម្ចាស់​ អាច​ទទួល​បាន​ការ​លើក​លែង​ទោស​


ពេល​គាត់​ភ្ញាក់​ខ្លួន​ ក៏​និយាយ​ថា​ អ្នក​ស៊ី​ឈ្នួល​ទាំងឡាយ​របស់​ឪពុក​ខ្ញុំ​មាន​អាហារ​បរិបូរ​ ប៉ុន្ដែ​ខ្ញុំ​វិញ​នៅ​ទីនេះ​ឃ្លាន​ជិត​ស្លាប់​ហើយ​


ប៉ុន្ដែ​នៅ​មុន​សេចក្ដី​ទាំង​អស់​នេះ​ ពួកគេ​នឹង​ចាប់​អ្នក​រាល់គ្នា​ បៀត​បៀន​អ្នក​រាល់គ្នា​ ប្រគល់​អ្នក​រាល់គ្នា​ទៅ​ឲ្យ​សាលា​ប្រជុំ​ ហើយ​ដាក់​គុក​អ្នក​រាល់គ្នា ទាំង​នាំ​ទៅ​ឲ្យ​ស្ដេច​ និង​ពួក​អភិបាល​ព្រោះតែ​ឈ្មោះ​ខ្ញុំ​


ពួកគេ​មាន​កំហឹង​ពោរពេញ​ និង​បាន​និយាយ​គ្នា​អំពី​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​ចំពោះ​ព្រះយេស៊ូ​បាន។​


ប៉ុន្ដែ​ពេល​ពួក​ជនជាតិ​យូដា​ឃើញ​មនុស្ស​កុះករ​ដូច្នេះ​ ពួកគេ​ក៏​ពេញ​ដោយ​សេចក្ដី​ច្រណែន​ ហើយ​និយាយ​ប្រឆាំង​សេចក្ដី​ទាំងឡាយ​ដែល​លោក​ប៉ូល​បាន​និយាយ​ ទាំង​ប្រមាថ​គាត់​ទៀត​ផង។​


ប៉ុន្ដែ​ពេល​ពួកគេ​ចេះតែ​ប្រឆាំង​ និង​ជេរ​ប្រមាថ​គាត់​ គាត់​ក៏​រលាស់​សម្លៀក​បំពាក់​ រួច​និយាយ​ទៅ​ពួកគេ​ថា៖​ «ចូរ​ឲ្យ​ឈាម​របស់​អ្នក​រាល់គ្នា​ធ្លាក់​លើ​ក្បាល​អ្នក​រាល់គ្នា​ចុះ!​ ឯ​ខ្ញុំ​គ្មាន​ទោស​ឡើយ។​ ចាប់​ពី​ពេល​នេះ​ទៅ​ ខ្ញុំ​នឹង​ទៅ​ឯ​សាសន៍​ដទៃ​វិញ»។​


ខ្ញុំ​ក៏​ទូល​ថា​ ព្រះអម្ចាស់​អើយ!​ ពួកគេ​ដឹង​ស្រាប់​ហើយ​ថា​ ខ្ញុំ​បាន​ចាប់​ពួក​អ្នកជឿ​ព្រះអង្គ​យក​ទៅ​ដាក់​គុក​ ទាំង​វាយ​ដំ​ពួកគេ​នៅ​តាម​សាលា​ប្រជុំ​នានា​ផង​


សូម្បីតែ​សម្ដេច​សង្ឃ​ និង​ក្រុម​ប្រឹក្សា​ចាស់ទុំ​ទាំង​អស់​ ក៏​ជា​សាក្សី​របស់​ខ្ញុំ​ដែរ​ ខ្ញុំ​បាន​ទទួល​សំបុត្រ​ពី​លោក​ទាំង​នេះ​ ឲ្យ​ទៅ​ចាប់​ចង​ពួក​បងប្អូន​នៅ​ក្រុង​ដាម៉ាស់​ ដើម្បី​នាំ​ខ្លួន​ពួកគេ​យក​មក​ធ្វើ​ទោស​នៅ​ក្រុង​យេរូសាឡិម។​


នៅ​ពេល​នោះ​ លោក​សុល​នៅ​តែ​ក្ដៅ​គគុក​ក្នុង​ការ​គំរាម​កំហែង​ និង​ការ​សម្លាប់​ពួក​សិស្ស​របស់​ព្រះអម្ចាស់​ ដូច្នេះ​គាត់​ក៏​ទៅ​ជួប​សម្ដេច​សង្ឃ​


តើ​មិន​មែន​ពួកអ្នកមាន​ទេ​ឬ​ដែល​ប្រមាថ​នាម​ដ៏​ល្អ​ ដែល​គេ​ហៅ​អ្នក​រាល់គ្នា​តាម​នាម​នោះ?​


ដូច្នេះ​ គាត់​បាន​ទទួល​ការ​ស្ដី​បន្ទោស​ចំពោះ​ការ​បំពាន​របស់​ខ្លួន​ គឺ​សត្វលា​ដែល​មិន​ចេះ​និយាយ​បាន​និយាយ​ភាសា​មនុស្ស​រារាំង​ភាព​ចម្កួត​របស់​អ្នក​នាំ​ព្រះបន្ទូល​នោះ។​