Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 15:17 - Khmer Christian Bible

17 ពេល​គាត់​ភ្ញាក់​ខ្លួន​ ក៏​និយាយ​ថា​ អ្នក​ស៊ី​ឈ្នួល​ទាំងឡាយ​របស់​ឪពុក​ខ្ញុំ​មាន​អាហារ​បរិបូរ​ ប៉ុន្ដែ​ខ្ញុំ​វិញ​នៅ​ទីនេះ​ឃ្លាន​ជិត​ស្លាប់​ហើយ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

17 ប៉ុន្តែ​នៅពេល​ភ្ញាក់ខ្លួន គាត់​ក៏​ពោលថា​: ‘ពួក​ឈ្នួល​ទាំងប៉ុន្មាន​របស់​ឪពុក​ខ្ញុំ​មាន​អាហារសម្បូរហូរហៀរ រីឯ​ខ្ញុំ​វិញ ខ្ញុំ​ជិត​ដាច់ពោះស្លាប់​នៅ​ទីនេះ​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ពេល​គាត់​ភ្ញាក់​ដឹង​ខ្លួន នោះ​ក៏​គិត​ថា "អ្នក​បម្រើ​ដែល​ស៊ី​ឈ្នួល​របស់​ឪពុក​ខ្ញុំ​ទាំង​ប៉ុន្មាន សុទ្ធ​តែ​មាន​អាហារ​បរិបូរ​គ្រប់​គ្នា តែ​នៅ​ទី​នេះ ខ្ញុំ​ជិត​ដាច់​ពោះ​ស្លាប់​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 ពេល​នោះ កូន​ពៅ​ភ្ញាក់​ខ្លួន ហើយ​រិះគិត​ក្នុង​ចិត្ត​ថា “អ្នក​បម្រើ​របស់​ឪពុក​អញ​សុទ្ធ​តែ​មាន​ម្ហូប​អាហារ​បរិភោគ​ហូរ‌ហៀរ​ទាំង​អស់​គ្នា រីឯ​នៅ​ទី​នេះ​វិញ អញ​សឹង​តែ​ដាច់​ពោះ​ស្លាប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 កាល​វា​ភ្ញាក់​ដឹង​ខ្លួន នោះ​ក៏​គិត​ថា ឪពុក​អញ​មាន​ជើង​ឈ្នួល​ប៉ុន្មានៗ សុទ្ធ​តែ​មាន​អាហារ​បរិបូរ​គ្រប់​គ្នា តែ​នៅ​ទី​នេះ អញ​ជិត​ដាច់​ពោះ​ស្លាប់​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

17 ពេល​នោះ កូន​ពៅ​ភ្ញាក់​ខ្លួន ហើយ​រិះ‌គិត​ក្នុង​ចិត្ដ​ថា “អ្នក​បម្រើ​របស់​ឪពុក​អញ​សុទ្ធ​តែ​មាន​ម្ហូប​អាហារ​បរិភោគ​ហូរ​ហៀរ​ទាំង​អស់​គ្នា រីឯ​នៅ​ទី​នេះ​វិញ អញ​សឹង​តែ​ដាច់​ពោះ​ស្លាប់។

សូមមើលជំពូក ចម្លង




លូកា 15:17
19 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​ចង់​ចំអែត​ពោះ​ដោយ​ចំណី​ជ្រូក​ដែល​ជ្រូក​កំពុង​ស៊ី​ខ្លាំង​ណាស់​ ប៉ុន្ដែ​គ្មាន​អ្នកណា​ឲ្យ​អ្វី​ដល់​គាត់​ឡើយ។​


ហើយ​ពេល​កំពុង​រង​ទារុណ​កម្ម​នៅ​ស្ថាននរក​ អ្នក​មាន​ងើយ​ភ្នែក​ឡើង​ឃើញ​លោក​អ័ប្រាហាំ​ពី​ចម្ងាយ​ ព្រមទាំង​ឡាសារ​នៅ​ដើម​ទ្រូង​លោក​


ប្រជាជន​ក៏​នាំ​គ្នា​ចេញ​មក​មើល​ហេតុការណ៍​ដែល​កើតឡើង​ និង​បាន​មក​ជួប​ព្រះយេស៊ូ​ ក៏​ឃើញ​បុរស​ដែល​ពួក​អារក្ស​បាន​ចេញ​ពី​គាត់​កំពុង​នៅ​ទៀប​បាទា​ព្រះយេស៊ូ​ ទាំង​ស្លៀក​ពាក់​ និង​មាន​ស្មារតី​ឡើងវិញ​ ពួកគេ​ក៏​មាន​សេចក្ដី​កោតខ្លាត។​


ពេល​លោក​ពេត្រុស​ដឹង​ខ្លួន​ គាត់​ក៏​និយាយ​ថា‍៖​ «ឥឡូវ​នេះ​ ខ្ញុំ​ដឹង​ប្រាកដ​ថា​ ព្រះអម្ចាស់​បាន​ចាត់​ទេវតា​របស់​ព្រះអង្គ​ឲ្យ​មក​ ហើយ​រំដោះ​ខ្ញុំ​ពី​ដៃ​របស់​ស្ដេច​ហេរ៉ូឌ​ និង​ពី​ការ​ប៉ុនប៉ង​ទាំង​ឡាយ​របស់​ជនជាតិ​យូដា»។​


ពេល​ពួកគេ​ស្ដាប់​ឮ​ដូច្នេះ​ហើយ​ ពួកគេ​ក៏​មាន​សេចក្ដី​ប៉ះពាល់​ចិត្ដ​ និង​បាន​សួរ​ទៅ​លោក​ពេត្រុស​ ព្រមទាំង​សាវក​ឯទៀត​ថា៖​ «ឱ​បងប្អូន​អើយ!​ តើ​យើង​គួរ​ធ្វើ​យ៉ាង​ដូចម្ដេច?»​


ព្រោះ​ជា​ពន្លឺ​ទេ​តើ​ដែល​បង្ហាញ​ឲ្យ​ឃើញ​អ្វីៗ​ទាំង​អស់។​ ដូច្នេះ​ហើយ​ បាន​ជា​មាន​សេចក្ដី​ចែង​ទុក​មក​ថា​ ចូរ​ក្រោក​ឡើង​ អ្នក​ដែល​ដេក​លក់​អើយ!​ ចូរ​ក្រោក​ចេញ​ពី​ពួក​មនុស្ស​ស្លាប់​មក​ នោះ​ព្រះគ្រិស្ដ​នឹង​ចាំង​ពន្លឺ​មក​លើ​អ្នក។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម