Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ាកុប 2:7 - Khmer Christian Bible

7 តើ​មិន​មែន​ពួកអ្នកមាន​ទេ​ឬ​ដែល​ប្រមាថ​នាម​ដ៏​ល្អ​ ដែល​គេ​ហៅ​អ្នក​រាល់គ្នា​តាម​នាម​នោះ?​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

7 មិនមែន​ជា​ពួកគេ​ទេ​ឬ ដែល​ជេរប្រមាថ​ព្រះនាម​ដ៏ល្អ​ដែល​អ្នករាល់គ្នា​ត្រូវបាន​ហៅ​តាមព្រះនាមនោះ​?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 តើ​មិន​មែន​ជា​ពួក​គេ​ទេ​ឬ ដែល​ប្រមាថ​ដល់​ព្រះ‌នាម​ដ៏​ប្រសើរ ដែល​អ្នក​រាល់​គ្នាបាន​អំពាវ​នាវ​រក?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 តើ​អ្នក​ទាំង​នោះ​មិន​បាន​ប្រមាថ​មាក់​ងាយ​ព្រះ‌នាម​ដ៏​ប្រសើរ​បំផុត ដែល​ជា​ទី​ពឹង​របស់​បងប្អូន ​ទេ​ឬ!។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 តើ​គេ​មិន​ប្រមាថ​ដល់​ព្រះ‌នាម​ល្អ ដែល​បាន​ឲ្យ​ដល់​អ្នក​រាល់​គ្នា​ទេ​ឬ​អី

សូមមើលជំពូក ចម្លង

អាល់គីតាប

7 តើ​អ្នក​ទាំង​នោះ​មិន​បាន​ប្រមាថ​មាក់​ងាយ​ឈ្មោះ​ដ៏​ប្រសើរ​បំផុត ដែល​ជា​ទី​ពឹង​របស់​បង​ប្អូន​ទេ​ឬ!

សូមមើលជំពូក ចម្លង




យ៉ាកុប 2:7
23 ការដាក់ឲ្យឆ្លើយតបគ្នា  

«មើល៍​ ស្ដ្រី​ព្រហ្មចារី​នឹង​មាន​ផ្ទៃពោះ​ ប្រសូត​បាន​បុត្រា​មួយ​អង្គ​ ហើយ​គេ​នឹង​ថ្វាយ​ព្រះនាម​ព្រះអង្គ​ថា​ «អេម៉ាញូអែល»​ ប្រែ​ថា​ ព្រះជាម្ចាស់​គង់​ជាមួយ​យើង»​


ប៉ុន្ដែ​ពេល​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ស្ដាប់​ឮ​ ក៏​និយាយ​ថា៖​ «អ្នក​នេះ​បណ្ដេញ​ពួក​អារក្ស​បាន​ដូច្នេះ​ គឺ​ដោយសារ​បេលសេប៊ូល​ ជា​មេ​អារក្ស​ទេ​តើ»។​


ប្រាប់​ថា៖​ «លោកម្ចាស់!​ យើង​នៅ​ចាំ​ថា​ ជន​បោក​ប្រាស់​ម្នាក់​នោះ​បាន​និយាយ​កាល​នៅ​រស់​នៅ​ឡើយ​ថា​ បី​ថ្ងៃ​ក្រោយ​ ខ្ញុំ​នឹង​រស់​ឡើង​វិញ​


ពេល​ឃើញ​លោក​សុល​ហើយ​ គាត់​ក៏​នាំ​មក​ក្រុង​អាន់ទីយ៉ូក​ ហើយ​អ្នក​ទាំង​ពីរ​បាន​ជួបជុំ​ជាមួយ​ក្រុម​ជំនុំ​ពេញ​មួយ​ឆ្នាំ​ និង​បាន​បង្រៀន​ដល់​មនុស្ស​ជាច្រើន។​ នៅ​ក្នុង​ក្រុង​អាន់ទីយ៉ូក​នេះ​ហើយ​ ដែល​គេ​ហៅ​ពួក​សិស្ស​ជា​លើក​ដំបូង​ថា​ គ្រិស្ដ​បរិស័ទ។​


ដើម្បី​ឲ្យ​មនុស្ស​ដែល​នៅ​សល់​ស្វែងរក​ព្រះអម្ចាស់​ និង​សាសន៍​ដទៃ​ទាំងឡាយ​ដែល​ត្រូវ​បាន​ត្រាស់ហៅ​សម្រាប់​ឈ្មោះ​របស់​យើង​


ខ្ញុំ​ដាក់​ទោស​ពួកគេ​ជា​ញឹកញាប់​ នៅ​តាម​សាលា​ប្រជុំ​ទាំងឡាយ​ ខ្ញុំ​បាន​បង្ខំ​ពួកគេ​ឲ្យ​ប្រមាថ​ព្រះជាម្ចាស់​ ហើយ​ដោយ​ខឹង​ពួកគេ​កាន់​តែ​ខ្លាំង​ ខ្ញុំ​ក៏​បៀតបៀន​ពួកគេ​រហូត​ដល់​ក្រុង​ដទៃ​ទៀត។​


ហើយ​គ្មាន​សេចក្ដី​សង្គ្រោះ​តាមរយៈ​អ្នកណា​ទៀត​ឡើយ​ ដ្បិត​នៅ​ក្រោម​មេឃ​គ្មាន​ឈ្មោះ​ណា​ទៀត​ ដែល​ព្រះជាម្ចាស់​បាន​ប្រទាន​មក​ក្នុង​ចំណោម​មនុស្ស​ ដើម្បី​ឲ្យ​យើង​ទទួល​បាន​សេចក្ដី​សង្គ្រោះ​នោះ​ឡើយ»។​


ដែល​គ្រួសារ​ទាំង​អស់​ ទាំង​នៅ​ស្ថានសួគ៌​ និង​ផែនដី​មាន​ឈ្មោះ​មក​ពី​ព្រះអង្គ​


ទោះបី​កាល​ពីដើម​ ខ្ញុំ​ជា​អ្នក​ប្រមាថ​ព្រះជាម្ចាស់​ ជា​អ្នក​បៀតបៀន​ ហើយ​ជា​មនុស្ស​ព្រហើន​ក៏​ដោយ​ ក៏​ព្រះអង្គ​បាន​អាណិត​មេត្ដា​ដល់​ខ្ញុំ​ដែរ​ ព្រោះ​ខ្ញុំ​បាន​ប្រព្រឹត្ដ​ដោយ​មិន​យល់​ និង​ដោយ​គ្មាន​ជំនឿ។​


ប៉ុន្ដែ​បើ​ត្រូវ​រងទុក្ខ​ដោយ​ព្រោះ​តែ​ជា​គ្រិស្ដ​បរិស័ទ​ នោះ​ចូរ​កុំ​ខ្មាស់​ឡើយ​ ផ្ទុយ​ទៅ​វិញ​ ចូរ​សរសើរ​តម្កើង​ព្រះជាម្ចាស់​ដោយ​ព្រោះ​តែ​ឈ្មោះ​នេះ​ចុះ​


ព្រះអង្គ​ស្លៀក​សម្លៀកបំពាក់​ដែល​ប្រឡាក់​ឈាម​ ហើយ​គេ​ហៅ​ព្រះនាម​ព្រះអង្គ​ថា​ «ព្រះបន្ទូល​របស់​ព្រះជាម្ចាស់»​


ព្រះអង្គ​មាន​ព្រះនាម​សរសេរ​នៅ​លើ​អាវ​ និង​នៅ​លើ​ភ្លៅ​របស់​ព្រះអង្គ​ថា​ «ស្ដេច​លើ​អស់​ទាំង​ស្ដេច​ ព្រះអម្ចាស់​លើ​អស់​ទាំង​ព្រះអម្ចាស់»។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម